ស្ទឹងត្រែង ៖ កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតក្នុងភូមិកណ្តាល សង្កាត់ស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ ការចុះបង្ក្រាបករណីខាងលើធ្វើឡើងដោយប្រើវិធានញុះញង់លេខ ១៤២៦ លស និងមានការស៊ើបអង្កេតជាច្រើនថ្ងៃទើបអាចកំណត់មុខសញ្ញាបាន ទើបធ្វើការឃាត់ខ្លួននៅពេលដែលជនសង្ស័យកំពុងតែប្រព្រឹត្តតែម្តង ។
ជនសង្ស័យខាងលើដែលឃាត់ខ្លួនបានឈ្មោះ លី ហេង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅ ភូមិលើ ឃុំ ថាឡាបរិវ៉ាត់ ស្រុក ថាឡាបរិវ៉ាត់ ខេត្ត ស្ទឹងត្រែង ព្រមទាំងដកហូតបានវត្ថុតាងរួមមាន ថ្នាំញៀនប្រភេទម្សៅក្រាមពណ៌សថ្លា មេតំហ្វេតាមីន (ម៉ាទឹកកក) ចំនួន១កញ្ចប់តូច ស្មើនិង ០.២ ក្រាម ព្រមទាំងទូរស័ព្ទដៃ១គ្រឿង។ បើតាមចម្លើយសារភាពរបស់ជនសង្ស័យបានប្រាប់ថា រូបខ្លួនពិតបានប្រើប្រាស់ថ្នាំញៀនពិតប្រាកដមែន៕
» ព័ត៌មានជាតិ » ប៉ូលិសឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធពីបទចែកចាយ និងប្រើប្រាស់គ្រឿងញៀន