ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ល្បួង​ក្មេងស្រី​អាយុ​៧​ឆ្នាំ​រំលោភ ជា​ថ្នូរ​នឹង​លុយ​១.៥០០​រៀល​

ល្បួង​ក្មេងស្រី​អាយុ​៧​ឆ្នាំ​រំលោភ ជា​ថ្នូរ​នឹង​លុយ​១.៥០០​រៀល​

​ខេត្តពោធិ៍សាត់ ៖ ជន​ស្ទាវ​ឡើង​.​កម្នា​ក់បាន​ឲ្យ​លុយ​១.៥០០​រៀល​ក្មេងស្រី​អាយុ​៧​ឆ្នាំ​ម្នាក់​លួងលោម​យកទៅ​រំលោភ​រហូត​បានសម្រេច បាន​មួយ​សប្ដាហ៍​ក្រោយមក ក្មេងស្រី​រងគ្រោះ​បាន​ប្រាប់​អ៊ំស្រី​របស់​នាង​ប្ដឹង​សមត្ថកិច្ច​ឃាត់ខ្លួន​តែម្ដង​។​

 

​ករណី​រំលោភ​សេពសន្ថវៈ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃទី​០៨ កញ្ញា ២០១៥ នៅក្នុង​វត្ត ស្ថិតក្នុង​ភូមិ​ផ្ទះ​ស្រែ ឃុំ​ស្វាយ​លួង ស្រុក​កណ្ដៀង ប៉ុន្តែ​សមត្ថកិច្ច​ទើបតែ​ឃាត់ខ្លួន​នៅ​ថ្ងៃទី​១៣ កញ្ញា បន្ទាប់ពី​មាន​ពាក្យបណ្ដឹង​។​

 
​លោក​វរសេនីយ៍ត្រី​លីវ សេង​ហ៊ីម អធិការនគរបាល​ស្រុក​កណ្ដៀង​បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​ឈ្មោះ​ឌឿ​ក សេង​ទឹក អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ជាមួយ​ក្មេងស្រី​រងគ្រោះ​ដែរ​។ ទាក់ទិន​នឹង​ការឃាត់ខ្លួន​នេះ​លោក​ឲ្យ​ដឹងថា នៅ​ព្រឹក​ថ្ងៃទី​១៣ កញ្ញា ស្ត្រី​វ័យ​ចំណាស់​ម្នាក់​រស់នៅ​ភូមិ​ផ្ទះ​ស្រែ​បាន​នាំ​ក្មេងស្រី​រងគ្រោះ​មក​ដាក់ពាក្យ​បណ្ដឹង​នៅ​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយ​លួង​ថា យុវជន​ឈ្មោះ​ឌឿ​ក សេង​ទឹក ខាងលើ​បាន​ចាប់​ក្មួយ​ស្រី​របស់គាត់​អាយុ​០៧​ឆ្នាំ​រំលោភ​រហូត​បានសម្រេច​កាលពី​ថ្ងៃទី​០៨ កញ្ញា ប៉ុន្តែ​ក្មួយ​ស្រី​ទើបតែ​ប្រាប់​គាត់​នៅ​ថ្ងៃទី​១៣ កញ្ញា​។​

 
​កាលពី​រសៀល​ថ្ងៃទី​០៨ កញ្ញា នោះ នាង​បាន​ដើរ​បេះ​ផ្កាចំប៉ី​ក្នុង​វត្ត​ក៏​ជួប​ជាមួយ​ឈ្មោះ​ឌឿ​ក សេង​ទឹក កំពុង​ដើរ​បាញ់​សត្វ​។ ខណៈនោះ​ឈ្មោះ​ឌឿ​ក សេង​ទឹកបាន​ឲ្យ​លុយ​នាង​ចំនួន​១.៥០០​រៀល ហើយ​ដឹក​ដៃ​នាង​ចូលទៅក្នុង​គុម្ពោធ​ព្រៃ​ក្បែរ​មាត់​ស្រះ​ធ្វើ​សកម្មភាព​ចាប់រំលោភ​តែម្ដង​។​

 
​ក្រោយពី​រំលោភ​រួច​ឈ្មោះ​ឌឿ​ក សេង​ទឹក ក៏​ទៅផ្ទះ​បាត់ទៅ ឯ​នាង​ក៏​ទៅផ្ទះ​ដែរ​។ ដោយសារ​ឃើញ​នាង​ប្លែក​ខុសពី​ធម្មតា អ៊ំស្រី​របស់​នាង​ចេះតែ​សួរ​ពេក​ទើប​ថ្ងៃទី​១៣ កញ្ញា​នាង​រៀបរាប់​ប្រាប់​រឿង​ពិតតែ​ម្ដង​៕df

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya