ភ្នំពេញ៖ នៅភូមិអូរដាលើឃុំបឹងរាំងស្រុកកំរៀង.កម្លាំងអធិការដ្ឋាននគរបាលស្រុកបានធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះរ៉នម៉ូសារភេទប្រុស. អាយុ៤៣ឆ្នាំរស់នៅភូមិស្លាកែត.សង្កាត់ស្លាកែតក្រុងបាត់ដំបង.ពីបទបន្លំចាយប្រាក់ដុល្លារ(ដុល្លារសែន )សមត្ថកិច្ចដកហូតបានប្រាក់ដុល្លារសែនចំនួន២៩.៥៦០ដុល្លារ(ប្រភេទក្រដាស៥ដុល្លារចំនួន១៨០សន្លឹក ,ក្រដាស១០ដុល្លារចំនួន៥៨សន្លឹក,ក្រដាស២០ដុល្លាចំនួន៥០សន្លឹកនិងក្រដាស១០០ដុល្លារចំនួន២៧១សន្លឹក)ប្រាក់យ័ន (ចិន)ប្រភេទក្រដាស១០០០ចំនួន៩សន្លឹក,ខ្សែក (លោហៈធាតុពណ៌លឿង)ចំនួន៦ខ្សែ.និងប្រាក់ខ្មែរចំនួន២០ម៉ឺនរៀល។ ជនសង្ស័យនិងវត្ថុតាងកំពុងរៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូង ៕
» ព័ត៌មានជាតិ » ប៉ូលិសចាប់ខ្លួនបុរសម្នាក់ ករណីបន្លំចាយប្រាក់ដុល្លារក្លែងក្លាយ