ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» Breaking News, ព័ត៌មានជាតិ » ​មន្ត្រីរដ្ឋបាល​ជលផល ម៉ាញ ពៅ សប្បាយ​កើប​លុយ​ពី​បទល្មើស​នាំ​ត្រី​ខុស​ច្បាប់​តាម​ច្រក​ភ្នំ​ដិន ​

​មន្ត្រីរដ្ឋបាល​ជលផល ម៉ាញ ពៅ សប្បាយ​កើប​លុយ​ពី​បទល្មើស​នាំ​ត្រី​ខុស​ច្បាប់​តាម​ច្រក​ភ្នំ​ដិន ​

តាកែវ ៖ ឈ្មួញ​នាំ​ត្រី​ចាប ត្រី​ឆ្តោរ ត្រី​រ៉ស់​ពី​ប្រទេស​វៀតណាម​តាម​ច្រក​ភ្នំ​ដិន ខេត្តតាកែវ គេចផុត​ពី​កណ្ដាប់ដៃ​របស់​មន្ត្រី​រដ្ឋបាល​ជលផល លោក ម៉ាញ ពៅ អនុប្រធាន​រដ្ឋបាល​ជ​ល​ផល​ទទួលបន្ទុក​ទន្លេមេគង្គ​នោះ​បាន​ឡើយ ។ ឈ្មួញ​រកស៊ី​ដឹក​ត្រី​ល្បីឈ្មោះ​ម្នាក់ វណ្ណា ហៅ តូ​ម ដើរ​និយាយថា លោក ម៉ាញ ពៅ តម្រូវឲ្យ​បង់​ប្រាក់ ទើប​អាច​រកស៊ី​ដឹក​ត្រី​ចាប ត្រី​ឆ្តោរ ត្រី​រ៉ស់ យក​មក​ផ្គត់ផ្គង់​ទីផ្សារ ក្នុងប្រទេស​កម្ពុជា​។​

​ឥឡូវនេះ ក្រសួង​កសិកម្ម​បាន​ចេញ​ប្រកាស​ដាច់​ណាត់​មួយ​មិន​អនុញ្ញាត​ឲ្យមាន​ការ ចិញ្ចឹម​ត្រី​រ៉​ស់ ត្រី​ឆ្តោរ​នោះទេ ។ វា​ជា​ឱកាស​ហុច​ឲ្យ​មួយទៀត សម្រាប់​លោក​ម៉ាញ ពៅ ក្នុង​ការប្រមូលប្រាក់​ពី​បទល្មើស ។ នៅពេល​ដែល​ការចិញ្ចឹម​ក្នុង​ស្រុក​ត្រូវបាន​បិទ នោះ​វា​ជា​ឱកាស​ដែល​ឈ្មួញ ពង្រីក​ឥទ្ធិពល ឬ​ពង្រីក​ចំនួន​នៃ​ការនាំ​ចូល​ត្រី​ឲ្យបាន​កាន់តែ​ច្រើន​ដើម្បី​បំពេញ សេចក្តីត្រូវការ​ក្នុងស្រុក ។ មានន័យ​ថា ត្រូវ​នាំ​ត្រី​ឲ្យ​កាន់តែ​ច្រើន​ដើម្បី​ផ្គត់ផ្គង់​សេចក្តីត្រូវការ ។ ពេលនោះ លោក​ម៉ាញ ពៅ ក៏​ទទួលបាន​ប្រយោជន៍​ច្រើន​ណាស់​ដែរ ។​
​សេចក្តីរាយការណ៍​បានឲ្យដឹងថា ក្នុង​មួយ​ថ្ងៃៗ​ត្រី​ចាប​, ត្រី​ឆ្តោរ ត្រី​រ៉ស់ រាប់រយ​តោន ត្រូវបាន​ឈ្មួញ​ល្បីឈ្មោះ វណ្ណា ហៅ តូ​ម ជា​ជន​វៀតណាម​នាំ​ចូល​តាម​ច្រក​ភ្នំ​ដិន ស្រុក​គិរីវង់ ខេត្តតាកែវ ។ ឈ្មួញ​នាំ​ត្រី​នេះ ដើរ​អួតថា ខ្លួន​បាន​ចំណាយ​ប្រាក់​ឲ្យ​លោក ម៉ាញ ពៅ ក្នុង​មួយ​ខែៗ​រាប់ពាន់​ដុល្លារ ។ ឈ្មួញ​នោះ​និយាយទៀតថា អ្នក​ដឹក​ត្រី​ខុសច្បាប់​ផ្សេងទៀត ក៏​បង់​លុយ​ឲ្យ​លោក​ម៉ាញ ពៅ ដែរ ។ បើ​មិន​បង់លុយ​ឲ្យ​ទេ មុខ​ជា​ត្រូវ​គេ​ចាប់​ពិន័យ​ជា​មិនខានឡើយ ៕
Admin480pdt1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya