ខេត្តកណ្ដាល ៖ វេលាម៉ោង៧និង០០នាទីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៥ កម្លាំងប៉ុស្តិនគរបាលរដ្ឋបាលំហាច.ពើក.ដំណាក់អំពិល.បែកចាន សហការជាមួយកម្លាំងជំនាញនគរបាលយុត្តិធម៌ស្រុកបានឃាត់ខ្លួនមុខសញ្ញាចែកចាយថ្នាំញៀន២នាក់ នៅចំណុចខ្នងប្រឡាយតាហោ ស្ថិតក្នុងភូមិជើងអក ឃុំលំហាច
ស្រុកអង្គស្នួល ខេត្តកណ្តាល ។
ជនសង្ស័យទី១-ឈ្មោះ នួន ប៊ុនសុខកល ភេទ អាយុ ២៧ឆ្នាំមុខរបរ ចែក ចាយ នៅភូមិជើងអក ឃុំលំហាច ស្រុកអង្គស្នួលខេត្តកណ្តាល។ ទី២-ឈ្មោះ ព្រហ្ម វាសនា ហៅ ងោល ភេទប្រុស អាយុ២៥ឆ្នាំមុខរបរ ចែកចាយនៅភូមិថ្នល់ទទឹងឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល។
វត្ថុតាងចាប់យក ៖-ថ្នាំញៀនប្រភេទម៉ាទឹកកក២កញ្ចប់ ក្នុងនោះ០១កញ្ចប់មធ្យមនិង០១កញ្ចប់តូច -ឧបករណ៍ប្រើប្រាស់មួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនទៅអធិការដ្ឋាន ដើម្បីចាត់ការបន្ត៕