ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» Breaking News, ព័ត៌មានជាតិ » ក្រុមហ៊ុន​អគ្គិសនី​ច្របាច់​ក​រាស្ត្រ​ម្ចាស់ឆ្នោត​រងគ្រោះ​រាប់​ឆ្នាំ​គ្មាន​អ្នក​អើពើ​ ​

ក្រុមហ៊ុន​អគ្គិសនី​ច្របាច់​ក​រាស្ត្រ​ម្ចាស់ឆ្នោត​រងគ្រោះ​រាប់​ឆ្នាំ​គ្មាន​អ្នក​អើពើ​ ​

កំពង់ឆ្នាំង​៖ របស់​ប្រជាពលរដ្ឋ​រស់នៅ​ក្នុង​ស្រុក​សាមគ្គី​មានជ័យ​និង​ស្រុក​កំពង់ត្រឡាច​ខេត្ត​កំពង់ឆ្នាំង​បាន​និយាយ​ថា​បណ្ដាញ​ក្រុមហ៊ុន​អគ្គិសនី​លង្វែក​ខេត្ត​កំពង់ឆ្នាំង​ក្រោយ​សារព័ត៌មាន​នគ​រមាស​ធ្វើការ​ចេញ​ផ្យាយ​នូវ​ភាពមិនប្រក្រតី​ជាច្រើន​ដែ​ល​ប្រជាពលរដ្ឋ​បាន​លើកឡើង​នៅ​លើ​គេហ​ទំ​ពរ័​និង​បណ្ដាញ​សង្គម​facebook របស់ខ្លួន​កាលពីរ​សៀ​ស​ថ្ងៃ​៩​ខែកញ្ញា​រហូតមកដល់​រសៀល​ថ្ងៃ​ទី​១៣​ខែ​កញ្ញា​ឆ្នាំ​២០១៥​នេះ​បាន​ធ្វើឲ្យ​ប្រជាពលរដ្ឋ​ពិសេស​បណ្ដាញ​សង្គម​facebook មាន​ការគាំទ្រ​យ៉ាងខ្លាំង​ហើយ​បាន​សំណូមពរ​ធ្វើ​ការផ្សាយ​បន្តបន្ទាប​ទៀត​រហូត​មាន​ដំណោះស្រាយ​សមស្រប​ណាមួយ​ដែល​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​រាប់ពាន់​គ្រួសារ​កំពុង​ទន្ទឹង​រង​ចាំ​។ ប្រជាពលរដ្ឋ​រាប់រយ​គ្រួសារ​រស់នៅ​ក្នុង​ស្រុក​កំពង់ត្រឡាច​និង​ស្រុក​សាមគ្គី​មានជ័យ​និយាយថា​បច្ចុប្បន្ន​ពួកគាត់​កំពុង​រងគ្រោះ​នូវ​ការប្រមាថ​និង​កៀបសង្កត់​ពី​ក្រុមហ៊ុន​អគ្គិសនី​ឯកជន​មួយ​ដោយ​ប្រជាពលរដ្ឋ​បាន​រៀបរាប់​អះអាងថា​បុគ្គលិក​អគ្គិសនី គ្មាន​សិលធម៌​ប្រើសម្ដី​ទ្រគោះបោះបោ​ក​(​បើ​អាណា​ប្រើ​មិន​បាន​កុំ​ចាំបាច់​ប្រើ​អគ្គិសនី​របស់​ពួកគេ​ធ្វើ​អី ?​បើ​មិន​ពេញ់ចិត្ត​ប្រើ​ប្រាប់​មក​ពួកគេ​និង​ផ្ដាច់​ចោល​)​មិនតែប៉ុណ្ណោះ​ពួកគេ​បាន​យក​កម្រៃ​លើ​ជើងការ​ពី​ប្រជាពលរដ្ឋ​អ្នក​ដែល​បាន​ចុះឈ្មោះ​ប្រើប្រាស់​និង​ត​ភ្ជាប់​អគ្គិសនី​ក្នុង​មួយ​គ្រួសារ​អ្នកខ្លះ​អស់​១៦​ម៉ឺន​និង​អ្នកខ្លះ​ទៀត​១៨​ម៉ឺន​រៀល​។ មួយ​គ្រួសារ​តម្លៃ​បង់​បន្ថែម​ពី​៣​ម៉ឺន​ទៅ​៤​ម៉ឺន​រៀល​និង​មានគ្រួសារ​ខ្លះទៀត​បាន​បង់លុយ​បន្ថែម​រហូតដល់​៦​ម៉ឺន​រៀល​ឯណោះ​។ លុយ​បន្ថែម​ទាំងនេះ​មិន​បាន​គិត​ចូល​តម្លៃ​សម្ភារៈ​អគ្គិសនី​ដែល​ប្រជាពលរដ្ឋ​អះអាងថា​មានតម្លៃ​ខ្ពស់កប់ពពក​ទៅហើយនោះ​។ ឌី​ហ្ស​ង​ទ័​រ​(10A) ពួកគេ​លក់​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​តម្លៃ​៦​ម៉ឺន​រៀល​លើស់​ទីផ្សារ​តម្លៃ​៣​ម៉ឺន​រៀល​។ ភ្លើង​ដាច់​ញឹកញាប់​កុងទ័​រដើ​លឿន​មិន​ប្រក្រតី តម្លៃ​គីឡូវ៉ាត់​ខ្ពស់ ធ្វើឲ្យ​ប្រជាពលរដ្ឋ​ចំណាយ​ថវិការ​ច្រើន​ក្នុង​ការបង់ថ្លៃ​ភ្លើង​ប្រើប្រាស់​។​
​លើសពីនេះទៅទៀត​ប្រជាពលរដ្ឋ​ជាច្រើន​ក្នុង​ក្រុង​កំពង់ឆ្នាំង បាន​ធ្វើ​ការរិះគន់​ថា កុងទ័​រ​អគ្គីសនី​របស់​ក្រម​ហ៊ុន​អគ្គីសនី​មាន​ភាព​វ័យឆ្លាត​ណាស់ ជួយ​រក​ចំណូល​អោយ​ថៅកែ​យ៉ាង​ពេញចិត្ត ព្រោះ​ថា​កាលពី​ថាមពល​១​គីឡូវ៉ាត់ម៉ោង​តម្លៃ​១២០០​រៀល ពួកគាត់​ប្រើ​អស់​ប្រមាណ ១0​ម៉ឺន ១២​ម៉ឺន​ប៉ុណ្ណោះ​ក្នុង​១​ខែ ប៉ុន្តែ​ដល់​ពេល​ថាមពល​អគ្គស​នី​ក្នុង​១​គីឡូវ៉ាត់ម៉ោង តម្លៃ​១០៥០​រៀល ផ្ទះ​គាត់​កើន​រហូត​ដល់​២០​ម៉ឺន ឬ ជាង​២០​ម៉ឺន​រៀល​ឯណោះ បើទោះជា​គាត់​ប្រើប្រាស់​ដូច​ធម្មតា ឬ​សន្សំសំចៃ​យ៉ាងណា​ក៍ដោយ ។ មិនតែប៉ុណ្ណោះ​នៅ​កន្លែង​ខ្លះ​ចេញ​វិក័យ​ប​ត្រ័​មក​អស់​ជាង​៣០​ម៉ឺន ដែល​ធ្លាប់តែ​រាល់ដង​ប្រើ​អស់​តែ​ជាង​១០​ម៉ឺន​ប៉ុណ្ណោះ ពេល​ពួកគាត់​តវ៉ា បុគ្គលិក​អគ្គីសនី​(​អ្នក​ចែក​វិក័យ​ប​ត្រ័​) បាន​យក​វិក៍​យ​ប័ត្រ​មក​ដូរ​វិញ ត្រឹម​១០​ម៉ឺន​រៀល​ប៉ុណ្ណោះ ហើយ​ដោះសា​រថា ច្រឡ‌ំ​!!! ។ តើ​វា​អាច​ទៅរួច​ដែរ​ឬទេ ??? ប្រជាពលរដ្ឋ​ក៍បាន​លើ​កឡោង​ផងដែរ​ថា នា​សម័យ​បច្ចេកវិទ្យា​កំពុងតែ​អភិវឌ្ឍន៍​នេះ មនុស្ស​ម្នាក់ៗ​តែងតែ​ត្រូវការ​ភាព​សុខ​ស្រួល​ក្នុង​ការរស់នៅ ពួកគាត់​ចង់​បំពាក់​ម៉ាស៊ីនត្រជាក់ ទូរ​ទឹកកក ម៉ាស៊ីន បោក​ខោ​សំលៀក​បំពាក់ និង​ឧបករណ៍​អេឡិចត្រូនិច​ជាច្រើនទៀត តែ​ពួកគាត់​អត់​ហ៊ាន​ដាក់​បើទោះជា​មាន​លុយ​ទិញ​ក៍ដោយ ព្រោះ​បើ​អគ្គីសនី​កើន​តម្លៃប្រើប្រាស់​ខុស​ប្រក្រតី​បែប​នេះ​ពួកគាត់​មិន​មាន​លទ្ធភាព​បង់​ឡើយ ។​
​ប្រជាពលរដ្ឋ​និយាយថា​ក្រុមហ៊ុន​អគ្គិសនី​នោះ​គឺជា​ក្រុមគ្រួសារ របស់​លោកឧ​កញ្ញាឪ សុវណ្ណ​រក្ស គឺជា​ក្រុមហ៊ុន​ក្រុមគ្រួសារ​អភិវឌ្ឍ​ន៏​អគ្គិសនី​លីមិ​ធិ​ត​ខេត្តកំពង់ឆ្នាំង​។ ពាក់​ពន្ធ័​ព័ត៌មាន​ខាង​លើ​តំណាង​ក្រុមហ៊ុន​អគ្គិសនី​លង្វែក​ស្រុក​កំពង់​ត្រឡាច​បាន​ប្រាប់​សារព័ត៌មាន​នគ​រមាស​តាម​ទូរ​សព្ទ័​កាលពី​ព្រឹក​ថ្ងៃ​១០​ខែ​កញ្ញា​ឆ្នាំ​២០១៥​នេះ​ថា​ទទួលស្គាល់​មាន​កុង​ទរ័​ខ្លះ​ដែល​នៅ​សេសសល់​ចាស់ៗ​មិនទាន់​បាន​ប្ដូរ​ជូន​ប្រជាពលរដ្ឋ​ទាន់ពេលវេលា​អាច​និង​ដើ​លឿង​ជា​ង​ឌី​ហ្ស​ង​ទ័​រ​ថ្មី​ក្រុមហ៊ុន​បន្ត​ប្ដូរ​ជូន​ប្រជាពលរដ្ឋ រិឯ​បញ្ហា​ថា​បុគ្គលឹក​ប្រើសម្ដី​មិនសំ​រម្ស​និង​យក​លុយ​លើស​អ្វី​ដែល​ដូច​សារព័ត៌​ចុះផ្សាយ​សូម​ប្រាប់​ឈ្មោះ​ចំៗ​មក​ខាង​ក្រុមហ៊ុន​នឹង​បណ្ដេញ​ចេញ​ភ្លៀម​តែម្ដង​។ ទោះ​យ៉ាងណា​ប្រជា​ពល​នៅតែ​បន្ត​រិះ​គុន​យ៉ាង​ខ្លាំង​និង​ស្នើសុំ​អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង​ឯកឧត្ដម​ឈួ​រ ចន្ទ័​ឌឿ​ន​មេត្តា​ចាត់​វិធានការអ​ន្ត​រាគ​ម​ន៏​ជួយ​ដល់​ប្រជាពលរដ្ឋ​ជា​ម្ចាស់ឆ្នោត​ផង​៕ គិរិ​ពេជ្រ​11986979_1626279374305421_9093753385570171310_n 11988330_1626279254305433_7033866747334376829_n 11988424_1626279307638761_1979365307376516220_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya