ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » អភិបាលរង​ខេត្តព្រៃវែង កែវ សេន ជា​មេក្លោង​លក់​ដី​ផ្លូវ​

អភិបាលរង​ខេត្តព្រៃវែង កែវ សេន ជា​មេក្លោង​លក់​ដី​ផ្លូវ​

​ខេត្តព្រៃវែង ៖ អភិបាលរង​ម្នាក់​របស់​ខេត្តព្រៃវែង គឺ​លោក កែវ សេន បច្ចុប្បន្ន​កំពុងតែ​ត្រូវបាន​ប្រជាពលរដ្ឋ​ដែលមាន​ដី​នៅ​តំបន់​រង្វង់​មូល​អាង​ស្វាយ​អ​ន្ទ​រ ស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង ធ្វើការ​ចោទប្រកាន់ថា រូបគាត់​បាន​ធ្វើជា​មេក្លោង​ឃុបឃិត​ជាមួយ​លោក នៃ សុផល ប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់​និង​សូ​រិ​យោ​ដី​ខេត្តព្រៃវែង រួម​នឹង​មន្ត្រី​ជំនាញ​ផ្នែក​ប្លង់​ឈ្មោះ ហួរ បានធ្វើ​សកម្មភាព​យក​ដី​ផ្លូវ​ដែលមាន​ទំហំ​១៤x៣៦ ម៉ែត្រ​ទៅ​លក់​ឲ្យ​អ្នករស់នៅ​ក្រុង​ព្រៃវែង​បាន​ប្រាក់​ជិត​១០​ម៉ឺន​ដុល្លារ​ដោយ​ស្ងាត់ៗ​។

 
​តាម​ប្រភព​បាន​ឲ្យ​ដឹងថា សកម្មភាព​លួច​លក់​ដី​ផ្លូវ​ខាងលើ គឺ​ទើបតែនឹង​ធ្វើឡើង​នៅពេល​ថ្មីៗ​នេះ ហើយ​ការទិញ​លក់​នេះ គឺមាន​ស៊ី​ញ៉េ​ដឹងឮ​ពី​សំណាក់​លោក​មេភូមិ និង​មេឃុំ​ស្វាយ​អ​ន្ទ​រ ប៉ុន្តែ​សម្រាប់​លោក​អភិបាលស្រុក​ស្វាយ​អ​ន្ទ​រ ឌុ​ច គ​ន្ធា ពុំបាន​ដឹងឮ​ទេ ដោយសារតែ​គេ​ស៊ី​ញ៉េ​ត្រឹម​ថ្នាក់ឃុំ​។ ដោយមាន​បញ្ហា​បែបនេះ បានធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ដែលមាន​ដី​នៅជាប់​ផ្លូវ ដែល​គេ​លក់​នោះ​សម្ដែង​នូវ​ប្រតិកម្ម​យ៉ាងខ្លាំង និង​បាន​យក​បញ្ហា​នេះ រាយការណ៍​ជូន​លោក​អភិបាល​ខេត្តព្រៃវែង​លោក ហាស់ សារ៉េត ផងដែរ ហើយ​លោក​អភិបាលខេត្ត​ក៏បាន​សន្យាថា នឹង​រក​ដំណោះស្រាយ ប៉ុន្តែ​មកដល់ពេលនេះ​មិនទាន់បាន​ទទួលលទ្ធផល​អ្វី​ទេ ។

 
​តាម​ប្រភព​បាន​បញ្ជាក់ថា ចំណុច​ដី​ផ្លូវ​ដែល​លោក កែវ សេន និង​បក្ខពួក​លក់​នោះ គឺ​ស្ថិត​នៅជាប់​ផ្លូវជាតិ​លេខ​៨ ក្បែរ​រង្វង់​មូល​អាងទឹក​ស្វាយ​អ​ន្ទ​រ ហើយ​ការដែល​ពួក​អាច​ឃុបឃិត​លក់បាន​ដោយសារតែ​លោក កែវ សេន ជា​អភិបាលរង​ខេត្ត​ទទួលបន្ទុក​លើ​ផ្នែក​ដីធ្លី​រួមផ្សំ​ជាមួយ​លោក នៃ សុផល ជា​ប្រធាន​មន្ទីរ​ផង​នោះ ទើប​គេ​អាចធ្វើ​អ្វីៗ​ស្រេច​តែ​ចិត្ត​។

 
​ចំពោះ​ដី​ផ្លូវ​ដែល​លោក កែវ សេន និង​បក្ខពួក​លក់​នោះ ពី​ដើមឡើយ​គេ​ប្រើ​ប្លង់​ឌឺ​ម៉ាស់​នៅ​តំបន់​អាង​នោះ ត្រង់ចំណុច​ដែល​គេ​លក់ គឺមាន​ផ្លូវ​ទំហំ​១៤​ម៉ែត្រ សម្រាប់​ចូលទៅក្នុង ប៉ុន្តែ​ក្រោយ​ពេលដែល​គេ​ឃុបឃិត​គ្នា គេ​បានធ្វើ​ប្លង់​ថ្មី បិតផ្លូវ​មួយ​ដើម្បី​យក​ដី​ផ្លូវ​នោះ​ទៅ​លក់​តែម្ដង ។

 
​ទាក់ទង​បញ្ហា​នេះ​អ្នកយកព័ត៌មាន​យើង​ក៏បាន​សម្ភាសន៍​ជាមួយ​លោក​អភិបាលខេត្ត ហាស់ សារ៉េត ហើយ​រូបគាត់​ក៏បាន​ថ្លែងថា នឹងធ្វើ​ការស៊ើបអង្កេត​លើ​បញ្ហា​នេះ​ឡើងវិញ​។
​សូមបញ្ជាក់ថា ដី​នៅ​តំបន់​អាង​រង្វង់​មូល​ស្វាយ​អ​ន្ទ​រ​នេះ ពី​ដើមឡើយ គឺជា​អាងទឹក​ដ៏​ធំ​ដែល​ផ្ទៃដី​រាប់សិប​ហិកតា ប៉ុន្តែ​ក្រោយពី​រាជរដ្ឋាភិបាល​បានធ្វើ​ផ្លូវជាតិ​លេខ​៨ មក​អាងទឹក​ទាំងមូល​ដែលជា​រដ្ឋ គឺ​ត្រូវបាន​អភិបាលខេត្ត​ព្រៃវែង អ៊ុង សា​ម៉ី រួម​នឹង​មន្ត្រី​សំខាន់​នៅក្នុង​ខេត្ត​បាន​យក​អាងទឹក​នោះ​ពុះ​ចែកគ្នា​ធ្វើជា​កម្មសិទ្ធិ​រៀងៗ​ខ្លួន និង​ក្រោយមក​នាំគ្នា​ចាក់ដី​លុប​អាង​អស់​តែម្ដង​។ ហើយ​ដី​នៅ​តំបន់​នោះ ក្នុង​១​ម៉ែត្រការ៉េ​ក្បាល​កន្លែង​ដែល​ជិត​រង្វង់​មូល​មានតម្លៃ​ជាង​១​ម៉ឺន​ដុល្លារ ដោយសារតែ​ចំណុច​នោះ​ជា​ចំណុចប្រសព្វ​រវាងផ្លូវ​ជាតិ​លេខ​៨ និង​ផ្លូវជាតិ​លេខ​១១ តែម្ដង​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya