ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានអន្តរជាតិ » ទឹកជំនន់​ខ្លាំង​នៅ​ជប៉ុន​មនុស្ស​ជិត​៧០០​នាក់​រង់ចាំ​ការសង្គ្រោះ និង​១២​នាក់​បាត់​ខ្លួន

ទឹកជំនន់​ខ្លាំង​នៅ​ជប៉ុន​មនុស្ស​ជិត​៧០០​នាក់​រង់ចាំ​ការសង្គ្រោះ និង​១២​នាក់​បាត់​ខ្លួន

​នៅ​ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បន្ទាប់ពី​ភ្លៀង​ធ្លាក់​ខ្លាំង​ជាច្រើន​ថ្ងៃ​មកនេះ បាន​បង្ក​ឲ្យ​ទឹកទន្លេ​ឡើង​ខ្ពស់​ហៀរហូរ ដោយ​បណ្តាល​ឲ្យ​ជន់​លិច​ទីក្រុង​Joso នៅ​ភាគ​ខាងជើង​នៃ​ទីក្រុង​តូ​ក្យូ បណ្ដាល​ឲ្យ​មនុស្ស​ជិត​៧០០​នាក់​បាន​កំពុង​រង់ចាំ​ការជួយ​សង្គ្រោះ ហើយ​មនុស្ស​យ៉ាងតិចណាស់​ចំនួន​១២​នាក់​បាន​បាត់​ខ្លួន ។

 

​ឧទ្ធម្ភាគចក្រ​ជាច្រើន បាន​ជួយសង្គ្រោះ​ដោយ​ស្ទូច​យោង​ឡើង​មនុស្ស​ច្រើន​ដែល​ជាប់​នៅលើ​ដំបូង​ផ្ទះ​។ ទឹកជំនន់​បាន​បង្ក​ខូចខាត​ខ្លាំង​ដោយ​ផ្ទះ​ជាង​៦.០០០​ខ្នង​ត្រូវបាន​ជន់​លិច​។​

 

​ទី​ភ្នា​ក់​សារព័ត៌មាន​Kyodo បាន​រាយការណ៍​ថា​មនុស្ស​ប្រហែល​៦៩០​នាក់ បាន​កំពុង​រង់ចាំ​ការសង្គ្រោះ​នៅឡើយ គឺ​១០​ម៉ោង​បន្ទាប់ពី​ទំនប់ទឹក​នៅ​ទីក្រុង​នេះ
​បាន​បាក់​ធ្លាយ​។​

 

​មនុស្ស​ជាង​១០០.០០០​នាក់ ត្រូវបាន​បញ្ជា​ឲ្យ​ចាក​ចេញពី​លំនៅដ្ឋាន​របស់​ពួកគេ បន្ទាប់ពី​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​តំបន់​ដ៏​ធំ​មួយ​នៅ​ភាគ​ឦសាន​នៃ​ប្រទេស​នេះ​។​

 

​ក្រសួង​ឧតុនិយម​ជប៉ុន បានចេញ​ការព្រមាន​ដោយ​ប្រាប់​ប្រជាជន​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ខ្លាំង​ចំពោះ​ការ​រលំ​បាក់​ដី និង​ទឹកជំនន់​ខ្លាំង​នៅ​ទីក្រុង​Joso​នេះ និង​ផ្នែក​ខ្លះទៀត​នៃ​តំបន់​Ibaraki នៅ​ភាគ​ខាងជើង​នៃ​ទីក្រុង​តូ​ក្យូ ។ ប្រជាជន​ចំនួន​២០.០០០​នាក់​នៅ​តំបន់​នេះ ត្រូវបាន​ប្រាប់​ឲ្យ​ទៅរក​កន្លែង​ទី​ទួ​កល​សុវត្ថិភាព​៕tg sfsdd 12 34

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya