ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » រថយន្តបុក​ម៉ូតូ របួសធ្ងន់​-​ស្រាល​៤​នាក់​

រថយន្តបុក​ម៉ូតូ របួសធ្ងន់​-​ស្រាល​៤​នាក់​

​កំពង់ឆ្នាំង ៖ រថយន្ត​ហាយ​ឡិន​ដ័​របើក​បុក​កៀរ​ពីក្រោយ​ម៉ូតូ​មួយគ្រឿង​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃត្រង់ ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៥ លើផ្លូវ​ជាតិ​លេខ​៥ នៅ​ចំណុច ភូមិ​ព្រៃ​តា​មូង ឃុំ​ផ្សារ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង បណ្ដាល​ឲ្យ​មនុស្ស​៤​នាក់​បាន​រងរបួស​ធ្ងន់ និង​ស្រាល​។​

 
​ជនរងគ្រោះ​ទាំង​៤​នាក់​ត្រូវបាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មណ្ឌល​សុខភាព ស្រុក​បរិបូណ៌ ក្នុងនោះ​មាន ១. ឈ្មោះ ថា សុធា អាយុ​៣៦​ឆ្នាំ ជា​ប្តី​, ២.​ឈ្មោះ ធឿន ប៊ុន​ធា អាយុ​២៥​ឆ្នាំ ជា​ប្រពន្ធ ទាំង​២​នាក់​រងរបួស​ស្រាល​, ៣.​កូនស្រី​ឈ្មោះ តេង ស៊ីថា អាយុ​៤​ឆ្នាំ រងរបួស​ធ្ងន់ និង​៤-​កូនស្រី​អាយុ​៧​ខែ សន្លប់​ធំ ពួកគាត់​មាន​ទីលំនៅ​ភូមិ​ផ្សារ ឃុំ​ផ្សារ ស្រុក​បរិបូណ៌​។​

 
​មុនពេល​កើតហេតុ ជនរងគ្រោះ​បាន​ជិះ​ម៉ូតូ​ម៉ាកវ៉េវ ក្នុង​ដំណើរ​ស្រប​ទិស​គ្នា​ពី​ជើង​មក​ត្បូង​ពី​ផ្សារ​ពន្លៃ​មក​ផ្ទះ លុះ​មកដល់​ចំណុចកើតហេតុ​បាន​ជៀស​រថយន្ត​មួយគ្រឿង​ដែល​ឈប់​អែប​ចិញ្ចើមផ្លូវ ស្រាប់​តែមាន​រថយន្ត​មួយគ្រឿង​ម៉ាក​ហាយ​ឡិន​ដ័​រ​ពណ៌​ប្រផេះ​បើក​មកពី​ក្រោយ​បាន​បុក​កៀរ​ម៉ូតូ​ពីក្រោយ បណ្ដាល​ឲ្យ​ដួល​រងរបួស​ធ្ងន់​-​ស្រាល​ទាំង​៤​នាក់​តែម្ដង ចំណែក​រថយន្ត​បង្ក​បាន​បើក​គេច​បាត់​។​

 
​ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​វាស់វែង​ធ្វើ​កំណត់ហេតុ​តាម​នីតិវិធី និង​បាន​យក​ម៉ូតូ​ទៅ​រក្សាទុក​នៅ​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ឃុំ​ផ្សារ ដើម្បី​រក្សាទុក​ជូន​ម្ចាស់​វិញ និង​បានធ្វើការ​ស្រាវជ្រាវ​រក​រថយន្ត​បង្ក​ឲ្យ​មក​ចូលខ្លួន​ដោះស្រាយ​ជាមួយ​ជនរងគ្រោះ​តាមផ្លូវ​ច្បាប់​៕sdss

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya