ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ស្លាប់​៦​នាក់ រងរបួស​ធ្ងន់​ស្រាល​១៨​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី​៥ ខែ​កញ្ញា​ឆ្នាំ​២០១៥ ​

ស្លាប់​៦​នាក់ រងរបួស​ធ្ងន់​ស្រាល​១៨​នាក់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍ ថ្ងៃទី​៥ ខែ​កញ្ញា​ឆ្នាំ​២០១៥ ​

ភ្នំពេញ​៖ យ៉ាងហោចណាស់ មាន​មនុស្ស​៦​នាក់ បាន​ស្លាប់ ១៣​នាក់​រងរបួស​ធ្ងន់ និង​៥​នាក់​ផ្សេង​ទៀត​រងរបួស​ស្រាល ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទូទាំង​ប្រទេស នៅ​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​២០១៥ ម្សិលមិញ​នេះ បើ​តាម​ការចុះផ្សាយ​របស់ គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ​។​
​ប្រភពព័ត៌មាន​ដដែល​បញ្ជាក់​ទៀត​ថា ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ទាំង ១០​លើក​នេះ បាន​បង្ក​ឲ្យ​ខូចខាត​យានយន្ត​សរុប​១៦​គ្រឿង ក្នុងនោះ​មាន​ម៉ូតូ​ចំនួន​១១​គ្រឿង​, រថយន្ត​ធុន​តូច​៣១​គ្រឿង​,​រថយន្ត​ធុន​ធំ​៣​គ្រឿង​, គោយន្ត​កន្ត្រៃ ១​គ្រឿង ហើយ​មូលហេតុ​ដែល​បណ្តាលឲ្យ​មាន​គ្រោះថ្នាក់​រួម​មាន ល្មើស​ល្បឿន​៦​លើក​,​ប្រជែង​គ្រោះថ្នាក់​១​លើក និង​ស្រវឹង​១​លើក , មិន​ប្រកាន់​ស្តាំ ១​លើក , កត្តា​យានយន្ត ១​លើក ។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​ពេល​គ្រោះថ្នាក់​មាន​១៦​នាក់​(​យ​ប​១១​នាក់​) ។​
​ជាមួយគ្នានេះដែរ នៅ​ថ្ងៃ​ម្សិលមិញ​នេះ នគរបាល​ចរាចរណ៍​បាន​ធ្វើ​ការផាកពិន័យរ​ថយ​ន្ត​សរុប​ចំនួន​៦៨០​គ្រឿង (​រថយន្ត​ធំ​១៧៤​គ្រឿង​) ស្មើ​និង​៦៩៦​ករណី​ល្មើស​ក្រដាស​ស្នាម​មាន​៤៦១ គ្រឿង ស្មើនឹង​៤៧៧​ករណី​, ចំពោះ​ករណី​ល្មើស​បច្ចេកទេស​២១៩ គ្រឿង​ស្មើនឹង​២១៩​ករណី ដោយឡែក​ម៉ូតូ​ត្រូវបាន​ពិន័យ​សរុប​ចំនួន ១,០១៤ គ្រឿង​៕image12

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya