ខេត្តកណ្ដាល ៖ ស្ត្រីឈ្មោះ ឈីម វាន់នី (ហៅប៉ុច)ភេទស្រី អាយុ ៤៣ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូ មានទីលំនៅភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ត្រូវគេប្រទះឃើញលង់ទឹកប្រឡាយស្លាប់កាលពីវេលាម៉ោង១២និង១៥នាទីថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៥ នៅចំណុចក្នុងវិទ្យាល័យ ហ៊ុនសែនស្អាង ស្ថិតភូមិព្រែករុនក្រោម ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។
នៅមុនពេលកើតហេតុមានឈ្មោះតោ បូរ៉ា ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបរ នាយករងសាលា បានរាយការណ៍មកសត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកគយថា មានមនុស្សលង់ ទឹកស្លាប់នៅប្រឡាយខាងត្បូងវិទ្យាល័យហ៊ុនសែនស្អាង ពេលសមត្ថកិច្ចទៅកន្លែងហេតុ បានឃើញជនរង គ្រោះដេកស្លាប់នៅក្នុងប្រឡាយទឹកពិតមែន ។
ក្រោយពេលពិនិត្យចប់សពស្ត្រីរងគ្រោះពិតជាស្លាប់ដោយសាលង់ទឹកពិតប្រាកដមែន រួចសមត្ថកិច្ច បានប្រគល់សព ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
បើយោងតាមសំដីខាងក្រុមគ្រួសារឈ្មោះ ឈីម វ៉ាននី (ជនរងគ្រោះ) បានឲ្យដឹងថា ប្អូនគាត់ (ឈីម វ៉ាន់នី) តែងតែផឹកស្រាស្រវឹងជាប្រចាំថ្ងៃ៕