ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » មន្ត្រី​យោធា​ម្នាក់​ស្រវឹង​យក​កាំភ្លើង​សម្ញែង​ពលរដ្ឋ ពេល​ចោមរោម​មើល​គាត់​ជួប​គ្រោះថ្នាក់ ចរាចរណ៍

មន្ត្រី​យោធា​ម្នាក់​ស្រវឹង​យក​កាំភ្លើង​សម្ញែង​ពលរដ្ឋ ពេល​ចោមរោម​មើល​គាត់​ជួប​គ្រោះថ្នាក់ ចរាចរណ៍

​ភ្នំពេញ ៖ មន្ត្រី​យោធា​ម្នាក់​ស្រវឹងស្រា​បាន​យក​កាំភ្លើងខ្លី​មក​សម្ញែង​ប្រជាពលរដ្ឋ ខណៈដែល​កំពុង​មក​ចោមរោម​មើល​គាត់​ពេល​ជួប​គ្រោះ ថ្នាក់​ចរាចរណ៍​កាលពី​វេលា​ម៉ោង ១០ ព្រឹក​ថ្ងៃទី​៦ ខែកញ្ញា ឆ្នាំ​២០១៥ ស្ថិតនៅ​ផ្លូវ​២៧១ សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន ។​

 
​នៅ​មុនពេល​កើតហេតុ មន្ត្រី​ម្នាក់នេះ​មានឈ្មោះ យ៉​ន រត​នះ ពាក់​ស័ក្តិ​៣ នៅ​ក្រសួងការពារជាតិ ជិះ​ម៉ូតូ​មួយគ្រឿង ម៉ាក FZ ស្រាប់តែ មាន​ម៉ូតូ​មួយគ្រឿង ជិះ​ពី​ខាងក្រោយ​គាត់ ហើយ​មក​បុក ធ្វើអោយ​គាត់ ខឹងសម្បារ តែ​អ្នក​បុក​នោះ បាន​ជិះ​ម៉ូតូ​គេច​បាត់ ហើយ បន្សល់​តែ​គាត់​ម្នាក់ឯង នៅ​កន្លែងកើតហេតុ ។ ពេលនោះ មាន ប្រជាពលរដ្ឋ មក​ចោមរោម​មើល​យ៉ាងច្រើន ធ្វើអោយ​គាត់ ក្រពុលមុខ ក៏ ដក​កាំភ្លើង​ចេញពី ចង្កេះ​មកលើ​ក ច្រ​ង៉េ​ង​ច្រ​ង៉ាង តែ​ប្រជាពលរដ្ឋ នាំគ្នា​ជួយ​ចាប់ យកទៅ​ប្រគល់អោយ សមត្ថកិច្ច មូលដ្ឋាន​តែម្តងទៅ​។​

 
​យ៉ាងណាក៏ដោយ ព្រោះតែ​មន្ត្រី​យោធា​រូបនេះ មិនបាន​ធ្វើអោយប៉ះពាល់ ដល់​ប្រជាពលរដ្ឋ​ណា​នោះ ខាង​នគរបាល ក៏​ហៅ បងប្អូន​មក​ទទួលយក ត្រឡប់ទៅផ្ទះ​វិញ​៕ខស ដ

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya