ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» ព័ត៌មានជាតិ » រថ​​យន្ត​ឡិច​ស៊ីស​៤៧០​បើក​បញ្ច្រាស​ បុក​ម៉ូតូ​មួយ​គ្រឿង​អូស​ជា​ង​ ​៣០​ម៉ែត្រ​ របួស​ស្រាល​ម្នាក់​

រថ​​យន្ត​ឡិច​ស៊ីស​៤៧០​បើក​បញ្ច្រាស​ បុក​ម៉ូតូ​មួយ​គ្រឿង​អូស​ជា​ង​ ​៣០​ម៉ែត្រ​ របួស​ស្រាល​ម្នាក់​

ភ្នំពេញ ៖​ ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស្តេប​ ពណ៌​ខ្មៅ​លាយ​ក្រហម​  ត្រូវ​រង​ការ​ខូច​ខា​ត​យ៉ាង​ ដំណំ ​នឹង​មនុស្សម្នាក់​ ត្រូវ​រង​របួស​រលាត់​ដៃរ​លា​តើ​ជើង  ដោយ​សា​រថយន្ត​ឡិច​ស៊ីស ​៤៧០​ មួយ​គ្រឿង​ បើក​បរ​ដោយ​បុរស​ម្នាក់​ស្រវឹង​ស្រា​ជោក​ជាំ  ក្នុង​ល្បឿន​លឿន​បញ្ច្រាស​ ផ្លូវ​ ជ្រុល​មក​បុក​យ៉ាង​ពេញ​ទំហឹង​ ដោយ​រថយន្ត​បង្ក​អូ​ស​ម៉ូតូ ​ជាង ៣០ ម៉ែត្រ ។

ហេតុកា​រ​ណ៍​នេះភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង ២២ នឹង ២០ នាទីយប់ថ្ងៃទី ៤ ខែកញ្ញា​ឆ្នាំ ២០១៣ នៅចំណុចផ្លូវ​លេខ ម៉ៅសេទុង  កែងផ្លូវលេខ ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន​។

យោងតាមសេចក្តីរាយការណ៍ពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ មានបុរសម្នាក់​ បាន​រង​របួស​​ស្រាល​ ខណៈ​ដែល​ គេ​ជិះ​ម៉ូតូ​ ១គ្រឿង​ ម៉ាក​ស្តេប ពណ៌​ខ្មៅលាយ ក្រហម​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​  1AK 5278 បានធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវម៉ៅសេទុង​ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច​ លុះ​មក​ដល់​ចំណុចភ្លើងស្តុបទួលទំពូង ​កែង​ផ្លូវ​លេខ​១៦៣​ ក៏​ត្រូវ​រថ​យន្ត​ឡិច​ស៊ីស​470 ពណ៌​ស​ ១គ្រឿង​ ពាក់​ស្លាក​លេខ​ ភ្នំ​ពេញ​ 2G 8703 ដែល​កំពុង​ធ្វើ​ដំណើរយ៉ាងលឿន ពី​លិចទៅកើត  បញ្ច្រាស ​ផ្លូវក៏ទៅ​ បុក​ម៉ូតូ​១គ្រឿង​ពីមុខ យ៉ាងពេញ​ទំហឹង​បណ្តាលឲ្យអ្នក បើកម៉ូតូ ត្រូវរងរបួសរលាត់ដៃរលាតជើង ដោយលូតចេញពីម៉ូតូទាន់ ហើយ​រថ​យន្ត​បង្ក​បាន​បន្ថែម​ល្បឿន​ទៅ​មុខ​ដោយបានអូស​ម៉ូតូ​ ​ជាង​ ៣០​ម៉ែត្រ​  ទើប​មាន​រថ​យន្ត​កូរូឡា ពណ៌ខ្មៅ ១គ្រឿង​ បើក​មក​ស្ទាក់​​រថ​យន្ត​បង្កហេតុ​​ទៅ​មុខ​លែង​រួច បង្កឲ្យមានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​នាក់​ចូល​​មករោមមើលគ្រោះថ្នាក់នេះ ​ ។

សមត្ថកិច្ចមូលដ្ឋានបានបញ្ជាក់ថា ក្រោយ​កើត​ហេតុ​ ស្រ្តី​រង​គ្រោះ​ត្រូវ​រថ​យន្ត​សាមុយ​ដឹក​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​ ចំណែក​រថ​យន្ត​បង្ក និង​ម៉ូតូ​ របស់​ជន​រង​គ្រោះ​សមត្ថ​កិច្ច​បា​នយក​ទៅ​រក្សា​ទុក​នៅ​អធិការ​ដ្ឋាន​នគរ​បាល ​ខណ្ឌ​ចំការ​មន​ ហើយគ្រោះថ្នាក់ចរាចរណ៍នេះបណ្តាលមកពីអ្នកបើកបររថយន្តឡិចស៊ីស ៤៧០​ស្ថិតក្នុងស្ថានភាពស្រវឹងស្រាខ្លាំងពេក៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya