ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||   

» ព័ត៌មានជាតិ » នគរបាល​ខេត្តកំពត ចាប់បាន​ឈើ​គ្រញូង​មួយ​រថយន្ត​ធំ​ ​

នគរបាល​ខេត្តកំពត ចាប់បាន​ឈើ​គ្រញូង​មួយ​រថយន្ត​ធំ​ ​

កំពត​៖ កម្លាំង​នគរបាល នៃ​ស្នងការដ្ឋាន​ខេត្តកំពត កាលពី​យប់​ថ្ងៃទី​២ ខែកញ្ញា ឆ្នាំ​២០១៣ បាន ដេញ​ស្ទាក់​ឃាត់​រថយន្ត​សង្ស័យ​មួយគ្រឿង រហូត​តាម​ទាន់​នៅ​ចំណុច​មុខ​ផ្សារ​ឈូក លើ​កំណាត់​ផ្លូវជាតិ​លេខ​៣​។
បន្ទាប់ពី​រថយន្ត​ឈប់ និង​អ្នកបើកបរ​រត់គេចខ្លួន​នោះ សមត្ថកិច្ច​រកឃើញ​ឈើ​ប្រណីត​ប្រភេទ​គ្រញូង​ពេញ​ណែន​ក្នុង​រថយន្ត ហើយក៏​នាំ​វត្ថុតាង​ទាំងនោះ មកកាន់​ស្នងការដ្ឋាន ដើម្បី​បំពេញ​សំណុំបែបបទ រួច​ប្រគល់ជូន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ចាត់ការ​តាម​នីតិវិធី​។ អាជ្ញា​ធរមាន​សមត្ថកិច្ច មិនទាន់​បញ្ជាក់​ឲ្យ​ដឹង​អំពី​ចំនួន និង​ទម្ងន់​នៃ​ឈើប្រណិត​ទាំងនេះ​នៅឡើយ​ទេ​។​
លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ម៉ៅ ច័ន្ទ​មធុ​រិ​ទ្ធ ស្នងការរង​ទទួលបន្ទុក​ការិយាល័យ​កណ្តាល​ព្រហ្មទណ្ឌ បាន​ប្រាប់​ឱ្យដឹងថា នៅវេលា​ម៉ោង​ប្រមាណ​ប្រហែល ១០ យប់ ថ្ងៃទី​២ ខែកញ្ញា ពេល​កំពុង​ដើរល្បាត កម្លាំង​របស់លោក បាន​ប្រទះឃើញ​រថយន្ត​មួយគ្រឿង បើកបរ​លើ​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ដោយ​គ្រប​កៅស៊ូ​តង់​ជិត​។ ដោយមាន​ការសង្ស័យ កម្លាំង​ល្បាត បាន​បើករថយន្ត​ដេញតាមរ​ហូត​ដល់​ចំណុច​មុខ​ផ្សារ​ឈូក ទើប​រថយន្ត​នោះ​ឈប់ ហើយ​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​ភ្លាមៗ​។ នៅពេល​ឆែកឆេរ ក៏​ប្រទះឃើញ​ក្នុង​រថយន្ត សុទ្ធតែ​ឈើ​គ្រញូង ទើប​នាំ​រថយន្ត និង​ឈើ​ទាំងនោះ មកកាន់​ស្នងការដ្ឋាន​ទាំងយប់​។
លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី បាន​បន្តថា​នៅ​ព្រឹក​ថ្ងៃទី​៣ ខែកញ្ញា​នេះ ស្នងការដ្ឋាន​នគរបាល​ខេត្ត នឹង​បញ្ជូន​វត្ថុតាង​ទាំងនោះ ទៅ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​កំពត ដើម្បី​រាប់​ចំនួន និង​ថ្លឹង​ទម្ងន់​៕ ដោយ​៖ សហការី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya