ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» ព័ត៌មានជាតិ » មនុស្ស​មារយាទថោក​បោក​ស្ត្រី​ពិការ​ ​

មនុស្ស​មារយាទថោក​បោក​ស្ត្រី​ពិការ​ ​

ភ្នំពេញ ៖ ស្ត្រី​វ័យ​ចំណាស់ សេក គឹមអេង អាយុ​៦៥​ឆ្នាំ ស្ថិតនៅលើ​រទេះរុញ ដែលមាន​សាច់ញាតិ​រុញ​ចូលមក បរិវេណ​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃទី​៤ ខែកញ្ញា ឆ្នាំ​២០១៣ ក្នុងនាម​ជាដើម​បណ្តឹង​ព្រហ្មទណ្ឌ​ចូល ទៅ​បន្ទប់​សវនាការ ដែល​គាត់​បាន​ប្តឹង​ស្ត្រី​មារយាទថោក​ម្នាក់ ឈ្មោះ​ខៀវ ផាន់​មរកត អាយុ​៣៨​ឆ្នាំ ស្នាក់នៅ ផ្ទះ​លេខ 45EoE1 ផ្លូវ​លេខ​២៦១ ភូមិ​ទី​៧ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ពីបទ​ឆបោក​តាម​បញ្ញត្តិ​មាត្រា ៣៧៧​និង​មាត្រា​៣៧៨​នៃ​ក្រមព្រហ្មទណ្ឌ ដែល​បាន​ប្រព្រឹត្តទៅ​កាលពី​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០១១ នៅ​សង្កាត់ ចតុមុខ​ខណ្ឌដូនពេញ ហើយ​រហូតមកដល់​ប​ច្ចុ​ប្បន្ន ស្ត្រី​ជើងឆើត​ខាង​ឆបោក​រស់នៅ​ក្រៅ​សំណាញ់​ច្បាប់ នៅឡើយ​ទេ​។
លោក​ព្រះរាជអាជ្ញារង ស៊ឺ វណ្ណ​នី បានធ្វើ​សេចក្តីសន្និដ្ឋាន​ស្ថាពរ​របស់ខ្លួន កាលពី​ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១២ ថា កាលពី​ថ្ងៃទី​៩ ខែឧសភា​ឆ្នាំ​២០១១ ឈ្មោះ​ខៀវ ផាន់​មរកត បាន​ប្រើល្បិច​ទិញ​ផ្ទះ​លេខ​36E0 ផ្លូវ​លេខ​២៤២ ក្រុម​២៣ សង្កាត់​ចតុមុខ ពី​ស្ត្រី​ចំណាស់​ឈ្មោះ​សេក គឹមអេង ក្នុងតម្លៃ​៨​ម៉ឺន​ដុល្លារ ហើយ​ស្ត្រី​ឈ្មោះ​ខៀវ ផាន់​មរកត
បាន​ឲ្យ​លុយ​មុន​ចំនួន​៥​ម៉ឺន​ដុល្លារ នៅ​ខ្វះ​៣​ម៉ឺន​ដុល្លារ​ទៀត សន្យា​សង​គ្រប់​ចំនួន​នៅ​ថ្ងៃទី​៣០​ខែ មិថុនា​ឆ្នាំ​២០១១​។ លុះដល់​ថ្ងៃ​កំណត់ ស្ត្រី​ជើងល្អ​នោះ​មិនបាន​បង់លុយ​បង្គ្រប់​ទេ គឺ​គេចវេះ​ថា ថ្ងៃនេះ​ថ្ងៃនោះ រហូតមក​។
ស្រាប់តែ​នៅ​ថ្ងៃទី​៩​ខែសីហា​ឆ្នាំ​២០១១ ស្ត្រី​ឆបោក​បាន​យក​ផ្ទះ​របស់​ស្ត្រី​ចំណាស់​នោះ ទៅ​លក់​ឲ្យ ឈ្មោះ​ឡាំ វិបុល ក្នុងតម្លៃ​៩​ម៉ឺន​ដុល្លារ ហើយ​គេចខ្លួន​បាត់ទៅ​។​
លោក​កៅ ទី មេធាវី​ការពារ​ក្តី​ឲ្យ​ស្ត្រី​ពិកា​រងគ្រោះ​បាន​ឲ្យ​អរិយធម៌​ដឹងថា ស្ត្រី​ជាប់ចោទ​មិនបាន​បង្ហាញខ្លួន​នៅ ដំណាក់កាល​ចៅក្រម​ស៊ើបសួរ​ទេ ហើយ​ចៅក្រម​ក៏​បានចេញ​ដីកានាំខ្លួន​ដែរ តែ​សមត្ថកិច្ច​នាំខ្លួន​មក​តុលាការ មិនបាន រួច​ចៅក្រម​នោះ​ក៏​មិន​បានចេញ​ដីកាចាប់ខ្លួន​ដែរ​។ លោក​មេធាវី​បាន​បន្តថា ចាប់តាំងពី​លក់​ផ្ទះ​ឲ្យ​ស្ត្រី ជាប់ចោទ​ហើយ គឺ​កូនក្តី​ខ្លួន​បាន​ទៅ​ទិញ​ផ្ទះ​នៅក្នុង​បុរី​ពិភពថ្មី ហើយ​ឥឡូវ​ជួប​នូវ​ការលំបាក​រឿង​បង់ប្រាក់​រំលស់ ដល់​ក្រុមហ៊ុន​។ ម្យ៉ាងទៀត​កូនក្តី​ខ្លួន​ពិការ​នៅតែ​លើ​រទេះរុញ ធ្វើ​កិច្ចការ​អ្វី​មិនកើត​នោះទេ​។ ដូច្នេះហើយ​ទើប​សូម ឲ្យ​តុលាការ​ផ្តន្ទាទោស​ស្ត្រី​បោកប្រាស់​នោះ​ឲ្យ​បាន​ធ្ងន់ធ្ងរ​។ ចេញ​ដីកាចាប់ខ្លួន ទាមទារ​ប្រាក់​ដើម​ចំនួន​៣​ម៉ឺន ដុល្លារ​វិញ និង​ប្រាក់​ជំងឺ​ចិត្ត​៤០​លាន​រៀល​។​
ស្ត្រី​ពិការ​រងគ្រោះ​បាន​អះអាងថា «​សូម​ឲ្យ​តុលាការ​ជួយផ្តល់​យុត្តិធម៌​ដល់​រូបគាត់​ផង បើ​នរណា​សាង​បាប​ប្រយ័ត្ន ជួប​វាសនា​ដូច​គាត់​»​។ ទោះជា​យ៉ាងណាក្តី​នៅក្នុង​សវនាការ​ដែលមាន​លោក ជា សុ​ហៀ​ង ជា​ចៅក្រម​និង​លោក ស៊ឺ វណ្ណ​នី ជា​តំណាង​អយ្យការ បាន​លើក​ពេល​យកទៅ​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​២០ ខែ​៩ ឆ្នាំ​២០១៣​ខាង នេះ​មុខ​។
នៅក្នុង​សវនាការ​មាន​វត្តមាន​មេធាវី​ដើមបណ្តឹង​និង​ជនរងគ្រោះ​ជាដើម​បណ្តឹង រីឯ​មេធាវី​ការពារ​ជន ជាប់ចោទ​និង​ជនជាប់ចោទ​អវត្តមាន​៕ ដោយ​៖ តា​បណ្ឌិត

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya