ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ការប្រកាស​សាលក្រម​រឿងក្តី​កម្មករ​រំលោភ​សេពសន្ថវៈ​លើ​កម្មការិនី​ម្នាក់​ត្រូវ​លើក​ពេល ​

ការប្រកាស​សាលក្រម​រឿងក្តី​កម្មករ​រំលោភ​សេពសន្ថវៈ​លើ​កម្មការិនី​ម្នាក់​ត្រូវ​លើក​ពេល ​

ភ្នំពេញ ៖  កម្មករ​រោងចក្រ​ម្នាក់​ដែល​ជាប់ចោទ​ពីបទ​រំលោភ​សេពសន្ថវៈ​ទៅលើ កម្មការិនី​រោងចក្រ​ដូចគ្នា រហូតដល់​បានសំរេច​ច្រើនដង ហើយ​ត្រូវ​តុលាការ​សម្រេច​ឃុំខ្លួន​មួយរយៈ​នៅ​ពន្ធនាគារ​ព្រៃ​ស​នោះ កាលពី​ព្រឹក​ថ្ងៃទី​៤ ខែកញ្ញា​ឆ្នាំ​២០១៣​ត្រូវបាន​អនុរក្ស
​ពន្ធនាគារ​នាំខ្លួន​មកកាន់​សាលាដំបូង​រាជធានី​ដើម្បី បើកសវនាការ​ជំនុំជម្រះ​ជុំវិញ​បទចោទប្រកាន់​ខាងលើ​។​ក្នុង​សវនាការ មានការ​ចូលរួម​ពី​លោក កោ វណ្ឌី​ជា​ប្រធាន​ក្រុម ប្រឹក្សា​ជំនុំ​ជ​ម្រេះ លោក លឹម​មករន្ទ និង​លោកស្រី យ៉េត ម៉ូ​លីន ជា​ចៅក្រម​ប្រឹក្សា ព្រមទាំង​តំណាង​អយ្យកា​រលោក លី សុ​ផា​ណា​។​
​ជនជាប់ចោទ​មានឈ្មោះ ស្រ៊ុន ម៉េង​លាង អាយុ​៣៤​ឆ្នាំ​ត្រូវបាន​សមត្ថកិច្ច  ធ្វើការ​ឃាត់ខ្លួន​កាលពី​ថ្ងៃទី​៣០ ខែធ្នូ ឆ្នាំ​២០១២​នៅ​ចំណុច​បន្ទប់​ផ្ទះជួល​របស់​ជន ជាប់ចោទ​ក្នុង​សង្កាត់​ចោមចៅ  ខណ្ឌ​ពោធិ៍​សែន ជ័យ បន្ទាប់ពី​បានទទួល​ពាក្យបណ្តឹង  របស់​នារី​រងគ្រោះ​ប្តឹង​ថា មាន​ករណី​រំលោភ​សេពសន្ថវៈ​បានកើត​ឡើង​។ ចំណែក​នារី
រងគ្រោះ​មានឈ្មោះ ឈ​.​ច​.​ផ​.​ល អាយុ​២២​ឆ្នាំ ជា​កម្មការិនី​រោងចក្រ​ស្នាក់  នៅក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ក្បែរ​ផ្ទះជួល​របស់​ជន ជាប់ចោទ​ដែរ​។​
​តាម​ប្រភពព័ត៌មាន​ពី​ជនរងគ្រោះ​នាពេល​កន្លងមក​បាន​ឲ្យ​ដឹងថា​នៅ​ថ្ងៃកើតហេតុ​ខណៈពេលដែល​ខ្លួន​ចេញពី​ធ្វើការ​រោងចក្រ​កំពុង​ឈរ​ចាំ​គូ​ដណ្តឹង​របស់ខ្លួន​មក​យក ស្រាប់តែ​បុរស​ឈ្មោះ ម៉េង លាង បាន​ហៅ​ខ្លួន​ទៅ​អង្គុយលេង​ក្នុង​បន្ទប់ ។ ពេល ចូល  ដល់​ក្នុង​បន្ទប់​ស្រាប់តែ​បុរស​រូបនេះ​បាន​ចាប់ខ្លួន​ផ្តេក​ទៅលើ​គ្រែ សម្រាត  ខោអាវ ហើយ​បានធ្វើ​សកម្មភាព​ចាប់រំលោភ​រហូត​បានសម្រេច​។​
​នៅក្នុង​សវ នា​ការ​ជនជាប់ចោទ ស្រ៊ុន ម៉េង​លាង បាន​ឲ្យ​ដឹងថា​ខ្លួន​និង​ជន រងគ្រោះ​ធ្លាប់​ស្គាល់គ្នា​បាន​ប្រហែល​កន្លះ​ខែ​មកហើយ ។ កន្លង  មក  ក្នុងពេល​ទំនាក់ទំនង​គ្នា​ពួកយើង​ធ្លាប់​រួមភេទ​ជាមួយគ្នា​ជាច្រើន លើក​ច្រើនសា​។ នៅ​ថ្ងៃកើតហេតុ​វេលា​ម៉ោង​៤​រសៀល​ខ្លួន​បាន ឃើញ​ជនរងគ្រោះ​នៅមុខ​បន្ទប់​ផ្ទះជួល​ក៏​ហៅ​នាង​ចូលក្នុង​បន្ទប់​ហើយ
ខ្លួន​ពិតជា​បាន​រួមភេទ​ជាមួយ​នាង​មែន​ប៉ុន្តែ​ការរួម​ភេទ​នោះ​គឺ​នាង ស្ម័គ្រចិត្ត មិនមាន​ការចាប់​បង្ខំ​ទេ​ហើយ​ពួកយើង​បានរួម​ភេទ​ជាមួយគ្នា​រហូត​បាន ៣​ដង​។ ពេល​រួមភេទ​រួច​ឈ្មោះ ឈ​.​ច​.​ផ​.​ល បាន​សុំ​ទូរស័ព្ទ Iphone ពី​ខ្លួន និង​សុំ​ឲ្យ​ខ្លួន​លែងលះ​ជាមួយ​ប្រពន្ធ ប៉ុន្តែ​ខ្លួន​មិន​ព្រម នាង​ក៏​ប្តឹង​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្តង​។​
​ក្រោយ​បញ្ចប់​ការសួរដេញដោល ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ លោក កោ វណ្ឌី បាន​លើកយក​រឿង​ខាងលើនេះ​ទៅ​ប្រកាស នៅ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៣ ខាងមុខនេះ​នៅ​សាល​សវនាការ​ទី​៤​ដដែល ៕​ដោយ​៖ នាយ​ក្អែកខ្មៅ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya