ភ្នំពេញ ៖ នៅម៉ោង ២និង១០នាទីយប់ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៥ កម្លាំងរាជអាវុធហត្ថ (អ.ហ) ខណ្ឌមានជ័យ បានឃាត់ខ្លួនជន ជនសង្ស័យ ២នាក់ នៅពេលកម្លាំងចុះល្បាត ក៏បានជួប និងជនសង្ស័យ កំពុងធ្វើសម្មភាពនៅពេលយប់ នៅភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជនសង្ស័យទាំង២នាក់នេះ ទី១.ឈ្មោះលឹម ពិសិដ្ឋ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមាន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ទី២.ឈ្មោះ យ៉ាន់ ចន្ត្រាភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិដំណាក់ សង្កាត់ស្ទឹងមាន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ក្នុងនោះសមត្ថកិច្ចដកហូតវត្ថុតាងរួមមាន ១ .ម៉ូតូមួយគ្រឿង ម៉ាកស្ទេប ពណ៌ក្រហម គ្មានស្លាកលេខ១គ្រឿង.ដែកកាចកម៉ូតូ២ .ដែកឆ្កឹះសោផ្ទះ១ .សោជញ្ជៀនលេខ១,ដបជក់ថ្នាំញៀន១.ដែកកេះ.កន្ត្រៃ១ ៕