ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » រលំ​ដើមឈើ​ងាប់​ ​សង្កត់​មនុស្ស​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​

រលំ​ដើមឈើ​ងាប់​ ​សង្កត់​មនុស្ស​ស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​

​ខេត្តបាត់ដំបង​៖ ដើមឈើ​ក្ងោក​ងាប់​ដ៏​ធំ​១​ដើម​នៅក្នុង​ដី​ផ្ទះ​មេឃុំ​ជ្រៃ​សី​ម៉ា បាន​បាក់​រលំ​សង្កត់ជាប់​ភូមិ​ផង​របង​ជាមួយ​ដែល​កំពុងតែ​ជជែក​គ្នា បណ្ដាល​ឲ្យ​ស្លាប់​នៅ​និង​កន្លែង​ម្នាក់ និង​បុរស​ម្នាក់ទៀត​របួសធ្ងន់​ត្រូវបាន​គេ​ដឹកបញ្ជូន យកទៅ​សង្គ្រោះ​ជីវិត​នៅ​មន្ទីរពេទ្យ​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០១៥ នៅ​ចំណុច​ភូមិ​ស្ពាន​យោល ឃុំ​ជ្រៃ​សី​ម៉ា ស្រុក​សំពៅ​លូន​ខេត្តបាត់ដំបង​។​

 
​ជនរងគ្រោះ​បាត់​បង់ជីវិត​មានឈ្មោះ ជឹម ជឿន អាយុ​៧៨​ឆ្នាំ រស់នៅ​ភូមិ​ល្វា ឃុំ បឹងបេង ស្រុក​ម៉ាឡៃ ខេត្តបន្ទាយមានជ័យ ជនរងគ្រោះ​មកលេង​ផ្ទះ​កូនប្រុស​ស្ថិតនៅ​ចំណុច​ខាងលើ ចំណែក​អ្នកទទួល​រងរបួស​ធ្ងន់​មានឈ្មោះ ឡាក់ ឌី អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​រស្មី ឃុំ​ជ្រៃ​សី​ម៉ា ស្រុក​សំពៅ​លូន​។ ម្ចាស់​ដើមឈើ​ជា​មេឃុំ​ជ្រៃ​សី​ម៉ា​មានឈ្មោះ ស៊ិន ស៊ឺន ភេទ​ប្រុស អាយុ​៦០​ឆ្នាំ រស់នៅ​ភូមិ ឃុំ​ខាងលើ​។​

 

​ករណី​ក្រុមគ្រួសារ​ជនរងគ្រោះ និង​ម្ចាស់​ដើមឈើ​កំពុងមាន​ការសម្របសម្រួល​គ្នា ដោយ​ម្ចាស់​ដើមឈើ គេ​ទទួលខុសត្រូវ​លើ​បញ្ហា​នេះ​៕sfddd dd

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya