ភ្នំពេញ ៖ បុរសម្នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ឃ្មួញចាប់ ខ្លួន បានកាលពីថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៥ នៅក្នុងភូមិបន្លាស្អិតសង្កាត់ឃ្មួញខណ្ឌសែនសុខ តាមបណ្ដឹងរបស់ប្តីនិងនាងរងគ្រោះចោទពីបទចាប់រំលោភសេពសន្ថវៈ។
ជនល្មើសក្នុងករណីនេះឈ្មោះ វុទ្ធី ភេទប្រុសអាយុ៣០ឆ្នាំ មានទីលំនៅនិងស្រុកកំណើត នៅភូមិអន្លង់ស្លែង ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល បច្ចុប្បន្នស្នាក់នៅផ្ទះជួលជាមួយប្រពន្ធកូន ក្នុងភូមិបន្លាស្អិតសង្កាត់ឃ្មួញមានមុខរបរជាកម្មកររោងក្រដាសកាតុង ក្នុងភូមិនេះដែរ។ ចំណែកនាងរងគ្រោះឈ្មោះ សៀង លីណា ភេទស្រីអាយុ ១៩ឆ្នាំ ស្នាក់នៅផ្ទះជួលជាមួយប្តី ក្បែរផ្ទះជួលជនល្មើសដែរ និងមានមុខរបរជាកម្មកររោងចក្រជាមួយជនល្មើសដែរ។ នៅមុនពេលកើតហេតុនាងរងគ្រោះបានចេញពីផ្ទះទៅធ្វើការដោយមានដាក់បាយ យកទៅបរិភោគផងពេលទៅដល់រោងចក្រនៅម៉ោង ប្រហែល៦ កន្លះព្រឹក នាថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៥នាងក៏ហូបបាយមុនចូលធ្វើការ នៅក្បែររោងចក្រត្រង់កន្លែងកម្មករ ឈប់សម្រាកហូបបាយ ខណៈពេលនាងកំពុងតែហូបបាយក៏ស្រាប់តែជនល្មើស ឈ្មោះវុទ្ឋី បានមកលបចាប់ខ្ទប់មាត់នាងពីក្រោយខ្នងនិងចាប់បីយកទៅចាប់រំលោភនៅ ចម្ងាយប្រហែល២០ម៉ែត្រពីកន្លែងដែលនាងអង្គុយហូបបាយនោះរហូត បានសម្រេចបំណង៕