ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » មានការ​ប្រកាស​ឲ្យ​ប្រយ័ត្ន​ពី​ជំនន់​ទឹកភ្លៀង​ ​

មានការ​ប្រកាស​ឲ្យ​ប្រយ័ត្ន​ពី​ជំនន់​ទឹកភ្លៀង​ ​

ភ្នំពេញ ៖ ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បានប្រកាសថា  មាន​ព្យាករណ៍​ថា នឹងមាន​ភ្លៀង​ធ្លាក់​រាយប៉ាយ​ច្រើន​ស្ទើរ​ពេញ​ផ្ទៃ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃទី​៦​ដល់​ថ្ងៃទី​១១​ខែកញ្ញា ឆ្នាំ​២០១៣​។ នៅ​ថ្ងៃទី​០៥ កញ្ញា​ខាងមុខនេះ នឹងមាន​ប្រ​ព័​ន្ឋ​សម្ពាធ​ទាប​មួយ​កើត​ឡើងលើ​អាង​ទន្លេមេគង្គ​ក្នុងប្រទេស​ថៃ និង​ឡាវ ។ ថ្ងៃទី​០៧​កញ្ញា ប្រ​ព័​ន្ឋ​សម្ពាធ​ទាប​ខាងលើ នឹង​រំកិល​សំដៅ​មក​ទិស​ខាងត្បូង​និង​អូស​កាត់​ពី​លិចទៅ​កើត​លើ​ភាគ​កណ្តាល​នៃ​ប្រទេស កម្ពុជា​ត្រង់​ខេត្តកំពង់ធំ ។​
​យោងតាម​សេចក្តីជូនដំណឹង​ចុះ​ថ្ងៃទី​០៣ កញ្ញា​២០១៣ របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​ដែល​ចុះហត្ថលេខា​ដោយ​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​និង​ឧតុនិយម គេ​បាន ដឹង​ទៀតថា រាជធានី​-​ខេត្ត​ទាំង​២០ នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន រួចហើយ​អាច​នឹងមាន​ជំនន់​ទឹកភ្លៀង​កើតឡើង គឺ​មាននៅ​រាជធានី​ភ្នំពេញ ខេត្តកំពង់ចាម
ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ព្រះវិហារ កំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កណ្តាល កំពង់ស្ពឺ តាកែវ ព្រៃវែង ស្វាយរៀង កំពត និង ខេត្ត​ព្រះសីហនុ ហើយនឹង​មួយ​កំណាត់ ផ្លូវជាតិ​លេខ​៤​ផងដែរ ។​
​ដូច្នេះ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​សុំ​ស្នើ​ឲ្យ​ក្រសួង​-​ស្ថាប័ន​ពាក់​ព័​ន្ឋ អាជ្ញាធរ​ដែនដី​និង​ប្រជាពលរដ្ឋ ប្រុងប្រយ័ត្ន​និង​យកចិត្តទុកដាក់​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេងៗ ដែល​អាច​កើតមាន​ជាយថាហេតុ ៕
នាយ​រំពេរ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya