ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ស្ត្រី​ដែល​រងគ្រោះ​ដោយសារ​ផ្ទុះ​ចង្ក្រានហ្គាស​រងរបួស​ធ្ងន់ អំពាវនាវ​រក​ជំនួញ​ពី​សប្បុរសជន​

ស្ត្រី​ដែល​រងគ្រោះ​ដោយសារ​ផ្ទុះ​ចង្ក្រានហ្គាស​រងរបួស​ធ្ងន់ អំពាវនាវ​រក​ជំនួញ​ពី​សប្បុរសជន​

​ខេត្តព្រៃវែង ៖ កាលពី​ព្រឹក​ថ្ងៃទី​20 ខែមេសា ឆ្នាំ​2015 វេលា​ម៉ោង​8​ព្រឹក​មា​នក​រិ​ណី​ផ្ទុះ​ចង្ក្រានហ្គាស​នៅ​ហាង សុខ បា​ឡែ​ន ស្ថិតនៅ​ភូមិ​ព្រែក​ថ្មី ឃុំ​គគី​ធំ ស្រុក​កៀនស្វាយ ខេត្តកណ្ដាល​បណ្ដាល​ឲ្យ​ស្ត្រី ស៊ីឈ្នួល​ដាំបាយ​ឲ្យ​ម្ចាស់​ហាង​ម្នាក់​ឈ្មោះ ហ៊ីង​សឿន អាយុ​49​ឆ្នា​រងរបួស​យ៉ាងធ្ងន់ធ្ងរ ឆាប​ពេញ​ខ្លួន​គួរ​ឲ្យ​រន្ធត់​។

 

​បើតាម​ប្រភពពី​ជនរងគ្រោះ​បាន​ឲ្យ​ដឹងថា គាត់​រស់នៅ​ភូមិ​ស្វាយ​អ​ន្ទ​រ ឃុំ​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង គាត់​មាន​បងប្អូន​ពីរ​នាក់​ឪពុកម្ដាយ​ស្លាប់ចោល​ប្អូន​របស់​ឈ្មោះ ហ៊ីង​ហៀ​ប អាយុ​36​ឆ្នាំ ភេទ​ប្រុស​ពិការភ្នែក​ទាំងពី​រស់នៅ​ពឹង​លើ​បងស្រី​ទាំងស្រុង​តាំងពី​ពេលដែល​ឪពុកម្ដាយ​ចែក​ឋាន ទៅ​បងស្រី​ចេញ​ដើរ​ស៊ីឈ្នួល​គេ​គ្រប់​ច្រកល្ហក ដើម្បី​ចិញ្ចឹម​ប្អូន នឹង​កូន​របស់ខ្លួន​ព្រមទាំង​ក្មួយ​ម្នាក់ទៀត ប៉ុន្តែ​ជា​អកុសល​ក្រោយពេល​មាន​ករណី​ផ្ទុះ​ចង្ក្រានហ្គាស​មក​គាត់​មិនបាន​ចេញទៅ​បំរើការ​ងារ​ឲ្យ​គេ​បាន​ទៀត​ទេ​។ រស់នៅ​សព្វថ្ងៃ​ពឹង​លើ​បងប្អូន​អ្នកជិតខាង គេ​ឲ្យ​ហូប​នឹងមាន​ពេលខ្លះ​ប្អូនប្រុស​គាត់​ទៅ​លើក​បាវស្រូវ​ដើម្បី​ជីវភាព​ខ្លួន​។

 

​អាស្រ័យ​ហេតុ​ដូចខាងលើ​ខ្ញុំបាទ​ទាំងពីរ​នាក់ បងប្អូន​សុំ​អំពាវនាវ​ដល់​ថ្នាក់ដឹកនាំ ឯកឧត្តម​លោក​ឧកញ៉ា លោកជំទាវ ព្រមទាំង​សប្បុរសជន​មេត្តាជួយ​ជា​ថវិកា​ស្បៀងអាហារ​ឲ្យ​រូបខ្ញុំ​ទាំងពីរ​នាក់ បងប្អូន​បាន​រស់រៀនមានជីវិត​រស់​នឹង​គេ​ផង​ចុះ​។ នៅ​ទីបញ្ចប់​យើងខ្ញុំ​ទាំងពីរ​នាក់​បងប្អូន​សូម​ឲ្យ​អស់លោក​ទទួលបាន​នូវ​ជ័យជំនះ​គ្រប់​ភារកិច្ច​៕ ថោង មុនី​

Untitled-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya