ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » អ្នកភូមិ​ឡ​ពាង​គ្រោង​ប្ដឹង​ព្រះរាជអាជ្ញារង​ខេត្ត​កំពង់ឆ្នាំង ចោទ​មិន​ចាត់ការ​បណ្ដឹង​ ​

អ្នកភូមិ​ឡ​ពាង​គ្រោង​ប្ដឹង​ព្រះរាជអាជ្ញារង​ខេត្ត​កំពង់ឆ្នាំង ចោទ​មិន​ចាត់ការ​បណ្ដឹង​ ​

កំពង់ឆ្នាំង​៖ តំណាង​ពលរដ្ឋ ៤​នាក់​នៅ​ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្ត​កំពង់ឆ្នាំង កំពុង​រៀបចំ​បណ្ដឹង​ប្ដឹង​ព្រះរាជអាជ្ញារង​ម្នាក់​ទៅ​ក្រសួង​យុត្តិធម៌ និង​ស្ថាប័ន​យុត្តិធម៌​ចំនួន​ពីរ​ផ្សេង​ទៀត​។ គម្រោង​ប្ដឹង គឺ​បន្ទាប់ពី​ព្រះរាជអាជ្ញារង​រូបនេះ ចេញ​លិខិត​ជូនដំណឹង​តម្កល់​រឿង​ទុក​ឥត​ចាត់ការ ដែល​ពួកគាត់​ប្ដឹង​ចោទ​មន្ត្រី​សុរិយោដី​ស្រុក​ពីរ​នាក់ ថា​បាន​កសាង​ប្លង់​ដីធ្លី​មិន​ត្រឹមត្រូវ​។​
​អ្នកភូមិ​ដែល​មាន​តំណាង​ឈ្មោះ រាជ សី​ម៉ា សៀង ហេង ម៉ា​ង យ៉ាវ និង ហុង ដា​រ៉ូ នឹង​ពិភាក្សាគ្នា ដើម្បី​ប្ដឹង​ប្រឆាំង​នឹង​ព្រះរាជអាជ្ញា​រង លោក ឡុង ស៊ីថា នៅ​សប្ដាហ៍​ទី​២ នៃ​ខែ​កញ្ញា ឆ្នាំ​២០១៥​។​
​តំណាង​អ្នក​ភូមិ​រិះគន់ថា តុលាការ​មិន​អាច​ចាត់ការ​មន្ត្រី​សុរិយោដី​ឈ្មោះ អេង ណា​រិទ្ធ និង​ឈ្មោះ ម៉ិ​ល ចន្ថា ដែល​ឃុបឃិត​គ្នា​រំលោភ​វាស់ដី​ពលរដ្ឋ​ទំហំ ៦១២​ហិកតារ ទៅឲ្យ​ក្រុមហ៊ុន ខេ​.​ឌី​.​ស៊ី (KDC) ព្រោះ​ខ្លាច​អំណាច​ស្វាមី​ម្ចាស់​ក្រុមហ៊ុន គឺ​លោក ស៊ុយ សែម ជា​រដ្ឋមន្ត្រី​ក្រសួង​រ៉ែ និង​ថាមពល​។​
​តំណាង​ពលរដ្ឋ​ម្នាក់ លោក រាជ សី​ម៉ា មានប្រសាសន៍ថា រូបលោក និង​តំណាង​អ្នកភូមិ ៣​នាក់​ទៀត​បាន​ដាក់​បណ្ដឹង​ទៅ​សាលាឧទ្ធរណ៍​ភ្លាមៗ ដើម្បី​ប្រឆាំង​មន្ត្រី​ភូមិបាល​ស្រុក​ដដែល បន្ទាប់​ពី​តំណាង​អយ្យការ​តម្កល់​រឿងនេះ​ទុក​ឥត​ចាត់ការ កាលពី​ថ្ងៃ​ទី​៣ ខែ​កញ្ញា ឆ្នាំ​២០១៥​។ លោក​ថា ក្រុម​អ្នក​ភូមិ​នឹង​ពិភាក្សាគ្នា​ទៀត​នៅ​ថ្ងៃទី​៦ ខែ​កញ្ញា ថា​តើ​ត្រូវ​ប្ដឹង​ព្រះរាជអាជ្ញារង​រូប​នោះ​របៀប​ណា​៖ «​គាត់ (​ព្រះរាជអាជ្ញារង លោក ឡុង ស៊ីថា​) យល់ឃើញថា ខុស​ក្នុង​មាត្រា​ច្បាប់​ហើយ គឺ​តាម​មាត្រា​២៦១ និង​២៦៤ គាត់​យល់​ឃើញ​ថា​អ៊ីចឹង គាត់​ប្រាប់​ខ្ញុំ ប៉ុន្តែ​គាត់​បែរ​បង្វិល ឬ​ជំរុញ​ឲ្យ​ខ្ញុំ​ទៅ​ប្ដឹង​អាជ្ញាធរ​ជាតិ​ដោះស្រាយ​ដីធ្លី​ទៅវិញ​។ ខ្ញុំ​ចង់​ឲ្យ​មន្ត្រី​ថ្នាក់​លើ ដាក់​ទោសទណ្ឌ​មកលើ​ចៅក្រម ឬ​ព្រះរាជអាជ្ញាចឹងៗ​»​។​
