ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ក្រសួង​មហាផ្ទៃ​មិន​ទាន់​មាន​ចំណាត់ការ​ករណី​កូន​ស្នងការ​ខេត្ត​កោះកុង​ប្រើ​ហិង្សា​លើ​ពលរដ្ឋ​ ​

ក្រសួង​មហាផ្ទៃ​មិន​ទាន់​មាន​ចំណាត់ការ​ករណី​កូន​ស្នងការ​ខេត្ត​កោះកុង​ប្រើ​ហិង្សា​លើ​ពលរដ្ឋ​ ​

ភ្នំពេញ​៖ បើទោះជា​មាន​ពាក្សបណ្តឹង ស្នើ​សុំ​អន្តរាគមន៍ និង​ផ្តល់​យុត្តិធម៌ ពី​ជនរងគ្រោះ ដែល​រង​នូវ​អំពើហិង្សា​យ៉ាង​ធ្ងន់ធ្ងរ ពី​សំណាក់​កូនប្រុស​លោកស្នងកា​រ​នគរបាល​ខេត្ត​កោះកុង ដែល​ជា​មន្ត្រី​នគរបាល​និង​បក្សពួក យ៉ាងណា​ក៏​ដោយ​រហូតមក​ដល់ពេលនេះ គេ​មិន​ទាន់​បាន​ឃើញ​ក្រសួងមហាផ្ទៃ ដែល​ជា​អាណាព្យាបាល​មាន​ចំណាត់ការ​ក្នុងករណី​ហិង្សា​ដោយ​ចេតនា​នេះ​នៅឡើយ​ទេ ។​
​គិត​ចាប់តាំងពី​ថ្ងៃ​ទី​២៥​ខែ​កុម្ភៈ ឆ្នាំ​២០១៥ រហូតមកដល់​ពេលនេះ​មាន​រយៈពេល​ជិត​៨​ខែ​ហើយ ដែល​ជនរងគ្រោះ ឈ្មោះ លឹម សុជាតិ បាន​ដាក់​ពាក្សបណ្តឹង ប្តឹង​ពី​ឈ្មោះ ច័ន្ទ រ៉ាវី​យ៉ាង ហៅ អេ ជា​មន្ត្រី​នគរបាល​ដែល​មាន​តួនាទី​ជា​ប្រធាន​ការិយាល័យ​បង្ក្រាប​បទល្មើស​សេដ្ឋកិច្ច​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​កោះកុង និង បក្សពួក​បាន​ព្រួត​គ្នា​ចាប់វាយ​ធ្វើបាប​ប្រើ​អំពើហិង្សា​ដោយ​ចេតនា​មកលើ​ខ្លួន​ខ្ញុំបាទ ដែល​ជា​ជនស្លូតត្រង់​នៅក្នុង​ចំណោម​ហ្វូងមនុស្ស កាលពី​អំឡុង​ពេល​ប្រា​រព​ពិធីបុណ្យ​សមុទ្រ​នៅ​ខេត្ត​កោះកុង ដែល​ជនរងគ្រោះ​បាន​ស្នើ​សុំ​អន្តរាគមន៍​និង​ផ្តល់​យុត្តិធម៌ ពី​ក្រសួង​មហាផ្ទៃ ប៉ុន្តែ​ការរង់ចាំ​នេះ​ហាក់​គ្មាន​ការ​អើពើ​ពី​សំណាក់​ស្ថាប័ន​ខាងលើ​នេះ​ឡើយ ព្រោះថា​ខ្ញុំបាទ​ជនរងគ្រោះ​ជា​ពល​រដ្ឋ​ស្លូ​ត្រង់​គ្មាន​ខ្នងបង្អែក គ្មាន​បក្សពួក ឬ សាច់ញាតិ​ជា​អ្នកធំ​។
