ភ្នំពេញ ៖ រថយន្តម៉ាកកាមរីហាយប្រ៊ីត១គ្រឿង បើកបុកគ្នា ជាមួយ រថយន្តតាក់ស៊ីម៉ែត្រ ១គ្រឿង ដែលធ្វើដំណើរស្របទិសគ្នា បណ្តាលឱ្យរថយន្តតាក់ស៊ីម៉ែត្រ រងកាខូចខាត់អស់មួយចំហៀងខាងស្តាំ ចំណែករថយន្តកាមរីហាយប្រ៊ីតរងកាខូចខាត់ផ្នែកខាងឆ្វេងដែល ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ១១ និង ១០នាទី យប់ថ្ងៃ ទី៤ខែកញ្ញា ឆ្នាំ ២០១៣ នៅចំណុចផ្លូវ៥៩៨កែងផ្លូវ៣១៥ ស្ថិតក្នុងសង្កាត់បឹងកក២ ខណ្ឌទួលគោក នៅនិងស្តុបត្រលោកបែក ។
តាមប្រភពព័ត៏មានបានឲ្យដឹងថាមុនពេលកើតហេតុមានរថយន្តកាមរីហាយប្រ៊ីត ១គ្រឿងពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2X 6866ដែល បើកបរដោយបុរសម្នាក់ បានធ្វើដំណើរតាមបណ្តោយផ្លូវ ៥៩៨ ក្នុងទិសដៅពីទៅត្បូងទៅជើង ក្នុងល្បឿនលឿន នោះ ខណៈមកដល់ចំណុចកើតហេតុ ក៏ ជ្រុលទៅបុករថយន្តតាក់ស៊ីម៉ែត្រ មួយគ្រឿង ពណ៌លឿងចាស់ ពាក់ស្លាកលេខ ភ្នំពេញ 2Q 8592 ដែលធ្វើដំណើរស្របទិសគ្នាជាមួយរថយន្តកាមរីហាយប្រ៊ីត ធ្វើឲ្យរថយន្តកាមរីហាយប្រ៊ីត បើកមកបុកចំហៀង ខាងស្តាំក្រពិតរងកាខួចខាត់ចំណែក រថយន្តកាមរីហាយប្រ៊ីត វិញ ក៏រងការខូចខាត់ ដូចគ្នា។
ក្រោយពេលកើតហេតុរថយន្តទាំងពីរគ្រឿងខាងលើនេះ ត្រូវសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុកនៅអធិការ ដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បី រង់ចាំការដោះស្រាយតាមច្បប់ ៕