ភ្នំពេញ ៖ ថ្វីត្បិតតែល្បែងចាក់កន្ទុយលេខ និងផ្នាល់បាល់ជាល្បែងស៊ីសងខុសច្បាប់ដែលរាជរដ្ឋាភិបាលបញ្ជាឲ្យចុះបង្ក្រាបនិងទប់ស្កាត់យ៉ាងណាក៏ដោយ ប៉ុន្តែល្បែងនេះបច្ចុប្បន្នកំពុងពេញនិយម។ ហើយបច្ចុប្បន្នការផ្នល់បាល់ និងកន្ទុយលេខកំពុងតែរីកដុះដាលពាសពេញទីកន្លែងទូទាំងប្រទេស។ ហើយជាក់ស្តែងមានបើកទទួលផ្នល់បាល់ និងចាក់កន្ទុយលេខជាចំហ គឺផ្ទះលេខ១១០ផ្លូវលេខ១១ ក្នុងបុរីពិភពថ្មីចំការដូងខណ្ឌដង្កោ រាជធានីភ្នំពេញ។
តាមប្រភពបានឲ្យដឹងថា ការផ្នាល់បាល់ និងកន្ទុយលេខស្ថិតនៅបុរីពិភពថ្មីចំការដូងនេះ បានបើកធ្វើសកម្មភាពអស់រយៈពេលជាយូរខែមកហើយ ដោយពុំមានសមត្ថកិច្ចណាចុះបង្ក្រាបទេ។ តាមការអះអាងរបស់ប្រជាជានពលរដ្ឋដែលរស់នៅក្បែរទីតាំងចាក់បាល់និងកន្ទុយលេខខាងលើបានឲ្យដឹងថា បច្ចុប្បន្នមានកូនដៃកូនជើងរបស់គេរាប់សិបនាក់ហើយក្នុង១ថ្ងៃៗមានមនុស្សចេញចូលមិនដែលអាក់ខានទេ។ ក្រៅពីនោះគេក៏បានឃើញសមត្ថកិច្ចចុះទៅសុំលុយពីម្ចាស់ចាក់បាល់ និងកន្ទុយលេខមិនសូវអាក់ខានទេ ដោយសារតែមានការត្រូវរ៉ូវគ្នារវាងសមត្ថកិច្ចនគបាយ និងម្ចាស់ទីតាំងផ្នល់បាល់ និងកន្ទុយលេខខាងលើនេះទើបម្ចាស់ទីតាំងចាក់បាល់ និងកន្ទុយខាងលើហ៊ានបើកទទួលភ្ញៀវ និងអតិថជនពុំមានខ្លាចក្រែងអ្វីទាំងអស់ ពីព្រោះគេអាងថា បានបង់លុយជូនសមត្ថកិច្ចរួចហើយ៕
» Breaking News, ព័ត៌មានជាតិ » ផ្ទះលេខ១១០ បុរីពិភពថ្មីចំការដូង មានបើកល្បែងចាក់បាល់ និងកន្ទុយលេខ