​ជនរងគ្រោះ លឹម សុជាតិ បាន​ស្នើ​យ៉ាង​ទទូច​ដល់​ស្ថាប័ន​កំពូល​ដែល​ជា​អាណាព្យាបាល​មួយ​នេះ​ពិសេស​គោរព​ស្នើ​សុំ​ការជួយ​អន្តរាគមន៍ និង​ផ្តល់​យុត្តិធម៌ ពី​សំណាក់​សម្តេច​ក្រឡាហោម​ស ខេង ឧបនាយក​រដ្ឋ​ម​ន្រី្ត និង​ជា​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ មេត្តា​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​ជនល្មើស​ឈ្មោះ ច័ន្ទ រ៉ា​វីយ៉ា និង​បក្សពួក ជា​ត្រូវ​មន្ត្រីនគរបាល​ដែល​ដឹង​ពី​ច្បាប់ ចេះ​ច្បាប់ តែ​បាន​ធ្វើ​ខុស​និង​ច្បាប់ វាយ​ធ្វើបាប​យ៉ាងធ្ងន់ធ្ងរ​មកលើ​ប្រជា​ពលរដ្ឋ​ស្លូតត្រង់​ដោយ​គ្មាន​កំហុស​។​
​សម្តេច​ឧបនាយករដ្ឋមន្ត្រី​ជាទី​គោរព​ដ៏​ខ្ពង់ខ្ពស់​ខ្ញុំបាទ​មាន​កិត្តិយស​ជម្រាបជូន​សម្តេច​ថា កាលពី​ថ្ងៃ​ទី​១០​ខែ​ធ្នូ​ឆ្នាំ​២០១៤ ក្នុង​អំឡុង​ពេល​បុណ្យ​សមុទ្រ​នៅ​ខេត្ត​កោះកុង ខ្ញុំបាទ​និង​មិត្តភក្តិ​ម្នាក់​រួម​និង​ប្អូនស្រី​របស់​មិត្តភក្តិ​ម្នាក់​ទៀត កំពុង​ដើរ​លេង​សប្បាយ​មើល​ការតាំង​ពិ​ពរណ៍​នៅក្នុង​ពិធីបុណ្យ​នោះ ក៏​ស្រាប់តែ​មាន​មន្ត្រីនគរបាល​ប្រហែល​ពី​៥​ទៅ​៦​នាក់ ក្រោម​ការបញ្ជា​ពី​ឈ្មោះ ច័ន្ទ រ៉ាវ​យ៉ា ហៅ​អេ​បាន​មក​ចាប់ខ្ញុំ​បាទឱ្យ​ឈ្មោះ ច័ន្ទ រ៉ា​វីយ៉ា ដែល​ជា​មន្ត្រី​នគរបាល​និង​ជា​កូនបង្កើត​របស់​លោក សំ ឃិត​វៀន ស្នងការ​នគរបាល​ខេត្ត​កោះកុង វាយ​ធ្វើបាប​រហូត​ដល់​សន្លប់​បាត់ស្មារតី នៅ​កណ្តាល​ហ្វូង​មនុស្ស​រាប់រយ​រាប់ពាន់នាក់ ។ បន្ទាប់ពីនោះ​មក​ខ្ញុំបាទ​បាន​ដាក់​ពាក្សបណ្តឹង​ទៅ​តុលាការខេត្ត​ខេត្តកោះកុង​ហើយ​ចៅក្រម​ស៊ើបសួ​រខេត្ត​នេះ បាន​ចោទប្រកាន់ ឈ្មោះ ចាន់ រ៉ា​វីយ៉ា ជា​មន្ត្រី​នគរបាល​នៅ​ខេត្តកោះកុង​ប្រព្រឹត្ត​អំពើហិង្សា​ដោយ​ចេតនា ដែល​មាន​ស្ថាន​ទំងន់​ទោស​ពី​២​ឆ្នាំទៅ​៥​ឆ្នាំ តែ​ការចោទប្រកាន់​នោះ​មិន​ត្រូវបាន​លោក សំ ឃិត​វៀន ស្នងការ​នគរបាល​ខេត្តកោះកុង​ចាត់ការ​ទេ ព្រោះ​ពួកគេ​ជា​សាច់ញាតិ (​ឪពុក និង​កូន​)​។​
​ដោយ​មើលឃើញ​ពី​ភាពអយុត្តិធម៌​បែបនេះហើយ ទើប​ខ្ញុំបាទ​បាន​សម្រេចចិត្ត​ដាក់​ពាក្សបណ្តឹង​ទៅ​ក្រសួង​មហាផ្ទៃ​ដើម្បី​សុំ​ការអន្តរាគមន៍ និង​ផ្តល់​យុត្តិធម៌ ដល់​រូប​ខ្ញុំបាទ​ដែល​ជា​ប្រជាពលរដ្ឋ​ស្លូតត្រង់​។ សម្តេច​ក្រឡាហោម​ជាទីគោរព សាធារណជន​ដែល​បាន​ឃើញ​ហេតុការណ៍​នោះ​បាន​ធ្វើ​ការរិះគន់​យ៉ាងខ្លាំង​ចំពោះ​លោកស្នងការ​ខេត្ត​កោះកុង ដែល​ការពារ​សុវត្ថិភាព​ប្រជាពលរដ្ឋ​នៅក្នុង​ពិធីបុណ្យ​សមុទ្រ បែរជា​បណ្តោយ​ឱ្យ​កូនប្រុស​របស់​ខ្លួន​និង​បក្សពួក​បង្ករ​អំពើហិង្សា បង្ករ​ភាព​អាណាធិបតេយ្យ​ពេញ​ក្នុង​ពិធីបុណ្យ​សមុទ្រ​នោះ​ទៅវិញ មិន​ត្រឹមតែ​ប៉ុណ្ណោះ​គ្មាន​សមត្ថកិច្ច​ផ្នែក​ណាមួយ​ហ៊ាន​ឃាត់ខ្លួន​កូនប្រុស​លោកស្នងការ និង​បក្សពួក​គេ​ទេ​ដោយសារតែ​ជនល្មើស​ជា​កូន​របស់​ខ្លួន​។ ទង្វើ​បែប​នោះ​បាន​បង្ហាញ​នូវ​ភាព​អសកម្ម​ក្នុង​ការងារ​បក្សពួក​គ្រួសារនិយម រួម​ទាំង​មិន​ស័ក្កស​ម​ជា​ថ្នាក់ដឹកនាំ​ស្ថាប័ន​អនុវត្ត​ការងារ​នោះ​ឡើយ ។ សាធារណជន​បានទាមទារ​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង មហាផ្ទៃ​ចាត់វិធានការ​ជាបន្ទាន់​ចំពោះ​លោក​ស្នងការ​រូបនោះ ដើម្បី​ផ្តល់​យុត្តិធម៌​ដល់​ជនរងគ្រោះ​ដែល​ជា​ប្រជា​ពលរដ្ឋ​ស្លូតត្រង់ ក៏​ទុក​ដូចជា​ការព្រមាន​ដល់​មន្ត្រី​ខិលខូច​មួយចំនួន​ទៀត​ដែល​អាង​អំណាច​ខ្លួន​ធ្វើ​បាប​គេឯង​។​
​យ៉ាងណា​ក៏​ដោយ​ជនរងគ្រោះ​សុំ​អំពាវនាវ​ជាថ្មី ដល់​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ មេត្តា​ជួយ​ចាត់ វិធានការ​លើ​ករណី​នេះ​ផង ដើម្បី​កុំឱ្យ​មាន​មន្ត្រីនគរបាល​មួយចំនួន​ទៀត​មើល​តម្រាប់​តាម និង​ទុក​ជា​ការព្រមាន​ដល់​បុគ្គល​រូប​នេះ​និង​បក្សពួក​កុំឱ្យ​ប្រព្រឹត្តិ​ល្មើស​ច្បាប់​តទៅទៀត​៕ជនរងគ្រោះ លឹម សុជាតិ ជនរងគ្រោះឈ្មោះ  លឹម សុជាតិ ជនល្មើស ច័ន្ទ រ៉ាវីយ៉ា

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya