ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​សម្លាប់​មេភូមិ ភ្លាមៗ ​

ឡាន​បុក​ម៉ូតូ បណ្តាល​ឲ្យ​សម្លាប់​មេភូមិ ភ្លាមៗ ​

ឧត្តរមានជ័យ​៖ កាលពី​ម៉ោង​០៨ និង​៤០​នាទី​ព្រឹក​ថ្ងៃទី​១១ ខែ​កញ្ញា ឆ្នាំ​២០១៥ រថយន្ត​ហាយ​ឡែន​ឌ័​រ មួយគ្រឿង បាន​បោះពួយ យ៉ាង​លឿន ទៅ​បុក​ម៉ូតូ​ម៉ាក់​សង់ បណ្តាល​ឲ្យ លោក​មេភូមិ​ស្លាប់ បាត់បង់​ជីវិត​ភ្លាមៗ នៅ​កន្លែងកើតហេតុ រួច​បន្ត​ហោះ ទៅ​ត្រាំ​ទឹក​ប្រឡាយ ស្ថិតក្នុង​ភូមិ​ស្លែង​ពណ៌ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង​។ មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្កហេតុ បើកបរ​ក្នុង​ទិសដៅ ពី​លិច​ទៅ​កើត​ក្នុង​ល្បឿន​យ៉ាង​លឿន​។ លុះដល់​ចំណុច​កើតហេតុ ដែល​ជា​ផ្លូវបំបែក​ជា​៤ ក៏​បាន​បុក​ម៉ូតូ​មួយ​គ្រឿង បណ្តាល​ឲ្យ​អ្នកបើកបរ​ម៉ូតូ​ស្លាប់​ភ្លាមៗ ហើយ​រថយន្ត ក៏​បាន​ជ្រុល​ចង្កូត​ធ្លាក់​ទឺក​ប្រឡាយ​។ ក្រោយ​កើតហេតុ អ្នកបើកបរ​បាន​រត់​គេចខ្លួន​បាត់​បន្សល់​តែ​រថយន្ត​ត្រាំ​ក្នុង​ទឹក​ប្រឡាយ​។​
​ក្រោយ​កើតហេតុ​ភ្លាម​សមត្ថកិច្ច​ក៏​បាន​ចុះទៅពិនិត្យ​ដល់​កន្លែងកើតហេតុ​ធ្វើការ​វាស់វែង ហើយ​នាំ​យក​រថយន្ត និង​ម៉ូតូ​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អន្លង់វែង​រង់ចាំ​ការដោះស្រាយ ចំណែក​សាកសព​ត្រូវបាន ដឹកជញ្ជូន​យកទៅឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​។​
​មន្ត្រី​នគរបាល​ចរាច​រណ៍​ស្រុក បានឲ្យដឹងថា បុរសរងគ្រោះ ដែល​ស្លាប់​បាត់បង់​ជីវិត​មានឈ្មោះ ង៉ូវ ហេង អាយុ ៥៧​ឆ្នាំ ជា​មេភូមិ មាន​ទីលំនៅៗ​លើ​ភ្នំ​ក្នុងភូមិ​ជើងភ្នំ ឃុំ​ត្រពាំង​ប្រី​យ៍ ស្រុក​អន្លង់វែង ដោយឡែក​អ្នកបើកបរ ដែល​រត់គេច​ខ្លួន​សមត្ថកិច្ច​កំពុង​ស្វែងរក​ចាប់ខ្លួ​ន​៕

Lay-310

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya