ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក លឹម លក្ខណ៍ ដែលចូលក្របខ័ណ្ឌ ៣ឆ្នាំ ទទួលមុខតំណែងជានាយរងការិយាល័យសន្តិសុខឯកជន នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ពាក់ស័ក្តិ៤យ៉ាងហំ ហើយល្បីថា រត់ការបន្តយកតំណែងជាស្នងការរង ខេត្តកណ្តាល?​  ||     ជនល្មោភលុយកាក់ យកសាសនាព្រះយ៉េស៊ូវ ធ្វើអាជីវកម្ម បានឈូសឆាយដីកប់សពបងប្អូនអ្នកជឿព្រះយ៉េស៊ូវ ពុះជាដីឡូតិលក់ បង្កភ្ញាក់ផ្អើលខ្លំាង នៅសៀមរាប​  ||     បែកធ្លាយ ! លោក ជា វណ្ណៈ និងលោក ថន សឿន សង្ស័យពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ នៅតំបន់អូរហ៊ុច ដែលកម្លាំងចម្រុះចុះបង្ក្រាបពីម្សិលមិញ​  ||     ហេតុអីក៏នាយនគរបាលម្នាក់នេះ  ទើបចូលក្របខ័ណ្ឌនគរបាលជាតិ បាន៣ឆ្នាំសោះ ពាក់ស័ក្តិ៤ និងមានតំណែងជានាយរងការិយាល័យថែមទៀត?​  ||     ទីតាំងស្តុកឈើឥតច្បាប់មួយកន្លែង របស់មេឈ្មួញ ឈ្មោះ ថា រកស៊ីជួញដូរព្រៃឈើច្រើនឆ្នាំកន្លងមកហើយ សមត្តកិច្ចនិងមន្ដ្រីជំនាញមិនដែលធ្វើការបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » លោក​សេង រតនៈ ជា​មន្ត្រី​ពុករលួយ​គួរ​ឲ្យ​ស្អប់​ ​

លោក​សេង រតនៈ ជា​មន្ត្រី​ពុករលួយ​គួរ​ឲ្យ​ស្អប់​ ​

បាត់ដំបង ៖ មន្ត្រី​តូចតាច​ដែល​អត់​ខ្នងបង្អែក​និង​គ្មាន​ឱកាស​បាន​លិឍ​លុយ​ពុករលួយ នៅក្នុង​មន្ទីរ​កសិកម្ម​ខេត្ត បាននាំគ្នា​ខ្សឹបខ្សៀវ​ថា «​ពួកគេ​មានការ​ត្រេកអ​រណាស់ ក្រោយពី​មន្ត្រីនគរបាល​កំរិត​ស្រាល​ខេត្ត​ចាប់ខ្លួន​លោក សេង រតនៈ អនុប្រធាន​ការិយាល័យ​នីតិកម្ម​នៃ​មន្ទីរ​កសិកម្ម​ខេត្ត ដោយ​សង្ស័យ​ពុករលួយ​យកលុយ គម្រោង​របស់​អង្គការ​មួយ​នៅ​ប្រទេស​ជប៉ុន ដែលមាន​ទឹកប្រាក់​ជាង​១​ពាន់​លាន​រៀល​»​។​
ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា មាន​អង្គការ​មួយ​នៅ​ប្រទេស​ជប៉ុន បានផ្តល់​ជី​ជាច្រើន​តោន​ឲ្យ​មន្ទីរ​កសិកម្ម ខេត្តបាត់ដំបង ដែល​ជី​ទាំង​នោះបាន​ចំណាយ​ទឹកប្រាក់​ជាង​១​ពាន់​លាន​រៀល សំរាប់​ឲ្យ​មន្ទីរ​កសិកម្ម​ខេត្ត​លក់​ជូន ទៅ​ប្រជាកសិករ​ក្នុង​តម្លៃថោក​បំផុត​។ ប្រយោជន៍​លើកស្ទួយ​ភាពក្រីក្រ​ឲ្យ​បាន​មួយចំនួន​។ ប៉ុន្តែ​ក្រោយពី​បាន ទទួល
​ជី​ហើយ​នោះ លោក​សេង រតនៈ បាន​ឃុបឃិត​គ្នា​ជា​ប្រព័ន្ធ​យក​ជី​ទាំងនោះ​ទៅ​លក់​លើ​ទីផ្សារសេរី ដោយ មិន​លក់​ឲ្យ​ប្រជាពលរដ្ឋ​ក្រីក្រ ដូច​ម្ចាស់​គំរោង​គេ​ប្រាប់​ឡើយ​។​
ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា ករណី​ដែល​លោក​សេង រតនៈ មាន​ថ្លើមធំ​បែបនេះ ព្រោះ​ទំនង​ជាមាន​ភ្លើង​ខៀវ​ឬក៏ ការឃុបឃិត​គ្នា​តាំងពី​ថ្នាក់លើ​រហូតដល់​ក្រោម ដែល​ទាមទារ​ឲ្យ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​សហការ​គ្នា​ជាមួយ ក្រសួងកសិកម្ម​ធ្វើការ​ស៊ើបអង្កេត​ឲ្យ​បាន​ស៊ី​ជំរៅ ព្រោះ​រឿងក្តី​នេះ​ជា​រឿង​«​ខ្លាស៊ីគោ​» មិនមែនជា​រឿង​ឆ្មា​ស៊ី​ត្រី អាំង
​នោះទេ​។
ប្រភព​បង្ហើប​ពី​មន្ត្រីប៉ូលិស​ដែលជា​អ្នក​ចុះ​អនុវត្ត​ចាប់ខ្លួនបាន​លួច​ប្រាប់​អរិយធម៌​ថា លោក​សេង រតនៈ នេះ​ស៊ី លុយ​គំរោង​របស់​អង្គការ​ប្រទេស​ជប៉ុន មាន​ទឹកប្រាក់​ជាង​៨០០​លាន​រៀល​។ គេ​និយាយថា «​លោក​សេង រតនៈ នេះ​មានឱកាស​ពុករលួយ​ច្រើន​គំរោង​ណាស់​មកហើយ ដោយ​មន្ត្រី​ថ្នាក់ក្រោម​គ្មាន​នរណាម្នាក់ ហ៊ាន​ក្អក​ជាមួយ
គាត់​ទេ​» ដោយ​ហេតុផល​ពុករលួយ​នេះហើយ ទើប​លោក​មាន​លុយ​សង់ផ្ទះ​វីឡា​យ៉ាង​ធំ​មួយ នៅ​ភូមិ​ភ្នំ​សំពៅ ខាងកើត ឃុំ​ភ្នំ​សំពៅ ស្រុក​បាណន់ ទុក​បង្អួត​គេឯង​នោះ​។ អ្នក​ខ្លះទៀត​និយាយថា លោក​សេង រតនៈ នេះ ក៏មាន ភូមិគ្រឹះ​មួយទៀត​នៅ​ភូមិ​សួរ​អី សង្កាត់​ក្តុល​ដូនទាវ ក្រុង​បាត់ដំបង​។
មន្ត្រី​តូចតាច​នាំគ្នា​បន្តថា បើ​លោក​សេង រតនៈ ម្នាក់ឯង​ក៏​ទំនង​មិន​ហ៊ាន​ដែរ តែ​នេះ​អាចមាន​ការឃុបឃិត​គ្នា តាំងពី​ថ្នាក់​មន្ទីរ​ចុះមក ព្រោះ​រឿង​ស៊ីដាច់​លុយ​គំរោង​នេះ ថ្នាក់​តូចតាច​មិន​ហ៊ាន​ឬ​មិនដឹង​នោះឡើយ​។ ដូច្នេះ ដើម្បី​ឲ្យ​មាន​ភាពយុត្តិធម៌​សំរាប់​លោក​សេង រតនៈ គួរ​សមត្ថកិច្ច​ស៊ើបអង្កេត​ឲ្យ​បាន​ល្អិតល្អន់ ជៀសវាង​កុំ​ឲ្យ​គេ និយាយថា «​គុយទាវ​មួយ​តុ​ស៊ី​ទាំងអស់គ្នា ដល់ពេល​ចេញ​លុយ​តែ​លោក​សេង រតនៈ ម្នាក់ឯង​»​។ ទោះបី​ជាមាន ការរិះគន់​និង​សង្ស័យ​បែបណា​ក្តី ទុក​ភារកិច្ច​នេះ​ទៅ​សមត្ថកិច្ច​ជា​អ្នក​បន្ត​នីតិវិធី​ទៅ​ចុះ ហើយ​កាសែត​អរិយធម៌ នឹង​បន្ត​ស្រាវជ្រាវ​ជន​ណាខ្លះ ដែល​ជាប់​ពាក់ព័ន្ធ​យកមក​ចុះផ្សាយ​នៅ​លេខ​បន្តបន្ទាប់​ទៀត​៕
​ដោយ​៖ តា​ត្រចៀក​ធំ


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya