ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​តាម​ចាប់​ជនដៃដល់​៤​នាក់ ព្រួត​វាយ​ជនជាតិ រឿង​គ្រោះថ្នាក់​ចរាចរណ៍ រហូត​ដេកពេទ្យ ​

ប៉ូលិស​តាម​ចាប់​ជនដៃដល់​៤​នាក់ ព្រួត​វាយ​ជនជាតិ រឿង​គ្រោះថ្នាក់​ចរាចរណ៍ រហូត​ដេកពេទ្យ ​

ព្រះសីហនុ ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៏​មួយ កាលពី​យប់​រំលងអធ្រាត្រ ចូល​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៥ ស្ថិត​លើ​វិថី​ឯករាជ្យ ចំណុច មុខ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ ស្ថិតក្នុង​សង្កាត់​៤ ក្រុង​/​ខេត្ត​ព្រះសីហនុ ដែល​បណ្តាល​ជនរងគ្រោះ​រងរបួស​យ៉ាងធ្ងន់ធ្ងរ រហូត​ដេក​ព​ទ្យ​។​
​ជនសង្ស័យ​ទាំង​៤​នាក់​រួមមាន ទី ១.​មុត វណ្ណះ ហៅ​រើ​ន អាយុ​៣០​ឆ្នាំ មុខរបរ រត់​ម៉ូតូឌុប ស្នាក់នៅ​ផ្ទះជួល ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ទី​២ ឈ្មោះ នា វត្ថា អាយុ​២៥​ឆ្នាំ មុខរបរ​លក់ដូរ មាន​ទីលំនៅ ភូមិ​២ សង្កាត់​២ ក្រុងព្រះសីហនុ ទី​៣ ឈ្មោះ អ៊ាង សំរាំង ហៅ​ពៅ អាយុ​៣០​ឆ្នាំ មុខរបរ មេកា​ហាង ៣៣៣ និង​ទី​៤ ឈ្មោះ ម៉ៅ សម្បត្តិ ហៅ​អា​ធំ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ សន្តិសុខ​ហាង​កោះ​ពោធិ៍ ស្នាក់នៅ​ភូមិ​៤ សង្កាត់​៤ ក្រុងព្រះសីហនុ ដែល​ពួកគេ ទាំង​៤​នាក់​ត្រូវបាន​ចោទប្រកាន់​ពីបទ ប៉ុនប៉ង​មនុស្សឃាត និង​ហិង្សា​ដោយ​ចេតនា​។​
​បើ​តាម​លោក​ឧត្តមសេនីយ៍ ជួន ណា​រិន្ទ នៅ​ម៉ោង​កើតហេតុ មាន​ករណី​គ្រោះថ្នាក់​ចរាចរ​មួយ​កើតឡើង បង្ក​ដោយ​ម៉ូតូ ០១​គ្រឿង​ពណ៏ ខ្មៅ គ្មាន​ពាក់​ផ្លាកលេខ បើកបរ​ដោយ​ឈ្មោះ បាន សុភាព ភេទ ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ បុគ្គលិក​ខារ៉ាអូខេ​៣៣៣ មាន​ទិសដៅ​ពី ស្តុប​៣៣៣ ឆ្ពោះទៅ រង្វង់​មូល​តោ (​បើកបរ​មិន​ប្រកាន់​ស្តាំ​) លុះ​មកដល់​ចំណុច​កើតហេតុ​បាន​បើក​បុក​រថយន្ត​០១​គ្រឿង​ម៉ាក វុល​វី​ហ្គេន ពណ៍ ខ្មៅ ពាក់​ផ្លាកលេខ​ភ្នំពេញ​1AF-8981 បើកបរ​ដោយ CHEN ZHEN XIANG អាយុ ៣៥​ឆ្នាំ ជនជាតិ​ចិន មាន​ទីលំនៅ​ភូមិ​៣ សង្កាត់​៣ ក្រុង​/​ខេត្ត​ព្រះសីហនុ ទៀត​ដែល​មក​បញ្ច្រាស់ទិស​គ្នា​។​
​បន្ទាប់ពី​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​កើតឡើង​ហើយ​អ្នកបើកបរ​រថយន្ត​ជនជាតិ ចិន បាន​ហៅ​មិត្តភក្តិ​ឈ្មោះ CHEN Tin ភេទ ប្រុស អាយុ ២៦​ឆ្នាំ ជនជាតិ ចិន មាន​ទីលំនៅ​សង្កាត់​៣ ក្រុង​/​ខេត្ត​ព្រះសីហនុ មក​ជួយ​ស្រាប់តែ​ពេល​មកដល់​ក៏​ត្រូវបាន​ប្រជាពលរដ្ឋ​នាំគ្នា​វាយ រងរបួស​ធ្ងន់ បាន​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​ភ្នំពេញ​៕
v_0442 v_0443

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya