ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » រថយន្ត​កុងតឺន័រ​ពី​គ្រឿង​របស់​ក្រុមហ៊ុន​NR​បើក​ប្រណាំង​គ្នា​ក្រឡាប់​ត្រូវ​អ្នក​អង្គុយ​លើ​ចិញ្ចើម​ផ្លូវ​រងរបួស​ធ្ងន់​៣​នាក់​ ​

រថយន្ត​កុងតឺន័រ​ពី​គ្រឿង​របស់​ក្រុមហ៊ុន​NR​បើក​ប្រណាំង​គ្នា​ក្រឡាប់​ត្រូវ​អ្នក​អង្គុយ​លើ​ចិញ្ចើម​ផ្លូវ​រងរបួស​ធ្ងន់​៣​នាក់​ ​

កំពង់ស្ពឺ  ៖ រថយន្ត​កុងតឺន័រ​របស់​ក្រុមហ៊ុន​NR​បើក​ប្រណាំង​គ្នា​តាំងពី​ទី​រួម​ខេត្ត​កំពង់ស្ពឺ​រហូតដល់​ផ្សារ​ព្រៃ​ផ្ដៅ​ចាប់​ហ្វាង​ខ្លាំងពេ​កដេច​ផ្ងាជើង​ប៉ះ​អ្នក​អង្គុយ​លើ​ចិញ្ចើម​ផ្លូវ​រងរបួស​ធ្ងន់​៣​នាក់​កាលពី​វេលា​ម៉ោង​៦​នឹង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៣​ខែ​កញ្ញា​ឆ្នាំ​២០១៥​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូម៉ែត្រ​លេខ​៣៧-៣៨​ទិសដៅ​ពី​លិច​ទៅ​កើត​ស្ថិតក្នុង​ភូមិ​ព្រៃ​ផ្ដៅ ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង់ស្ពឺ​។​
បើតាម​សម្ដី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ជិត​កន្លែងកើតហេតុ​បានអោយដឹង​ថា​គាត់​ឃើញ​រថយន្ត​ដឹក​កុងតឺន័រ​ពី​គ្រឿង​បើក​ស្រប​ទិស​គ្នារ​ពី​លិច​ទៅ​កើត​យ៉ាង​លឿន​លុះ​មកដល​ចំណុចកើតហេតុ​ខាងលើ​គាត់​បាន​ឃើញ​រថយន្ត​មួយ​គ្រឿង​ម៉ាក់​ហ៊ី​ណូ​ពណ៏​ស្លែ​ពាក់​ស្លាក​លេខ​3A-6085​បាន​បើក​ប្រជែង​គ្នា​ស្ថានភាព​គ្រោះថ្នាក់​បំផុត​បាន​ចាប់​ហ្វាង​រ៉េ​ពេញ​ផ្លូវ​ក៏​ជ្រុល​ចង្កូត​ក្រឡាប់​នៅលើ​ផ្លូវជាតិ​លេខ​៤​បណ្ដាល​ឲ្យ​ប៉ះ​ត្រូវ​ម៉ូតូ ២​គ្រឿង និង​អ្នក​អង្គុយ​ក្បែរ​ចិញ្ចើមផ្លូវ​៣​នាក់​រងរបួស​យ៉ាងធ្ងន់ធ្ងរ​។​
បច្ចុប្បន្ន​អ្នករងរបួស​ត្រូវបាន​បញ្ជូន​ទៅកាន់​មន្ទីរពេទ្យ មិនទាន់បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ​។ ចំណែក​អ្នកបើករថយន្ត​កុងតឺន័រ​បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​ចំពោះ​រថយន្ត​បង្ក​ត្រូវបាន​នគរបាល​ស្រុក​សំរោង​ទង​ស្ទូច​យក​ទៅ​រះ​សារ​ទុក​ដើម្បី​រងចាំ​ដោះស្រាយ​ជា​ក្រោយ​៕​ដោយៈ​សុខ​សុភ័ណ្ឌ​DSC02594 DSC02599 DSC02602

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya