ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» Breaking News, ព័ត៌មានជាតិ » ​ឧកញ៉ា ទី ពិសិដ្ឋ បន្ត​ចាក់​ដី​លុប​បឹង​ក្រពើ ក្រោយ​ពី​អាជ្ញាធរ​ឃាត់​បាន​មួយ​ដង្ហើមចង្រិត ​

​ឧកញ៉ា ទី ពិសិដ្ឋ បន្ត​ចាក់​ដី​លុប​បឹង​ក្រពើ ក្រោយ​ពី​អាជ្ញាធរ​ឃាត់​បាន​មួយ​ដង្ហើមចង្រិត ​

ភ្នំពេញ ៖ បឹង​ក្រពើ​ដែល​មាន​ផ្ទៃដី​រាប់​ហិកតា ដែល​មាន​ទីតាំង​នៅ​ជាប់​ផ្លូវ​វែង​ស្រេង​ស្ថិតក្នុង​ភូមិ​ទ្រា​៤ និង​ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ បច្ចុប្បន្ន​គឺ​ត្រូវបាន​ឧកញ៉ា ទី ពិសិដ្ឋ បញ្ជា​ឲ្យធ្វើ​ការចាក់​ដី​លុប​បឹងប​ន្ត​ទៀត​ហើយ ក្រោយពី​អាជ្ញាធរ​ខណ្ឌ​មានជ័យ បាន​ចុះ​ធ្វើឲ្យ​ការហាមឃាត់​មួយ​ដង្ហើមចង្រិតម​ក​នោះ​។ ហើយ​បញ្ហា​នេះ គេ​សង្ស័យថា មន្ត្រី​ថ្នាក់ដឹកនាំ​សាលា​រាជធានី​ភ្នំពេញ​ទទួលបាន​ប្រាក់​មិនតិច​សែន ដុល្លារ​ពី​លោក​ឧកញ៉ា ទី​ពិសិដ្ឋ នោះទេ ទើប​បាន​មាន​ការអនុញ្ញាតឲ្យ​លោក​ឧកញ៉ា ទី ពិសិដ្ឋ បន្ត​ចាត់​ដី​លុប​បឹង​ក្រពើ​ដែល​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ និង​មាន​តម្លៃ​រាប់​លាន​ដុល្លារ​។​

​ប្រព​ភ​ពី​ប្រជាពលរដ្ឋ​បានឲ្យដឹងថា បឹង​ក្រពើ​នេះ​គឺ​មាន​តាំងពី​បុរាណកាល​មក ហើយ​បឹង​នេះ​កន្លងមក​ក៏​ជា​កន្លែង​ផ្គត់ផ្គង់​ទឹក​ដល់​ប្រជាពលរដ្ឋ មួយ​ផ្នែក​ធំ​នៅក្នុង​សង្កាត់​ស្ទឹងមានជ័យ​ផងដែរ ។

​ការចាក់​ដី​រំលោភ​យក​បឹង​ក្រពើ​នេះ គឺជា​អំពើ​លួច​ទ្រព្យសម្បត្តិ​របស់​រដ្ឋ​យ៉ាង​ជាក់ស្ដែង​នឹង​ភ្នែក ដែល​គប្បី​រាជរដ្ឋាភិបាល និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ពិនិត្យ​សើរើ​ករណីនេះ​ឡើងវិញ​។​

​សូមបញ្ជាក់​ថា នៅ​មុន​ពេល​ចាក់​ដី​លុប​បឹង​ក្រពើ​នេះ ឧកញ៉ា ទី ពិសិដ្ឋ បាន​ធ្វើ​សំណើ​ទៅ​សាលា​រាជធានី​ភ្នំពេញ​សុំ​ចាក់​ដី​លើដី​ក​ម្ម​សិទិ្ធ របស់ខ្លួន ដែល​មាន​ទីតាំង​នៅក្នុង​ភូមិ ដំណាក់​ធំ សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ ម្តុំ​អតីត​កន្លែង​ចាក់សំរាម​ចាស់​ឯណោះ ប៉ុន្តែ​ក្រោយពី​បាន​លិខិតអនុញ្ញាត​ពី​សាលា​រាជធានី​ភ្នំពេញ បែរ​ជា​គាត់​ចាក់ដី​លុប​បឹង​ក្រពើ ដែល​ជា​ទ្រព្យសម្បត្តិ​សាធារណៈ​របស់​រដ្ឋ​ទៅវិញ ។​

​ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ ដែល​មាន​ផ្ទះសម្បែង​នៅ​អម​សងខាង​ប្រឡាយ​បង្ហូរ​ទឹកស្អុយ​បឹង​ក្រពើ ស្ថិតក្នុង​ភូមិ ដំណាក់​ធំ​៣ និង​ភូមិ​ទ្រា សង្កាត់​ស្ទឹងមានជ័យ ខណ្ឌមានជ័យ បាននាំគ្នា​បញ្ចេញ ប្រតិកម្ម​តវ៉ា ប្តឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន ឲ្យជួយ​ធ្វើការ​ទប់ស្កាត់ករណី ឧកញ៉ា ទី ពិសិដ្ឋ ដឹក​អាចម៍ដី យក​ទៅ​ចាក់​លុប​ប្រឡាយ​បង្ហូរទឹក​បឹង​ក្រពើ ធ្វើ​ឲ្យ​ស្ទះ​ដល់​ប្រព័ន្ធ​លូ​បង្ហូរ​ទឹកស្អុយ និង​ទឹកភ្លៀង អាច​នឹង​លិចលង់​ដល់​ផ្ទះសម្បែង​របស់​ពួកគាត់​។ ប្រជាពលរដ្ឋ​ផ្ទុះ ការតវ៉ា នាំគ្នា​ប្តឹង​អាជ្ញាធរ​មូលដ្ឋាន​ភូមិ សង្កាត់ ខណ្ឌមានជ័យ ដឹកនាំ​ដោយ​លោក ឌី រ័ត្ន​ខេ​ម​រុន អភិបាលរងខណ្ឌ បាន​ចុះ​ទៅ​ធ្វើ​ការត្រួតពិនិត្យ និង​បញ្ជា​ឲ្យ​ផ្អាក សកម្មភាព​ចាក់​ដី​នេះ​ផង​ដែរ​។​

​ក្រោយពី​មាន​ការហាមឃាត់​មួយរយៈ​ពី​សំណាក់​អាជ្ញាធរ​ខណ្ឌ​មានជ័យ ឥឡូវ​ស្រាប់តែ​ឧកញ៉ា ទី ពិសិដ្ឋ បាន​បន្ត​ចាត់​ដី​លុប​បឹង​ក្រពើ​ធ្វើ​ព្រងើយ​៕
Admin468pdt1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya