ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណការ​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង​ផ្គើន​និង អនុសាសន៍​សម្តេច​តេជោ មិន​ខ្លាច​និង​ការព្រមាន​របស់ លោក ឱម​យ៉ិនទៀង​ ​

លោក កែវ ពៅ ប្រធាន​មន្ទីរ​សាធារណការ​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង​ផ្គើន​និង អនុសាសន៍​សម្តេច​តេជោ មិន​ខ្លាច​និង​ការព្រមាន​របស់ លោក ឱម​យ៉ិនទៀង​ ​

កំពង់ឆ្នាំង​៖​ប្រធាន​មន្ទីរ​សាធារណ​:​ការ​និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង លោក កែវ ពៅ រង​ការរិះគន់​ថា​ជា​មន្ទីរ​គ្រួសារនិយម​ក្នុង​ការតែងតាំង​កូន​របស់​ខ្លួន​ចំនួន​២​នាក់ ជា​ប្រធាន​ការិយាល័យ​សាធារណ​:​ការ និង អនុប្រធាន​គណនេយ្យរ​បស់​មន្ទីរ  នឹង​ពាក់ព័ន្ធ​អំពើពុករលួយ​ដ៏​ធ្ងន់ធ្ងរ របស់​លោក​កែវ ពៅ ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​កំពង់ឆ្នាំង ដែល​ត្រូវបាន​គេ​ប៉ាន់ប្រមាណ​ជា​ទឹកប្រាក់​ខ្ទង់​លាន​ដុល្លារ ពី​គម្រោង ជួសជុល​ផ្លូវ​នៅក្នុង​ខេត្ត​កំពង់ឆ្នាំង​។​
-​ប្រភព​បាន​បង្ហើប​ផងដែរ​ថា លោក​កែវ ពៅ ក៏​មាន​ទាក់ទង​ទៅ​នឹង​ការផ្តល់​ប័ណ្ណបើកបរ រថយន្ត​ដ៏​ច្រើន​លើសលប់​ដោយ​សេរី​ដូច​លក់​ត្រី​នៅ​ផ្សារ​របស់លោក​កែវ ពៅ​នៅ​ពេល​កន្លងមក ស្ថិតិ​នៃ​ការផ្តល់​ប័ណ្ណ​បើកបរ​រថយន្ត​សរុប​ក្នុង​ខែ​ធ្នូ ឆ្នាំ​២០១៤ កន្លង ទៅ​មាន​ចំនួន​សរុប ៣៤៥៣ សន្លឹក​ហើយ ដែល​ក្នុង​មួយ​សន្លឹក​លោក​កែវ ពៅ ទទួលបាន​៣០$(​ដូច្នេះ​គ្រាន់តែ​ក្នុង​ខែ​ធ្នូរ​នេះ​លោក​អាច​រកចំណូលបាន ជាង​១០​ម៉ឺន​ដុល្លារ ដប់​ម៉ឺន​ដុល្លារ​)

