ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» Breaking News, ព័ត៌មានជាតិ » កម្មករ កម្មការិនី​ជាង​៦០​នាក់​ពុល​ដួលសន្លប់​ដោយ​គ្មាន​មូលហេតុ​ ​

កម្មករ កម្មការិនី​ជាង​៦០​នាក់​ពុល​ដួលសន្លប់​ដោយ​គ្មាន​មូលហេតុ​ ​

ភ្នំពេញ ៖ កម្មករ កម្មការិនី ប្រមាណ​ជាង​៦០​នាក់ នៅក្នុង​រោងចក្រ​កាត់ដេរ​យីហោ វ៉ាន សេន ក្លូ​ស៊ីន បាន​ដួលសន្លប់​ស្តូកស្តឹង​ជា​បន្តបន្ទាប់ ដោយ​ពុំ​ដឹង​មូលហេតុ ព្រោះ​ថៅកែ​រោងចក្រ​មិនបាន​សហការ​ជាមួយ​សមត្ថកិច្ច និង​អាជ្ញាធរ ដោយ​មានបំណង​លាក់បាំង​រឿងអាស្រូវ​នោះ ។​
ប្រភព​ព៌​ត៌មាន​បាន​ឲ្យ​ដឹងថា ទីតាំង​រោងចក្រ​នោះ​ស្ថិតនៅ​ភូមិ​កន្ទោក​ខាងជើង សង្កាត់​កន្ទោក ខណ្ឌ​ពោធិ​សែន ជ័យ រាជធានី​ភ្នំពេញ​។ អ្នកឃើញ​ហេតុការណ៍​បាន​និយាយថា នៅវេលា​ម៉ោង​១​និង​៥៥​នាទី​រសៀល​ថ្ងៃទី​៤ ខែ កញ្ញា ឆ្នាំ​២០១៣ ស្រាប់​តែមាន​កម្មករ កម្មការិនី ប្រមាណ​ជា​៦០​នាក់ បាន​ដួលសន្លប់ ហើយ​ត្រូវបាន​ខាង​រោង ចក្រ
​នាំយកទៅ​សង្គ្រោះ​នៅ​គ្លីនិក​ឯកជន​មួយ និង​ក្នុង​គ្លីនិក​ក្នុង​រោងចក្រ​។​
យោងតាម​សម្តី កម្មករ កម្មការិនី​ទាំងនោះ​បាន​ឲ្យ​ដឹងថា សង្ស័យ​មាន​ជាតិពុល​ដែល​ភាយ​ចេញពី​គំនរ​ក្រណាត់ ។
អ្នក​ខ្លះទៀត​និយាយថា អាច​ពុល​មកពី​សម្ល​ស្ងោរ​ស្ពៃ ដែល​ថៅកែ​រោងចក្រ​ជួល​ចុងភៅ​ពី​ខាងក្រៅ​ឲ្យ​ធ្វើ​ម្ហូប ដល់ក​ម្មករ កម្មការិនី​ទាំងនោះ​។ ពួកគេ​បាន​បន្តថា ក្រោយពី​ហូបបាយ​រួច​ស្រាប់​តែមាន​អកា​រៈទ​ន់​ដៃ ទន់​ជើង និង វឹលមុខ អស់កម្លាំង រួច​ក៏​ដួលសន្លប់​ជា​បន្តបន្ទាប់​តែម្តង​។ ទោះជា​យ៉ាងណាក្តី រហូតមកដល់​វេលា​ម៉ោង​១៦​ថ្ងៃ ដដែល
ពុំមាន​កម្មករ កម្មការិនី​ណា​ម្នាក់​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​និង​បាត់​បង់ជីវិត​ទេ​។​
អ្វីដែល​ធ្វើ​ឲ្យ​សមត្ថកិច្ច​និង​អាជ្ញាធរ​ពិបាក​និង​សហការ​ស្រង់​យក​ព័ត៌មាន​នោះ ព្រោះ​ថៅកែ​រោងចក្រ​មិន អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​ចូលទៅក្នុង​រោងចក្រ​របស់គេ​ទេ ហើយ​បាន​អះអាង​ប្រាប់​សមត្ថកិច្ច​ថា គ្មានអ្វី​កើតឡើង នោះឡើយ​។
ករណី​កម្មករ កម្មការិនី​ដួលសន្លប់​គ្មាន​ប្រភព​ជាក់លាក់​ណាមួយ​អះអាងថា មកពី​មូលហេតុ​អ្វី​ឲ្យ បានច្បាស់លាស់​នៅឡើយ​ទេ ដោយ​ថៅកែ​រោងចក្រ​ព្យាយាម​លាក់បាំង​នូវ​ហេតុការណ៍​នោះ​។​
ជុំវិញ​ករណីនេះ រហូតដល់​ព្រលប់​ថ្ងៃទី​៤ ខែកញ្ញា ភ្នាក់ងារ​កាសែត​អរិយធម៌​មិនអាច​ទំនាក់ទំនង​សុំ​ការ​បក ស្រាយ​ពី​ថៅកែ​រោងចក្រ​បានទេ ហើយក៏​មិនដឹងថា វាសនា​កម្មករ កម្មការិនី​ទាំងអស់នោះ​ជួប​នូវ​គ្រោះអាក្រក់​ឬ ល្អ​យ៉ាងណា​ឡើយ ដោយសារ​ម្ចាស់​រោងចក្រ​និង​សន្តិសុខ​មិន​ឲ្យ​អ្នកយកព័ត៌មាន​ចូល​៕
​ដោយ​៖ ព្រហ្ម​វិ​លៀម​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya