ក្រុងព្រះសីហនុ៖ កាលពីម៉ោង ០១និង១៥នាទីរំលងអធ្រាត្រថ្ងៃទី១១ខែកញ្ញាឆ្នាំ២០១៥ នៅលើវិថីឯករាជ្យ ចំណុច មុខមន្ទីពេទ្យបង្អែកខេត្តព្រះសីហនុមានករណីគ្រោះថ្នាក់ចរាចរមួយកើតឡើងរវាងម៉ូតូ ០១គ្រឿងពណ៌ខ្មៅ គ្មានពាក់ផ្លាកលេខ បើកបរដោយឈ្មោះ បាន សុភាព ភេទ ប្រុស អាយុ ២៨ឆ្នាំ មុខរបរ បុគ្គលិកខារ៉ាអូខេ៣៣៣ មានទិសដៅពី ស្តុប៣៣៣ ឆ្ពោះទៅ រង្វង់មូលតោលុះមកដល់ចំណុចកើតហេតុក៏បុកប៉ះថយន្ត០១គ្រឿងម៉ាក វុលវីហ្គេន ពណ៌ខ្មៅ ពាក់ផ្លាកលេខភ្នំពេញ1AF-8981 បើកបរដោយ ជនបរទេសឈ្មោះCHEN ZHEN XIANG អាយុ ៣៥ឆ្នាំ ជនជាតិចិនដែលមកបញ្ច្រាស់ទិសគ្នាបណ្តាលអោយអ្នកជិះម៉ូតូស្លាប់ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ រីឯអ្នកបើករថយន្តរងរបួសស្រាល។ បន្ទាប់ពីមានករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើកើតឡើង អ្នកបើកបររថយន្តជនជាតិ ចិន បានហៅមិត្តភក្តិឈ្មោះ CHEN Tin ភេទ ប្រុស អាយុ ២៦ឆ្នាំ ជនជាតិចិនដូចគ្នាមកជួយ ហើយពេលមកដល់ក៏ត្រូវបានប្រជាពលរដ្ឋនាំគ្នាវាយ អោយរងរបួសធ្ងន់ និងបានគេបញ្ជូនទៅសង្គ្រោះបន្ទាន់នៅភ្នំពេញ៕
» ព័ត៌មានជាតិ » ឡានបុកម៉ូតូ បណ្តាលឲ្យស្លាប់ពេលបញ្ជូលដល់មន្ទីរពេទ្យ