-​ទាក់ទង​ទៅនឹង​ការតែងតាំង​កូនប្រុស​បង្កើត​របស់​ខ្លួន​ឈ្មោះ ឡេង រដ្ឋា ពីរ​ឆ្នាំ​ជាប់ៗ​គ្នា​ពី​អនុប្រធាន​ការិយាល័យ​សាធារណការ​ឡើងទៅ​ជា​ប្រធាន ការិយាល័យ​សាធារណការ​ដែល​ជា​កន្លែង​ខ្លាញ់​និង​កូនស្រី​ឈ្មោះ កែវ ដាលីន ជា​អនុប្រធាន​គណនេយ្យ របស់​មន្ទី ខណពេល​ដែល​ឈ្មោះ​ឡេង រដ្ឋា​នេះ​ទើបតែ​ចូល​បំរើ​ការងារ បាន​ទើបតែ​ពីរ​ឆ្នាំ​ប៉ុណ្ណោះ​ដោយ​ពុំ​បាន​គិតគូរ​ពី​មន្ត្រី​ចាស់ៗ​ដែល​មាន​ស្នាដៃ​ម្ភៃ​សាមសិប​ឆ្នាំ​មក​នោះឡើយ​។ ដែល​ប្រការ​នេះ​បាន​ធ្វើអោយ​មាន​ការ​ថ្នាំងថ្នាក់​បែកបាក់​សាមគ្គី​ផ្ទៃក្នុង​ជះ​ឥទ្ធិពល​ដល់​អង្គភាព​យ៉ាង​ធ្ងន់ធ្ងរ​ដោយ​គ្រប់​គ្នា​បាន​ដាក់ឈ្មោះ​មន្ទីរ​នេះ​ថា​ជា​មន្ទីរ​គ្រួសារ​។ ហើយ​ដែល​ការតែងតាំង​នេះ​ផងដែរ​គឺ​បាន​ផ្ទុយ​ពី សហ​លក្ខណ​តិក​មន្ត្រីរាជការ​ស៊ីវិល​(​វា​មិន​ដែល​អ្នក​ណា​ធ្វើការ​បាន​តែ​ពីរ​ឆ្នាំ​ឡើង​តំណែង​ទាំង​ពីរ​ឆ្នាំ​ជាប់ៗ​គ្នា​ពី​អនុ​ការិយាល័យ ដល់​ទៅ​ប្រធាន​ការិយាល័យ​នោះ​ឡើយ​))
-​សូម​រំលឹក​ថា​កន្លងមក  ឯកឧត្តម ទេស​រដ្ឋមន្ត្រី​ឱម យិនទៀង ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ ធ្លាប់បាន​ប្រកាស់ថា (​ប្រសិនបើ​ឪពុក​ជា ប្រធាន​មន្ទីរ ហើយ​កូន​របស់​ខ្លួន​ជា​ប្រធាន​ការិយាល័យ ករណី​នេះ​ត្រូវ​មាន​ម្នាក់​លាលែង​តំណែង​ចេញ មិន​អាច​នៅ​អង្គុយ​ទាំង​២​នាក់ បានឡើយ គឺ​ដើម្បី​ជៀសវាង ប៉ះពាល់​ផលប្រយោជន៏​របស់រ​ដ្ឋ ក៏​ដូចជា​មាន​ការ​ថ្នាង់​ថ្នាក់ពី​មន្ត្រីក្រោមឱវាទ​)​។​
-​បាន​ធ្វើ​ខុស​យ៉ាងធ្ងន់ធ្ងរ ផ្ទុយ​និង អនុសាសន៍​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ដែល​បាន​ដាក់ចេញ​នូវ​ពាក្យស្លោក​ដើម្បី​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​ថា “​ថ្ងៃនេះ ថ្ងៃស្អែក កុំអោយ​មាន​គ្រោះថ្នាក់​ចរាចណ៍​”​។​ផ្ទុយ​ពី​អនុសាសន៍​របស់​សម្តេច​តេជោ​ហ៊ុន សែន ហាមប្រាម ដាច់ខាត​មិន​អោយ​កើត​មាន​ក្រសួង និង​មន្ទីរ​គ្រួសារ​។​ខណះពេលដែល​ខ្លួន​ជាមេ​ក្នុង​ការអនុវត្តន៍​ច្បាប់​។ ករណី​នេះ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ គួរតែ​ធ្វើកា​ស៊ើបអង្កេត​ជា​បន្ទាន់​ផងដែរ ជៀសវាង​រង​ការរិះគន់​ថា​បាន​តែត្រឹម​ធ្វើការ​ព្រមាន​តែ​មិន​ហ៊ាន​អនុវត្តន៍​។​

-​សារព័ត៌មាន​បេះដូង​រាស្ត្រ​និង​លើកយក​ករណី​៣​ដើម្បី​ធ្វើកា​ផ្សាយ​នៅ​លេខ​ក្រោយ ពាក់ព័ន្ធ​នឹង​អំពើពុករលួយ​មាន​ដូចជា​ទី​១​លើ​ទឹកប្រាក់ ជាង ៤០០​ពាន់​លាន​រៀល​(​ជាង​១​លាន​ដុល្លារ​) ជា​គម្រោង​សម្រាប់​ជួសជុល​និង​ថែទាំ​ផ្លូវ ក្នុង​ខេត្ត ទី​២​គម្រោង​ស្នើរ​សុំ​ជួលជុល​និង​ថែទាំ​ផ្លូវ​នៅរ​ដូង​ប្រាំង ធ្លាយ​ដល់​រដូវវស្សា និង​ទី​៣ គម្រោង​សម្រាប់​គ្រោះមហន្តរាយ​នូវ​រដូវវស្សា ដែល​រឿងរ៉ាវ​ទាំងឡាយ​នេះ​គឺ​មាន​ពាក់ព័ន្ធ​និង​អំពើពុករលួយ​ជា​លក្ខណ​ប្រព័ន្ធ​ចាប់តាំងពី​ថ្នាក់​រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក ប្រធាន​នាយកដ្ឋាន និង​មន្ទីរ​៕ គិរី​ពេជ្រ​វtjgmfkgu

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya