ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បីរថយន្តធន់ត្រា របស់លោកណាង ជាច្រើនគ្រឿង កំពុងតែសកម្មក្នុងការដឹកជញ្ជូនឈើ ទៅវៀតណាម នាពេលយប់ តាមច្រកដាក់ដាំ​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||   

» ព័ត៌មានជាតិ » មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​​ស្ទាក់​ចាប់បាន​ឡាន​ដឹក​​គ្រឿងសង្ហារិម​​លួច​បង្កប់​ឈើ​ម្រះព្រៅ​ ​

មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​​ស្ទាក់​ចាប់បាន​ឡាន​ដឹក​​គ្រឿងសង្ហារិម​​លួច​បង្កប់​ឈើ​ម្រះព្រៅ​ ​

កំពង់ឆ្នាំង ៖ រថយន្ត​មីតស៊ុយប៊ីស៊ី​ធុន​ធំ​មួយគ្រឿង ពាក់​ស្លាក​លេខ កំពង់ស្ពឺ 3A-0178 ដឹក​គ្រឿងសង្ហារិម​លួច​បង្កប់​ឈើ​ម្រះព្រៅ​មួយ​ដុំ​ធំ បាន​ត្រូវ​មន្ត្រី​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​ស្ទាក់ចាប់ កាលពី​វេលា​ម៉ោង​១២​និង​៣០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​៤ កញ្ញា ២០១៣ នៅ​ចំណុច​ភូមិ​ទី​៨ សង្កាត់​ខ្សា​ម ក្រុង​កំពង់ឆ្នាំង ។​
​ដើម​ម្រះព្រៅ​ដែល​លួច​បង្កប់​ក្នុង​គ្រឿងសង្ហារិម​សមត្ថកិច្ច​ស្ទាក់​ចាប់បាន មានមុខ​កាត់​១,៥​ម៉ែត្រ​គុណ​២​ម៉ែត្រ កម្រាស់​៣​តឹក ។​
​អ្នកបើកបរ​រថយន្ត​ឈ្មោះ​ហាន ពេជ្រ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពោធិ៍​តា​កួយ សង្កាត់​លលកស ក្រុង​ពោធិ៍សាត់ ខេត្តពោធិ៍សាត់ ប្រាប់​ឱ្យដឹងថា រថយន្ត​ដឹក​គ្រឿងសង្ហារិម​នេះ ដឹក​ចេញបី​ខេត្តពោធិ៍សាត់​យកទៅ​ម៉ូយ​នៅ​រាជធានី​ភ្នំពេញ ។​
​ក្រោយពី​ចាប់បាន រថយន្ត​ត្រូវ​សមត្ថកិច្ច​យកទៅ​រក្សាទុក​នៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពង់ឆ្នាំង​ចាត់ការ​តាម​នីតិវិធី​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya