ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ សំរេចចិត្ត​ចងក​សម្លាប់ខ្លួន សង្ស័យ​វាយ​សម្លាប់ រួច​យក​ទៅ​យក​ព្យួរក ​

បុរស​ម្នាក់ សំរេចចិត្ត​ចងក​សម្លាប់ខ្លួន សង្ស័យ​វាយ​សម្លាប់ រួច​យក​ទៅ​យក​ព្យួរក ​

ស្ទឹងត្រែង ៖ កាលពី​ថ្ងៃ​ទី​១៣ ខែ​កញ្ញា ឆ្នាំ​២០១៥ អ្នកភូមិ​បាន ប្រទះឃើញ សព​បុរស​ម្នាក់​ចងក ទៅ​មែកឈើ​ក្បែ​ភូមិ ស្រែ​ក្រសាំង ឃុំ​ស្រែ​ក្រសាំង ស្រុក សៀម​បូក ដែល​បង្ក​ការភ្ញាក់ផ្អើល រួច​ប្តឹង​ដល់​សមត្ថកិច្ច​។ ជា​ករណី​ឃាតកម្ម​ដែល​អាច​ជា រឿង​វាយ​សម្លាប់ រួច​យក ទៅ​ព្យួរក ដើម្បី​បំភ័ណ្ឌភ្នែក ទៅ​ជា​រឿង​ចង​ក​សម្លាប់​ខ្លួនឯង​។ ប្រភព​ផ្សេងៗ​ទាំងនោះ បាន​កើត​ជា​ចម្ងល់​នៅ គ្រា​ដំបូង​បន្ទាប់ពី​គេ​ប្រទះ​ឃើញ​សព ក្នុង​សភាព​ចងក ដោយ​ក្រមា​មាន​ពណ៌​ស លាយ​ខៀវ នៅសល់​ខោ​លី​អូ ពណ៌ ចំណែក​ខោ​ជើង វែង​ពណ៌ ប្រផេះ​ធ្លាក់ នៅ​ត្រឹម​ជង្គង់ រី​ឯ​អាវ​ពណ៌​ខៀវ​ដាក់​នៅ​លើ​ស្មា​។​
​ជនរងគ្រោះ​ជា​កម្មករ​ធ្វើ​ស្ពាន នៅ​ចំណុច​ស្ពាន​អូរ​ក្រសាំង ភូមិ​ស្រែ​ក្រសាំង ឃុំ​ស្រែ​ក្រសាំង ស្រុក​សៀម​បូក មាន​ស្រុកកំណើត នៅ​ភូមិ​មនោ​ខាងលិច ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង ជនរងគ្រោះ​ទើប​មក​ស្នាក់​នៅ​ធ្វើ ជា​កម្មករ​ស្ពាន ក្នុងភូមិ​នេះ​បាន​រយៈពេល​៤​ទៅ​៥​ខែ​ប៉ុណ្ណោះ​។​
​ជនរងគ្រោះ​មានឈ្មោះ ណៅ រួន ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ស្រុកកំណើត នៅ​ភូមិ​មនោ​ខាងលិច ឃុំ​ត្បែងខ្ពស់ ស្រុក​សាមគ្គី​មានជ័យ ខេត្ត​កំពង់ឆ្នាំង ជនរងគ្រោះ​ស្លាប់ ដោយសារ ការចងក ដោយ​ខ្លួនឯង មិន​មាន​ពាក់ព័ន្ធ​និង​ករណី​ឃាតកម្ម​អ្វី​ឡើយ ក្រោយ​ជំនាញ​ធ្វើ កោសលវិច្ច័យ លើ​សព រួចរាល់​៕
CH-000703 CH-000704

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya