ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ចោរ​ចូល​លួច​ដែក​គេ​មួយ​កំណាត់ ចាប់វាយ​សន្លប់​ឈឹង​ ​

ចោរ​ចូល​លួច​ដែក​គេ​មួយ​កំណាត់ ចាប់វាយ​សន្លប់​ឈឹង​ ​

ភ្នំពេញ  ៖ កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​យប់​រំលង​អធ្រាត្រ ឈានចូល​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០១៥ នៅ​ចំណុច​ក្នុង​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ជនសង្ស័យ​មិន​ត្រូវបាន​គេ​ស្គាល់ឈ្មោះ​ទេ ដោយសារ​សន្លប់​និយាយ​មិន​រួច​។​
​ម្ចាស់​ដែក​មួយ​កំណាត់​នោះ​មានឈ្មោះ​ម៉ែន វុត្ថា ភេទ​ប្រុស អាយុ​៥៦​ឆ្នាំ មុខរបរ​បើកឡាន​ដឹក​កម្មករ​រោងចក្រ និង​ប្រពន្ធ​ឈ្មោះ​ទួន បូរី អាយុ​៥២​ឆ្នាំ ស្នាក់នៅ​ក្នុង​ភូមិ​កើតហេតុ​ខាងលើ​។​
​មុនពេល​កើតហេតុ​កូនប្រុស​របស់​ម្ចាស់​ដែក​ខាងលើ​បាន​ក្រោក​មក​បត់ជើង​តូច ហើយ​បាន​ឃើញ​ជនសង្ស័យ​លប​ឡើង​លើ​ផ្ទះ​ជាន់​ទី​១​។ ឃើញ​បែប​នេះ​កូនប្រុស​ម្ចាស់ផ្ទះ​បាន​ដើរ​មក​ជិត ពេលនោះ​ជនសង្ស័យ​រត់​ចេញ​ទៅ​បាត់ ស្រាប់តែ​បន្តិច​ក្រោយមក​ជនសង្ស័យ​បាន​មក​លួច​យក​ដែក​មួយ​កំណាត់​ប្រវែង ប្រហែល​២​ម៉ែត្រ ប៉ុន្តែ​ត្រូវបាន​ម្ចាស់ផ្ទះ​ឃើញ​ទាន់ ក៏​ស្រែក​ថា​ចោរៗ​ផ្អើល​ដល់​អ្នកជិតខាង​នាំគ្នា​ចាប់​វាយ​មួយ​ដៃ​មួយ​ជើង ម្នាក់​រងរបួស​យ៉ាងដំណំ​ខណៈនោះ​ជនសង្ស័យ​បាន​ស្ទុះ​ងើប​រត់​គេច​តែ​ត្រូវ ប្រជាពលរដ្ឋ​ផ្សេង​ទៀត​នៅ​ក្នុងភូមិ​ជាមួយគ្នា​ដឹង​ថា​ចោរ​លួច​គេ​ពេល​យប់ ក៏​ចាប់​វាយ​ម្ដង​ទៀត​រហូត​សល់​តែ​ដង្ហើមចង្រិត​៕
M15-09-15-a1-700x400 M15-09-15-a2

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya