ក្រចេះ ៖កាលពីវេលោម៉ោង១១យប់ថ្ងៃទី១០ កញ្ញាឆ្នាំ២០១៥ ករណី គ្រោះថ្នាក់ចរាចរ បង្កដោយខ្លួន ឯង ជិះម៉ូតូរអិលស្ពាន ដែកបាឡេក៏ដួលបោក និង បង្កាន់ដៃស្ពាន បណ្តាលឲ្យស្លាប់ និងម្នាក់ទៀតរងរបួសធ្ងន់ នៅលើស្ពាន ដែកបាឡេ នៅភូមិហាន់ជ័យទី៤ ឃុំហាន់ជ័យ ស្រុកឆ្លូងខេត្តក្រចេះ ។
ជនរងគ្រោះ ដែលជាអ្នកឌុបឈ្មោះ ប៉ក់ ប៉ន អាយុ ៣០ឆ្នា ជនជាតិខ្មែរស្លាប់ នៅនិងកន្លែងកើ់តហេតុ មាន ទីលំនៅភូមិចំបកឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ និងអ្នករួម ដំណើរជិះពីក្រោយម្នាក់ទៀត ឈ្មោះសំរិត ពិសី អាយុ២០ឆ្នាំមានទីលំនៅ ឃុំខ្សាច់អណ្តែត ស្រុកឆ្លូង បានរងរបួសធ្ងន់ធ្ងរបាក់ជើងខាងស្ដាំ។ មូលហេតុដែលបង្កឲ្យមានគ្រោះថ្នាក់នេះ អាចបណ្តាល មកពីជនរងគ្រោះ ទាំងពីរនាក់ស្រវឹងស្រា និងបានជិះម៉ូតូបោះពួយលឿនឡើងលើស្ពានក៏ រអិលដួលលើស្ពាន បណ្តាលឲ្យ បោកក្បាលនិងបង្កាន់ដៃស្ពានដែកស្លាប់ភ្លាមៗតែម្តង។
ការបង្កគ្រោះថ្នាក់ជិះម៉ូតូដួលលើស្ពានដែកបាឡេ បោកក្បាលនិងបង្កាន់ដៃស្ពាន ស្លាប់នេះ ត្រូវបាន សមត្ថកិច្ចចាត់ទុកថា ជាករណីគ្រោះថ្នាក់ជាលើកទី២ ដែលបង្កឲ្យមាន មនុស្សស្លាប់ដោយសារ តែដួលម៉ូតូនៅលើស្ពាន។ កាលពីដើមខែកក្កដា កន្លងទៅក៏មាន បុរសម្នាក់បានស្លាប់ភ្លាមៗ នៅពេលដែលស្រវឹងស្រានិងជិះម៉ូតូបោះពួយលឿននៅលើ ស្ពានដែកបាឡេ ក្នុងស្រុកឆ្លូង និងបានដួលទៅបោកក្បាលនិងបង្កាន់ដៃស្ពានបណ្តាល ឲ្យស្លាប់ភ្លាមៗ ៕