ភ្នំពេញ៖ មនុស្សប្រុសស្រីជាង១០នាក់ បានស្លាប់ និងរងរបួសធ្ងន់ស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ រថយន្ត និងម៉ូតូជាច្រើនគ្រឿងបុកបន្តកន្ទុយគ្នា កាលពីវេលាម៉ោង៦និង៣០នាទី ព្រលប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅលើដងផ្លូវជាតិលេខ៤ សង្កាត់កន្ធោក ខណ្ឌពោធិសែនជ័យ ។
មុនពេលកើតហេតុ រថយន្តកុងតឺន័រ១គ្រឿងបើកគេចម៉ូតូមួយគ្រឿង ជ្រុលទៅបុករថយន្តម៉ាករ៉េវហ្វ័រ១គ្រឿងបណ្តាលឲ្យគៀបមនុស្សស្លាប់២នាក់ និងរបួស២នាក់នៅក្នុងរថយន្តរ៉េវហ្វ័រនោះ ។ បន្ទាប់មកទៀតក៏មានម៉ូតូមួយគ្រឿងជិះស្របទិសគ្នាជាមួយរថយន្តរ៉េវហ្វ័រនោះមកបុកពេញទំហឹងពីក្រោយរថយន្តរ៉េវហ្វ័រ ហើយភ្លាមនោះ ក៏មានរថយន្តហ្វ័ររ៉េនណ័រមួយគ្រឿងទៀតមកពីក្រោយបុកខ្ទប់ម៉ូតូនោះពីក្រោយថែមទៀតបណ្តាលឲ្យមនុស្សរងរបួសរដូករណែល៥នាក់បន្ថែមទៀត ៕