ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្រោយ​វាយ​ប្លន់​ម៉ូតូ​បានសម្រេច​ ​

ប៉ូលិស​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់ ក្រោយ​វាយ​ប្លន់​ម៉ូតូ​បានសម្រេច​ ​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​០០​និង​៣០​នាទី​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃ​ទី​១១ ខែ​កញ្ញា ២០១៥ នៅ​ចំណុច​ខាងជើង​វត្ត​ភ្នំ ផ្លូវ​លេខ​90 កែង​ផ្លូវ​លេខ​47 សង្កាត់​ស្រះចក ខណ្ឌដូនពេញ ។​
​ជនសង្ស័យ​ខាងលើ​នេះ ឈ្មោះ ផា ផាត់​ណា​ង ភេទ​ប្រុស អាយុ​27 ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ មាន​ស្រុកកំណើត​ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្ត​កណ្តាល កាន់​អត្តសញ្ញាណប័ណ្ណ​លេខ​020884457 ( ឃាត់ខ្លួន​បាន ដែលជា​អ្នក​ជិះ​ពីក្រោយ​និង​កាន់​កាំបិត​កាប់​ជនរងគ្រោះ​) ចំណែកឯ​បក្ខពួក​ម្នាក់​ទៀត ឈ្មោះ​ទ្រេត ភេទ​ប្រុស អាយុ​ប្រហែល 24​ឆ្នាំ​ជនជាតិ​ខ្មែរ​សញ្ញាតិ​ខ្មែរ មុខរបរ​មិន​ពិតប្រាកដ​ស្នាក់នៅ​មិន​ពិតប្រាកដ​(​គេចខ្លួន​បាត់​ដែល​ជា​អ្នកបើក​ម៉ូតូ​) ។​
​នៅ​មុនពេល​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​នេះ គឺ​ជនសង្ស័យ​និង​បក្ខពួក​បាន​ធ្វើ​សកម្មភាព ប្រើ​កាំបិត​កាប់​យក​ម៉ូតូ​ពី​ជនរងគ្រោះ​ម្នាក់​មិន​បាន​សម្រេច​នៅ​ថ្ងៃ ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៥ វេលា​ម៉ោង​១​រំលង​អធ្រាត្រ នៅ​ចំណុច​ខាងជើង​បេឡា​អគ្គីសនី​កម្ពុជា ផ្លូវ​លេខ​94 ភូមិ 5 សង្កាត់​វត្តភ្នំ ខណ្ឌដូនពេញ រួច គេចខ្លួនបាត់​១​សប្ដាហ៍​។ ក្រោយ​មក​ជនសង្ស័យ​ទាំង​នេះ ត្រូវ​កម្លាំង​នគរបាល ប៉ុស្តិ៍​វត្ត​ភ្នំ​និង​នគរបាល​ព្រហ្មទណ្ឌ​ខណ្ឌ​ដូនពេញ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​បាន​តែ​ម្តង ៕ssd-1

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya