ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » លោក ឡាយ ម៉ា​រី​វ៉ូ អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា ត្រូវបុគ្គលិក​​លាត​​ត្រដាង​​រឿង​​ប្រព្រឹត្ត​អំពើពុករលួយ​

លោក ឡាយ ម៉ា​រី​វ៉ូ អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា ត្រូវបុគ្គលិក​​លាត​​ត្រដាង​​រឿង​​ប្រព្រឹត្ត​អំពើពុករលួយ​

​មន្ត្រី​បុគ្គលិក​ក្នុង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍​បាន​លាតត្រដាង​រឿងអាស្រូវ​ពុករលួយ​របស់លោក ឡាយ ម៉ា​រី​វ៉ូ អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា ជា​បន្តបន្ទាប់ ក៏ប៉ុន្តែ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ មិន​ចាត់វិធានការ​លើ​ក្រុមមន្ត្រី​រូបនេះ​ឡើយ​។ ផ្ទុយទៅវិញ​ក្នុងនាម​ជា​រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ លោក ប្រាក់ សុខុន បែរជា​ជួយ​បិទបាំង​រឿងអាស្រូវ​របស់​បុគ្គល ឡាយ ម៉ា​រី​វ៉ូ និង​បក្ខពួក​ដោយ​មិន​ខ្វល់​ពី​ការរិះគន់​អ្វី​ទាំងអស់​។ ហេតុនេះហើយ​ទើប​លោក ឡាយ ម៉ា​រី​វ៉ូ និង​បក្ខពួក​បន្តធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត ព្រោះ​សូម្បីតែ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ក៏​មិនទាន់​ស៊ើបអង្កេត​រឿងអាស្រូវ​ពុករលួយ​នៅក្នុង​ស្ថាប័ន​ទូរគមនាគមន៍​កម្ពុជា​ដែរ​។​

 
​នៅ​ថ្ងៃ​ចន្ទ ទី​០៧ ខែកញ្ញា ឆ្នាំ​២០១៥ នេះ បុគ្គលិក​ទូរគមនាគមន៍​កម្ពុជា​ជាង​៥០​នាក់ បាន​តវ៉ា​ទាមទារ​ឲ្យ​ក្រុមប្រឹក្សាវិន័យ​នៅក្នុង​ស្ថាប័ន​មួយ​នេះ បើក​ការស៊ើបអង្កេត​ស៊ីជម្រៅ​ទៅលើ​ករណី​បាត់​ថវិកា​២៣​ម៉ឺន​ដុល្លារ ដែល​ធ្វើ​ឲ្យ​ខាតបង់​ដល់​ប្រយោជន៍​បុគ្គលិក​យ៉ាងធ្ងន់ធ្ងរ​។ ក្រុម​បុគ្គលិក​បាន​ប្រមូលផ្ដុំ​គ្នា​តវ៉ា​នៅ​បរិវេណ​ស្ថាប័ន​ទូរគមនាគមន៍ កម្ពុជា ដើម្បី​បង្ហាញ​ពី​ការមិន​ពេញចិត្ត​ចំពោះ​បុគ្គល​មួយចំនួន ដែល​លួច​កឹ​ប​កេង​ថវិកា​២៣​ម៉ឺន​ដុល្លារ​នាពេល​កន្លងមក​។ តំណាង​និ​យោ​ជិ​ក​ទូរគមនាគមន៍​កម្ពុជា លោក ទឹម ចា​ណ្ណា​រិ​ទ្ធ បាន​ឲ្យ​ដឹងថា បុគ្គលិក​ដែល​ប្រមូលផ្ដុំ​គ្នា​តវ៉ា​នេះ មិន​សប្បាយចិត្ត​ចំពោះ​ព័ត៌មាន​ដែល​បុគ្គល​មួយចំនួន​កឹ​ប​កេង​ថវិកា​២៣​ម៉ឺន ដុល្លារ ព្រោះ​ការបាត់បង់​នេះ​ជាការ​ខាតបង់​អត្ថប្រយោជន៍​របស់​បុគ្គលិក​ទាំងអស់ គ្នា​។​

 
​ប្រភពពី​ក្រុមអ្នកតវ៉ា​បាន​ឲ្យ​ដឹងថា ក្រុម​បុគ្គល​ដែល​កេងប្រវ័ញ្ច​ថវិកា​២៣​ម៉ឺន​ដុល្លារ​ជា​បក្ខពួក​របស់លោក ឡាយ ម៉ា​រី​វ៉ូ អគ្គនាយក​ទូរគមនាគមន៍​កម្ពុជា​។ ក្នុងនោះ​បុគ្ល​ល​ដែល​រង​ការចោទប្រកាន់​មានដូចជា​ឈ្មោះ សែម សំអាង ប្រធាន​ផ្នែក​ប្រមូល​ចំណូល​និង​បំណុល ឈ្មោះ ខឹម តេង​អឿន អនុប្រធាននាយកដ្ឋាន​ហិរញ្ញ​កម្ម​ទទួលបន្ទុក​ប្រមូល​ចំណូល​និង​បំណុល​។ បុគ្គល​ទាំង​២​នាក់​នេះ បាន​ឃុបឃិត​ជាមួយ​លោក ឡាយ ម៉ា​រី​វ៉ូ អគ្គនាយក​ទូរគមនាគមន៍ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន ដូច្នេះ​លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ ត្រូវ​ចាត់វិធានការ​ជាបន្ទាន់​ទៅលើ​ក្រុមមន្ត្រី​ពុករលួយ​។ ដោយហេតុថា​ការតវ៉ា របស់​បុគ្គលិក​បានកើត​ឡើងជា​បន្តបន្ទាប់​រួច​ម​ហើយ ប៉ុន្តែ​លោក ឡាយ ម៉ា​រី​វ៉ូ និង​បក្ខពួក​នៅតែ​អាច​ឃុបឃិត​គ្នា​ប្រព្រឹត្ត​អំពើពុករលួយ​ដោយ​គ្មាន ខ្លាចក្រែង​អ្វី​ទាំងអស់​៕asdad

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya