ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​គ្នា​ខ្ទាត់ចូល ក្រោម​កុងតឺន័រ សំណាងល្អ មនុស​ផុត​គ្រោះថ្នាក់​ ‪‎​

ជិះ​ម៉ូតូ​ទាក់​ដៃចង្កូត​គ្នា​ខ្ទាត់ចូល ក្រោម​កុងតឺន័រ សំណាងល្អ មនុស​ផុត​គ្រោះថ្នាក់​ ‪‎​

ភ្នំពេញ​‬៖ យុវជន​រងគ្រោះ​ម្នាក់ រួចផុតជីវិត​ដោយខ្ទាត់ ចេញផុត​ពី​កង់​រថយន្ត ចំណែកឯ​ម៉ូតូ ចូល​ក្រោម​កង់ រថយន្ត កិន​ខូចខាត​យ៉ាងដំណំ ដោយសារតែ ម៉ូតូ​មួយ​គ្រឿង​ទៀត​ជិះ មក​ទាក់​ដៃចង្កូត ហេតុ​ការ​នេះ​កើត ឡើង​កាលពី​វេលា ម៉ោងជាង​៨​យប់ ថ្ងៃទី​១៤ ខែ​កញ្ញា ឆ្នាំ​២០១៥​ស្ថិតនៅតាម​បណ្តោយ ផ្លូវជាតិ​លេខ​៣​ក្នុង​ភូមិ​ព្រៃ​ព្រីង ខាងជើង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​នគរបាល​បានឲ្យដឹងថា ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ឈុំ សំណាង ភេទ​ប្រុស​អាយុ​២៧ រស់នៅ​ភូមិ​ស្វាយ​អាត់ ឃុំ​ស្វាយ​អាត់ ស្រុក​សំពៅ​មាស ខេត្ត​ពោធិ៍សាត់ ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​ស្មាស់​វី​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1BZ-3266 ចំណែកឯ​អ្នក​រថយន្ត ដែល​ជ្រុល​ទៅ​កិន​ម៉ូតូ​នោះ ជា​ប្រភេទ​រថយន្ត​កុងតឺន័រ ក្បាល​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 3C-5839 អ្នកបើកបរ​ពុំ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ។​
​សាក្សី​កន្លែងកើតហេតុ​បានឲ្យដឹងថា មុនពេល​កើតហេតុ​ជនរងគ្រោះ ជិះ​ម៉ូតូ​ម្នាក់​ឯង​ក្នុង​ទិស​ដី​ត្បូង ទៅ​ជើង​លុះដល់​ចំណុច កើតហេតុ​ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង ទៀត​មិន​ចាំ​ម៉ាក​ជិះ​លឿន​បាន​ជ្រុល​មក​ទា​ក់ដៃ ចង្កូត​បណ្តាល ឲ្យ​ម៉ូតូ​ជនរងគ្រោះ ដួល​បោក​ចូល​ទៅ​ក្រុម​រថយន្ត​កុងតឺន័រ ប៉ុន្តែ​សំណាងល្អ​មិន​បង្ករ​ឲ្យ​គ្រោះ​ដល់​អាយុជីវិត​មនុស្ស​។​
​ក្រោយពេល​កើតហេតុ​នគរបាល​ចុះទៅ ដល់​ធ្វើការ​វាស់វែង​រួច​យក​វត្ថុ​ង​ទាំង​ពីរ​យកទៅ រក្សាទុក​ចាត់ការ​ជា​ក្រោយ​៕
12016574_1494833440833754_1865477145_n 12023162_1494833434167088_1943268733_n 12025537_1494833404167091_1874931537_n 12030707_1494833494167082_1569555507_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya