ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » តុលាការ​ខេត្តតាកែវ ចោទប្រកាន់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ញុះញង់​ឲ្យ​រើសអើង​ពូជសាសន៍​

តុលាការ​ខេត្តតាកែវ ចោទប្រកាន់​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ញុះញង់​ឲ្យ​រើសអើង​ពូជសាសន៍​

​តាកែវ ៖ តាម​ប្រភពពី​មន្ត្រី​សាលាដំបូង​ខេត្តតាកែវ​បានដឹងថា លោក ឈា តាំង​ស៊ន អនុប្រធាន​ប្រតិបត្តិ គណបក្ស សង្គ្រោះ​ជាតិ នៅ​ស្រុក​ព្រៃកប្បាស ខេត្តតាកែវ ត្រូវបាន​តុលាការខេត្ត​ចោទប្រកាន់​ពីបទ​ញុះញង់ ឲ្យ​មានការ​រើសអើង​ពូជសាសន៍ ក្រោយពី​តុលាការ បាន​ចំណាយពេល​សាកសួរ​អស់​រយៈពេល​ពេញ​មួយថ្ងៃ គឺ​នៅ​ថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ​២០១៥​នេះ​។​

 

​ការបើក​សវនាការ​នេះ ក្រោយពី​សមត្ថកិច្ច​ឃាត់ខ្លួន លោក នៅ​ល្ងាច​ថ្ងៃទី​៥ កញ្ញា បន្ទាប់ពី​លោក បាន​ចម្លង​ឯកសារ​មួយ ស្តីពី​យុទ្ធសាស្ត្រ​របស់​វៀតណាម ក្នុងការ លេប​យក​ទឹកដី​ខ្មែរ ហើយ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន​ខ្លួន​។

 

​ចំណែក​មេធាវី សំ សុ​គង់ បាន​ប្រាប់​អ្នកសារព័ត៌មាន​ឲ្យ​ដឹងថា ព្រះរាជអាជ្ញា បាន​ចោទប្រកាន់ តាម​មាត្រា​៤៩៦​នៃ​ក្រមព្រហ្មទណ្ឌ​។​

 

 

​សូមបញ្ជាក់ថា លោក ឈា តាំង​ស៊ន អាយុ​៦២ ត្រូវបាន​សមត្ថកិច្ច​ស្នងការ​នគរបាល​ខេត្តតាកែវ​ឃាត់ខ្លួន ក្នុង​គ្រា​ដែល​បាន​ចែក​ឯកសារ​មួយ មាន​ចំនួន​២០​ចំណុច «​ពាក់ព័ន្ធ​និង​ការ​ញុះញង់ និង​ធ្វើ​ឲ្យ​មាន​អស្ថិរភាព ហើយ​បាន​សរសេរ​ដោយ​ដៃ​ថា សុំ​ជួយ​ថតចំឡង ថែម​ទៀតផង​»៕ ​sss

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya