ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ជិះ ម៉ូតូ​ចេញពី​ផឹក​ជាមួយ​មិត្ត ស្រវឹង បើក​ម៉ូតូ​លឿន​ពេក​ជ្រុល​ច​ង្កួ​តទៅ​បុក​គម្រប​លូ ដួល​បោក​ក្បាល​រងរបួស​ធ្ងន់ធ្ងរ​

បុរស​ម្នាក់​ជិះ ម៉ូតូ​ចេញពី​ផឹក​ជាមួយ​មិត្ត ស្រវឹង បើក​ម៉ូតូ​លឿន​ពេក​ជ្រុល​ច​ង្កួ​តទៅ​បុក​គម្រប​លូ ដួល​បោក​ក្បាល​រងរបួស​ធ្ងន់ធ្ងរ​

​ភ្នំពេញ ៖ បុរស​ម្នាក់​បានកើត​ម៉ូតូ​ក្នុងស្ថានភាព​ស្រវឹងស្រា​ជោកជាំ​ហើយ​បាន​ជួប​និង​គ្រោះថ្នាក់​ចរាចរ​ណ៏ ដោយ​ជិះ​ម៉ូតូ​ទៅបុក​គម្របលូ បណ្តាល ឲ្យ​រងរបួស​យ៉ាងធ្ងន់ធ្ងរ ហើយ ត្រូវ​ដឹក​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ។​
​ហេតុ​ការ​ណ៏​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង ៩ និង ២០ នាទី​យប់ ថ្ងៃទី ៤ ខែកញ្ញា ឆ្នាំ​២០១៣ នៅតាម​បណ្តោយ​ផ្លូវ​១៦៣ ក្នុង​សង្កាត់​បឹង​ប្រ​លឹ​ត ខណ្ឌ​៧​មករា នៅ​ខាងកើត​ស្តា​ត​អូ​ឡា​ម​ពិ​ច ។
​តាម​ការ​ឲ្យ​ដឹង​ពី​មិត្ត​ភក​របស់​បុរសរងគ្រោះ​ខាងលើនេះ​បាន​ឲ្យ​ដឹងថា​ពយ​ក​គេ​ទើបតែ​ចេញពី​កន្លែង​ផឹកស៊ី​មួយកន្លែង រួច​ក៏​ពួកគេ​ចេញ​វិញ​ហើយក៏​ជិះ​ម៉ូតូ​ទៅ​រៀងៗ​ខ្លួន​ស្រាបតែ​មកដល់់​កន្លែងកើតហេតុ​ខាងលើ ក៏​បុរស​ម្នាក់​ដែល​ជិះ​ម៉ូតូ​ស្មាស់​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1X 4322 ដែល​បានធ្វើ​ដំណើរ​យ៉ាង​លឿន​ពី​ផ្លូវ​១៦៣​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង រួច​ក៏​ជ្រុល​ច​ង្កួ​ត​ម៉ូតូ ទៅបុក​និង​បុក​គម្រប យ៉ាង​ពេញទំហឹង​បណ្តាល​អ្នកបើក​ម៉ូតូ​បោក ផ្លោង ទៅ​និង​ថ្នល់​រងរបួស​ធ្ង​ន​ធ្ង​រ ហើយ​ត្រូវ បាន​រថយន្ត​សាមុយ​មក​ដឹក​យកទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្លាមៗ ចំណែក​ម៉ូតូ​រង​ការខូចខាត​ផ្នែក​ខាងមុខ​ស្ទើរ​ទាំងស្រុង​។

​បន្ទាប់ពី​កើតហេតុ​ម៉ូតូ​រង​ជនរងគ្រោះ​ខាងលើ ត្រូវបាន សមត្ថកិច្ច​ជំនាញ​ចុះមក​អូស​យកទៅ​រក្សាទុក​នៅ អធិការដ្ឋាន​នគរបាល​ខណ្ឌ​៧​មករា រង់ចាំ​ទំនាក់ទំនង​ទៅ​ក្រុមគ្រួសារ​ឲ្យ​មក​ទទួលយក​ទៅវិញ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya