ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ទារិកា​ម្នាក់​បាន​ស្លាប់​ភ្លាមៗ ដោយសារ​ពេទ្យ​ស្ទើរភ្លើង​ ​

ទារិកា​ម្នាក់​បាន​ស្លាប់​ភ្លាមៗ ដោយសារ​ពេទ្យ​ស្ទើរភ្លើង​ ​

ប៉ោយ​ប៉ែត ៖ គ្រូពេទ្យ​ស្ទើរភ្លើង​នៃ​គ្លីនិក​មួយ​កន្លែង​បាន​ធ្វើឲ្យ​ទារិកា អាយុ​៤​ខែ​ម្នាក់​ស្លាប់ បន្ទាប់​ពី​ម្ដាយ​ឪពុក​របស់​ក្មេង​នោះ​យក​ទៅ​ឲ្យ​គ្រូពេទ្យ​ខាងលើ ព្យាបាល​ជំងឺ ស្រាប់តែ​ពេទ្យ​យក​ថ្នាំ​មក​បន្តក់​ចូល​មាត់ មួយសន្ទុះ​ក៏​ប្រតិកម្ម​ថ្នាំ​ស្លាប់​តែ​ម្ដង​។ នៅវេលា​ម៉ោង​១០​និង​៥០​នាទី យប់​ថ្ងៃ​ទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៥ នៅក្នុង​គ្លីនិក​មួយ​កន្លែង ដែល​មាន​យីហោ​ឈ្មោះ​វិសាល​សុខ​មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ប៉ា​លិលេ​យ្យ​១ សង្កាត់​-​ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ខណៈ​ក្រុមគ្រួសារ​របស់​ជនរងគ្រោះ​បាន​នាំ​កូនចៅ​ទៅ​ទទួលទាន​អាហារ​នៅ​ខាង មុខ​កាស៊ីណូ​ផ្កាយ​៥ ក្រោយមក​ទារិកា​នោះ​មាន​អា​ការៈឈឺ​ពោះ ទើប​ក្រុមគ្រួសារ​យក​មក​មន្ទីរ​ពេទ្យ​ដើម្បី​ព្យាបាល បែរជា​មាន​រឿង​ស្លាប់​បែបនេះ​ទៅ​វិញ​។​
​តាម​ការលើកឡើង​របស់​ឪពុក​ទារិកា​រងគ្រោះ​ឈ្មោះ​តៃ ហេង អាយុ​៣៣​ឆ្នាំ និង​ម្ដាយ​ឈ្មោះ​នប់ មាន​កូន​ពីរ​នាក់​ប្រុស​១​ស្រី​១ រស់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត បានឲ្យដឹងថា កូន​គាត់​ដែល​ស្លាប់​នោះ​ឈ្មោះ​ង៉ូវ​ឡាំង​ហ័ល អាយុ​៤​ខែ​ជា​កូន​ទី​ពីរ​។ នៅ​មុនពេល​កើតហេតុ គាត់​បាន​នាំ​យាយ​មកពី​ស្រុក ដែល​មក​លេង​ចៅ ទៅ​ទទួលទាន​អាហារ​ពេល​ល្ងាច​នៅខាងមុខ​កាស៊ីណូ​។ ក្រោយមក​កូន​គាត់​បាន​ឈឺ​ពោះ ហើយ​ពួកគេ​ជា​ឪពុក​ម្ដាយ​ក៏​សម្រេច​យក​កូន​ទៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​។ ពេល​មក​ដល់​មន្ទីរពេទ្យ គ្រូពេទ្យ​បាន​ដាក់​ថ្នាំ​ឲ្យ​កូនគាត់ រួច​បាន​រុញ​ឲ្យ​ម្ដាយ​យក​កូន​ទៅ​មន្ទីរពេទ្យបង្អែក​ក្រុង​ព្យាបាល​បន្ត​។  ក្រោយ​ពេល​មក​ដល់​មន្ទី​រ​ពេទ្យ​បង្អែក​ហើយ​ពេទ្យ​នៅ​ទីនោះ​ប្រាប់ថា កូន​ឈឺ​អី​បាន​ស្លាប់​ហើយ ឮ​ដូច្នោះ​គាត់ ក៏​យក​កូន​មក​រក​ពេទ្យ​គ្លីនិក​វិញ តែ​ពេទ្យ​ស្ទើរភ្លើង​នោះ បិទទ្វារ​អស់ហើយ​។ ពេល​នេះ​ក្រុម​គ្រួសារ ជនរងគ្រោះ​បាន​នាំគ្នា​ទៅ​ដាក់​ពាក្យ​ប្ដឹង​ដល់​កន្លែង​ប៉េអឹម​ដើម្បី​រក​យុត្តិធម៌​។ រីឯ​សព​កូន​ជា​ទី​ស្រឡាញ់​នោះ​ត្រូវបាន​យក​បញ្ចុះ​នៅក្នុង​វត្ត​នា​ព្រឹក​ថ្ងៃនេះ​ហើយ​៕
M12-09-15-l-700x400

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya