ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » សន្តិសុខ​ធនាគារ Hongleong Bank ត្រូវ​ក្រុម​ម៉ូតូ​កង់​បី កាប់​ចាក់​រងរបួស​ធ្ងន់ ព្រោះ​ខឹង​មិន​ឲ្យ​ចត​ម៉ូតូ​នៅមុខ​ធនាគារ​ ‪​

សន្តិសុខ​ធនាគារ Hongleong Bank ត្រូវ​ក្រុម​ម៉ូតូ​កង់​បី កាប់​ចាក់​រងរបួស​ធ្ងន់ ព្រោះ​ខឹង​មិន​ឲ្យ​ចត​ម៉ូតូ​នៅមុខ​ធនាគារ​ ‪​

ភ្នំពេញ​‬ ៖ តាម​សេចក្តីរាយការណ៍​បានឲ្យដឹងថា នៅវេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ត្រង់​ចំណុច​មុខ​ធនាគារ Hongleong Bank តាមផ្លូវ​ព្រះសីហនុ ក្នុង​សង្កាត់​វាលវង់ ខណ្ឌ​៧​មករា មាន​ករណី​កាប់​ចាក់​គ្នា​មួយ ដែល​បង្ករ​ឡើង​ដោយ​ក្រុម​អ្នក​រត់​ម៉ូតូ​កង់​៣ ចំនួន​២​នាក់​បាន​យក​កាំបិត និង​ដែក​ទី​ប កាប់​និង​ចាក់​មក​លើ​សន្តិសុខ​មួយរូប បណ្តាលឲ្យ​រងរបួស​ត្រង់ភ្នែក​ខាងឆ្វេង​លិច​មួយ​កាំបិត និង​ថ្លុះម​ក​ថ្ពាល់ របួស​យ៉ាង​ធ្ងន់ធ្ងរ ។​
​បើ​តាម​ការរៀបរាប់ របស់​ជនរងគ្រោះ ឈ្មោះ យៀង រ៉ាវី មុខរបរ​ជា​សន្តិសុខ​បានឲ្យដឹងថា រូបគាត់​បាន​ទៅ​ប្រាប់​ខាង​ក្រុម​អ្នក​រត់​ម៉ូតូ​រ៉ឺម៉ក​កង់​៣ កុំ​ឈប់​នៅមុខ​ធនាគារ ព្រោះ​កន្លែង​នេះ ខាង​ធនាគារ​គេ​មិន​ឲ្យ​ឈប់​ទេ ឮដូចនេះ ក្រុម​អ្នក​រត់​ម៉ូតូ​កង់​៣​បាន​ផ្ទុះ​កំហឹង ហើយ​ស្របពេល​ដែល​កំពុង​ស​ស្រវឹង​ផង​នោះ បាន​ស្ទុះ​ទៅ​ចាក់ និង​វាយ​មក លើ​សន្តិសុខ បណ្តាលឲ្យ​រងរបួស​ធ្ងន់​ធ្ង​រ​តែម្តង​។ ចំណែក​ជន​បង្ក​ក្រោយពី​កាប់​ចាក់​រួច​ហើយ ព្យាយាម​រត់​តែ ត្រូវបាន​កម្លាំង​អាវុធហត្ថ​ដែល​ល្បាត​នៅ​ជិត​នោះ ចាប់​បាន​ភ្លាមៗ និង​បញ្ជួនៅ​កាន់​បញ្ជាការដ្ឋាន​អាវុធហត្ថ ខណ្ឌ​៧​មករា ដើម្បី​ធ្វើ​ការសាកសួរ និង​រៀបចំ​សំណុំរឿង បញ្ជួនទៅ​តុលាការ​៕11988195_1489702757990375_252625939192664486_n 12009543_1489702741323710_3576290861883449086_n 12011264_1489702711323713_4302337842545717669_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya