ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ជម្លោះ​ពាក្យសំដី​និង​គ្នា ឈាន​ដល់​ការប្រើ​អំពើហិង្សា

ជម្លោះ​ពាក្យសំដី​និង​គ្នា ឈាន​ដល់​ការប្រើ​អំពើហិង្សា

រតនគិរី​៖  ពីរ​នាក់​បងប្អូន​ជីដូន​មួយ​បង្ករ​អំពើហឹង្សា​ដោយ​សារ​ជំលោះ​ពាក្យសំដី​និង​គ្នា​រឿង​ភ្នាល់​វ៉ៃ​បុក ហើយ​ស្ថិតក្នុង​ស្ថានភាព​ស្រវឹង​ទាំងសងខាង​ឈានដល់​ការ​វាយតប់​គ្នា​បណ្តាលអោយ​ម្នាក់​រង​របួសធ្នន់​ម្នាក់​រង​របួសស្រាលប​ញ្ជូ​ន​ទៅ​សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​។ នៅវេលា​ម៉ោង​៥​និង​២០​នាទី​ល្ងាច​ថ្ងៃទី​៥​ខែ​កញ្ញា​ឆ្នាំ​២០១៥​ស្ថិតក្នុង​ភូមិ​១​ឃុំ​ត្រពាំង​ច្រេស​ស្រុក​កូន​មុំ​។​

យោងតាម​ប្រភព​ពី​កំលាំង​កងរាជអាវុធហត្ថ​ស្រុក​កូន​មុំ​បានអោយដឹង​ថា​ជន​ដែល​បង្ក​ហឹង្សា​វាយតប់​គ្នា​នោះទី​១​ជនបង្ករ​ឈ្មោះ​មាស​ប៊ុនថន​ភេទ​ប្រុស​អាយុ​៦៦​ឆ្នាំ​ជនជាតិ​ខែ្មរ​រង​បួស​បែក​មាត់ មុខរបរ​កសិក​មាន​ទីលំនៅ​ភូមិ​ឃុំ​។ ទី​២​ជនរងគ្រោះ​ឈ្មោះ​ហួហៃ​ភេទ​ប្រុស​អាយុ​៤៦​ឆ្នាំ​ជនជាតិ​ខ្មែរ​រងរ​បួស​ក្បាល​ដេ​ប្រាំ​ថ្នេ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ​។​

​ប្រភព​បន្តទៀតថា​ជំលោះ​បង្កឡើង​ដោយសារ​ការ​ភ្នាល់​កីឡា​វាយ​បុក​នៅ​រោង​កាហ្វេ​លោក​រិទ្ធ​ក្នុង​ទីរួមស្រុក​កូនមុំ  ទាស់​ពាក្យសំដី​គ្នា​នោះ​ជន​បង្ករ​បាន​យក​កែវ​ការ​ហ្វេ​វាយ​ក្បាល​ជនរងគ្រោះ​មុន ហើយ​ក៏​ប្រតាយប្រតប់​គ្នា​បណ្តាលអោយ​រងរបួស​ទាំងអស់គ្នា​រួច​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុក​អន្តរាគមន៍​នាំ​ខ្លួន​ជន​បង្ករ​ហឹង្សារ​ទាំង​ពីរ​នាក់​បញ្ជូនម​ក​មន្ទីរពេទ្យបង្អែក​ខេត្ត​ធ្វើការ​ព្យាបាល​និង​ប្រគល់​សំណុំរឿង​អោយ​កងរាជអាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត​៕06-09-201556491

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya