ភ្នំពេញ៖ វេលម៉ោង20និង30នាទីថ្ងៃទី7ខែ9ឆ្នាំ2015។ នៅចំណុចក្លឹបកំសាន្ត (ឃីក្លឹម)ផ្លូវជាតិលេខ2ភូមិទួលរការ2សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ មានអគ្គីភ័យមួយបានកើតឡើងនៅក្នុងក្លឹប។ សមត្ថកិច្ចបានប្រើប្រាស់ទឹកអស់24ឡានក្នុងការពន្លត់ អគ្គីភ័យនេះទើបបានរលត់ទៅវិញនិងមិនបង្កអោយរាលដាលផ្ទះជឹតខាងទេ ប៉ុន្តែករណីនេះបណ្តាលអោយមនុស្សស្លាប់ចំនួន5នាក់(ស្រី)និង2នាក់(ប្រុស) គ្រាកំពុងសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យ។ និងខូចខាតរបស់របរក្នុងក្លឹមទាំងស្រុង។ សមត្ថកិច្ចមិនទាន់សន្និដ្ឋានថាការឆេះនេះបណ្តាលមកពីមូលហរតុអ្វីនៅឡើយទេ ដោយនៅក្នុងក្លឹបហប់ពេកហើងងឹតផង រង់ចាំបង្កើតគណៈកម្មការ ស្រាវជ្រាវជាក្រោយ៕
» ព័ត៌មានជាតិ » មនុស្ស៥នាក់បានស្លាប់និង ២នាក់ទៀតរងរបួស ក្នុងហេតុការអគ្គីភ័យឆាបឆេះ ឃី្លក្លឹប នៅចាក់អង្រែក្រោម