​តំណាង​ពលរដ្ឋ​បញ្ជាក់ថា លោក ឡុង ស៊ីថា ធ្លាប់​ហៅ​ពួកគាត់​ទៅ​ជួប​ពិភាក្សា និង​ជំរុញ​ឲ្យ​ពួកគាត់​ប្ដឹង​ទៅ​អាជ្ញាធរ​ជាតិ​ដោះស្រាយ​វិវាទ​ដីធ្លី​វិញ​។​
​អាជ្ញាធរ​ខេត្ត​កំពង់ឆ្នាំង ធ្លាប់​បញ្ជាក់ថា ជម្លោះ​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​នេះ​ពិបាក​ដោះស្រាយ គឺ​ដោយសារ​ភាគី​ក្រុមហ៊ុន​មាន​ប្លង់​រឹង រីឯ​ក្រុម​ពលរដ្ឋ​វិញ​ពុំមាន​ឯកសារ​កាន់កាប់​លើ​ដី ដែល​ខ្លួន​កំពុង​តវ៉ា​ទាមទារ​នោះទេ​។​
​តំណាង​អ្នក​ភូមិ​នៃ​ឃុំ​តា​ជេស លោក រាជ សី​ម៉ា បាន​ដាក់​បណ្ដឹង​ប្រឆាំង​មន្ត្រី​សុរិយោដី​ស្រុក​កំពង់ត្រឡាច លោក អេង ណា​រិទ្ធ និង​លោក ម៉ិ​ល ចន្ថា ទៅ​សាលាដំបូង​ខេត្ត​កំពង់ឆ្នាំង កាលពី​ថ្ងៃ​ទី​១៣ ខែតុលា ឆ្នាំ​២០១៤​។ លោក រាជ សី​ម៉ា បញ្ជាក់ថា ការបង្ក​ជម្លោះ​រវាង​ប្រជាពលរដ្ឋ និង​ក្រុមហ៊ុន​យ៉ាង​ក្ដៅគគុក​កន្លងទៅ ព្រោះតែ​ការចេញ​ប្លង់​មិន​ត្រឹមត្រូវ​នេះ ហើយ​លោក​សង្ឃឹមថា​នឹង​មាន​យុត្តិធម៌​នា​ថ្ងៃ​អនាគត​៖ «​ដោយសារ​ប្លង់​នេះ ឯង​កសាងឡើង​ដោយ​គ្មាន​ផ្លូវ​ជាតិ ប្រព័ន្ធធារាសាស្ត្រ និង​ផ្លូវ​ចូល​ភូមិ​ឡ​ពាង ហើយ​គ្មាន​សាក្សី​ព្រំប្រទល់​ណាមួយ ដែល​ផ្ដិត​ស្នាម​មេដៃ​ប្លង់​របស់​ក្រុមហ៊ុន ខេ​.​ឌី​.​ស៊ី ចំនួន ១០៥​ប័ណ្ណ​ហ្នឹង​ទេ​។ គាត់ (​មន្ត្រី​សុរិយោដី​ស្រុក​) ទៅ​វាល់​តែ​ចុង​មួយ និង​ដើម​មួយ ហើយ​គាត់​មក​អង្គុយ​អង្កន់​នៅក្រោម​ម្លប់ឈើ ហើយ​គាត់​ថា​ប្លង់​ហ្នឹង​ត្រឹមត្រូវ​»​។​
​ជម្លោះ​ដីធ្លី​អូសបន្លាយ​រយៈពេល​ជាង ១០​ឆ្នាំ រវាង​ពលរដ្ឋ​នៅ​ឃុំ​តា​ជេស ជាមួយនឹង​ក្រុមហ៊ុន ខេ​.​ឌី​.​ស៊ី ភាគី​ពលរដ្ឋ​បាន​ប្ដឹង​ភាគី​ក្រុមហ៊ុន​ទៅ​សាលាដំបូង សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល ជាង ៦០​បណ្ដឹង ក្នុងនោះ​តុលាការ​ចាត់ការ​បាន​តែ​មួយ​បណ្ដឹង​ប៉ុណ្ណោះ​៕image

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya