ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ច​ថា រថយន្តក្រុង​វៀតណាម បើក​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ បុក​រថយន្ត​ពីរ​គ្រឿង​របួស​ធ្ងន់​ស្រាល​៣​នាក់​ ​

សមត្ថកិច្ច​ថា រថយន្តក្រុង​វៀតណាម បើក​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ បុក​រថយន្ត​ពីរ​គ្រឿង​របួស​ធ្ងន់​ស្រាល​៣​នាក់​ ​

ភ្នំពេញ​៖ រថយន្ត​ទេសចរណ៍​សា​បាកូ វៀតណាម បើក​បុក​រថយន្ត​បែន​ដឹក​ដី រួច​ជ្រុល​ទៅ​បុក​រថយន្ត​សាំ​យ៉ុង បណ្តាលឲ្យ​របួស​ធ្ងន់​ស្រាល ៣​នាក់​។ សមត្ថកិច្ច​បាន​បញ្ជាក់​ទៀតថា មូលហេតុ​ដែល​បង្កឲ្យមាន​គ្រោះថ្នាក់ គឺ​បណ្តាលមកពី​រថយន្តក្រុង​បើក​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​។
​ហេតុការណ៍​នេះ​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០១៥ វេលា​ម៉ោង​១០​និង​៤០​នាទី នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​១ ត្រង់​ចំណុច​ភូមិ​ព្រៃ​ញ៉យ ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រំ ខាងលិច​ផ្សារ​ក្រោល​គោ​ប្រមាណ​១០០​ម៉ែត្រ​។ គ្រោះថ្នាក់​ចរាចរណ៍​នេះ កើតឡើង​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​។​
​សមត្ថកិច្ច​បានឲ្យដឹងថា ជនរងគ្រោះ​ដែល​របួសធ្ងន់ ទី​១.​ឈ្មោះ វិន ហុក​យូ ភេទ​ប្រុស អាយុ ៤៤ ឆ្នាំ ជនជាតិ​វៀតណាម មុខរបរ​ជំនួយការ​បើកបរ​រថយន្ត​ទេសចរណ៍ និង​ឈ្មោះ ញ៉ាញ់ ភេទ​ប្រុស អាយុ ៤០​ឆ្នាំ បើក​រថយន្ត​ដឹក​ដី និង​ជនរងគ្រោះ​របួសស្រាល​ឈ្មោះ ឡឹ​ក ហ៊ូ​វ ភេទ​ប្រុស អាយុ ២៩ ឆ្នាំ បើករថយន្ត​សាំ​យ៉ុង​។​
​សមត្ថកិច្ច​បាន​បញ្ជាក់​ថា រថយន្ត​ទេសចរណ៍​ក្រុមហ៊ុន​សា​បាកូ ម៉ាក​ហ៊ី​ហាន់​ដាយ ពាក់​ស្លាក់​លេខ 53N9290 ពណ៌​ក្រហម បើកបរ​ដោយ​ឈ្មោះ ឡាយ ហ្វឹក​គឺ​ង ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ជនជាតិ​វៀតណាម រស់នៅ​ភូមិ​អាប់​ថឹ​ង​ញឹក សង្កាត់​តឺងថ័​រញី ក្រុង​ហុក​មូយ ក្រុង​ហូជីមិញ ប្រទេស​វៀតណាម មាន​ដឹក​អ្នកដំណើរ​ចំនួន ៣៣​នាក់ (​គ្មាន​របួស​) បាន​បុក​ជាមួយ​រថយន្ត ម៉ាក់​ទី​តាន់ ពណ៌​ខៀវ​ពាក់ ស្លាក​លេខ ក​3964 ភព​2 បើកបរ​ដោយ​ឈ្មោះ ញ៉ាញ់ ភេទ​ប្រុស អាយុ ៤០​ឆ្នាំ​នៅ រស់​ភូមិ​ឫស្សី​ជួរ ឃុំ​ក្រោលគោ ស្រុក​ស្វាយជ្រំ ហើយ​បាន​បន្ត​ទៅ​បុក​រថយន្ត​ម៉ាក​សាំ​យ៉ុង ពណ៌​ស ពាក់​ស្លាក់​លេខ ភព​2R-8943 ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា បើកបរ​ដោយ​ឈ្មោះ ឡឹ​ក ហ៊ូ​វ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ រស់នៅ​ភូមិ​ជើងភ្នំ ឃុំ​អណ្តូង ស្រុក​បាភ្នំ​ខេត្ត​ព្រៃវែង​។​
​សមត្ថកិច្ច​បាន​បញ្ជាក់​ទៀតថា មូលហេតុ​ដែល​បង្កឲ្យមាន​គ្រោះថ្នាក់ គឺ​បណ្តាលមកពី​រថយន្តក្រុង​បើក​ជែង​ក្នុង​ស្ថានភាព​គ្រោះថ្នាក់​។ ក្រោយពេល​កើតហេតុ​អ្នកបើកបរ​រថយន្តក្រុង និង​មធ្យោបាយ​បង្ក ត្រូវបាន​សមត្ថកិច្ច​ឃាត់ និង​នាំ​មក​ស្នងការដ្ឋាន​នគ​របាល​ខេត្តស្វាយរៀង ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាមច្បាប់​៕
11998008_1490892161227882_1900536663_n 11998373_1490892154561216_537507579_n 12000029_1490892194561212_1792618823_n

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya