ភ្នំពេញ៖ យ៉ាងហោចណាស់មនុស្ស ៧នាក់បានស្លាប់ ១២នាក់រងរបួសធ្ងន់ និង ៩នាក់រងរបួសស្រាល ក្នុងគ្រោះ ថ្នាក់ចរាចរណ៍ទូទាំងប្រទេសនៅថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០១៥។ នេះបើយោងតាមការចុះផ្សាយ របស់គេហ ទំព័រអគ្គស្នងការនគរបាលជាតិ។
ប្រភពព័ត៌មានដដែលបញ្ជាក់ទៀតថា គ្រោះថ្នាក់ចរាចរម្សិលមិញនេះ បានកើតឡើងចំនួន ៩លើក បង្កឲ្យខូចខាត យានយន្តសរុប ១៥គ្រឿង។ ក្នុងនោះមានម៉ូតូចំនួន ១០គ្រឿង, រថយន្តធុនតូច ២គ្រឿង, រថយន្តធុនធំ ២គ្រឿង, គោយន្តកន្ត្រៃ ១គ្រឿង ហើយមូលហេតុ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់រួមមាន ល្មើសល្បឿន៣លើក, ប្រជែង គ្រោះថ្នាក់ ១លើក និងស្រវឹង១លើក, មិនប្រកាន់ស្តាំ ១លើក, មិនគោរពសិទ្ធិ ១លើក, បត់គ្រោះថ្នាក់ ១លើក។ ក្នុងនោះអ្នកមិនពាក់មួកពេលគ្រោះថ្នាក់មាន ២០នាក់ (យប់ ១៣នាក់)។
នៅថ្ងៃម្សិលមិញ នគរបាលចរាចរណ៍ ក៏បានធ្វើការផាកពិន័យរថយន្តល្មើសច្បាប់សរុប ៤៤៦គ្រឿង (រថយន្តធំ១២ ២គ្រឿង) ស្មើនិង៤៤៦ករណីល្មើសក្រដាសស្នាមមាន៣៨៩ គ្រឿង ស្មើនឹង៣៨៩ករណី, ចំពោះករណីល្មើស បច្ចេកទេស ៥៧គ្រឿង ស្មើនឹង៥៧ករណី ដោយឡែកម៉ូតូត្រូវបានពិន័យសរុបចំនួន ៨៥៥ គ្រឿង៕