ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួន​យុវជន​៣​នាក់ ពាក់ព័ន្ធ​នឹង​ថ្នាំញៀន​

ឃាត់ខ្លួន​យុវជន​៣​នាក់ ពាក់ព័ន្ធ​នឹង​ថ្នាំញៀន​

​ខេត្តកណ្ដាល ៖ កម្លាំង​នគរបាល​ប៉ុស្ដិ៍​រដ្ឋបាល​កំពង់​ភ្នំ និង​ប៉ុស្ដិ៍​ព្រែក​ទន្លាប់​ស្ទាក់ចាប់​យុវជន​៣​នាក់ ពាក់ព័ន្ធ​នឹង​ថ្នាំញៀន​កាលពី​វេលា​ម៉ោង​១៤​និង​៥០​នាទី​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​ចំណុច​លើផ្លូវ​ជាតិ​លេខ​១ ភូមិ​កំពង់​ពោធិ៍ ឃុំ​កំពង់​ភ្នំស្រុក​លើកដែក ខេត្តកណ្តាល ។​

 

​យុវជន​ទាំង​៣​នាក់​នោះ ទី​១.​ឈ្មោះ​អឿន សុ​ផា​ណា​រ៉ា ភេទ​ប្រុស​អាយុ​១៩​ឆ្នាំ​ជាតិខ្មែរ មុខរបរ​មិន​ពិត មាន​ទីលំនៅៗ​ភូមិ​ស្ពានដែក ឃុំ​ព្រែក​ទន្លាប់​ស្រុក​លើកដែក ខេត្តកណ្តាល​។ ២.​ឈ្មោះ​អឿន ណា​ឃីម ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​ជាតិខ្មែរ មុខរបរ មិន​ពិត មាន​ទីលំនៅ ៗ ភូមិ​ស្ពានដែក ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្តកណ្តាល​។ ៣.​ឈ្មោះ​ផល្លី វិ​ច្ឆ័​យ ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​ជាតិខ្មែរ​មុខរបរ​មិន​ពិត មាន​ទីលំនៅៗ​ភូមិ​កំពង់ចម្លង ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្តកណ្តាល​។​

 

​វត្ថុតាង​ចាប់បាន​រួមមាន ៖ -​ម្សៅ​ក្រាម​ពណ៌​ស​(​ម៉ា​ទឹកកក​)០២​កញ្ចប់​តូច -​ទូរ​សព្ទ័​ដៃ​nokia១២៨០ ចំនួន​០១​គ្រឿង​និង​ម៉ូតូ​ចាស់​០១​គ្រឿង -​ម៉ូតូ ហុងដា​ម៉ាក យ៉ុង​យូ (​ចិន​) ពណ៌​ខ្មៅ (​ចាស់​) ០១ គ្រឿង -​កញ្ចប់​បារី​សេក​០១​។​

 
​មុនពេល​កើតហេតុ​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​បាន​រៃ​លុយ​គ្នា​បាន​ចំនួន​២០$ រួចហើយ​បាន​ឡើងទៅ​ទិញ​ថ្នាំញៀន​ពី​ឈ្មោះ ថាំង ភូ​លុង ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​នៅ​ភូមិគ​គី​ធំ ឃុំ​គគីរ​ធំ ស្រុក​កៀនស្វាយ ពេល​ទិញ​បាន​ហើយ​បាន​វិល​ត្រឡប់មកវិញ​តាមផ្លូវ​ជាតិ​លេខ​១ ដោយ​ទទួលបាន​ព័ត៌មាន​ពី​មូលដ្ឋាន​កម្លាំង​ផ្នែក​ជំនាញ​បាន​សហការ​ជាមួយ​ប៉ុស្ដិ៍​រដ្ឋបាល​កំពង់​ភ្នំ និង​ប៉ុស្ដិ៍​ព្រែក​ទន្លាប់​ស្ទាក់​ឃាត់​តែម្ដង រួច​ប​ញ្ជួ​ន​មក​អធិការដ្ឋាន​ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី​៕ gx vgs

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya